Logo ល្បីៗខាងក្រោមនេះយើងដែលដឹងអត្ថន័យរបស់វាទេ? – Kalib9 ប្លែកៗ | Kalib9
kalib9

Logo ល្បីៗខាងក្រោមនេះយើងដែលដឹងអត្ថន័យរបស់វាទេ?

បច្ចុប្បន្នមាន Logo ល្បីឈ្មោះជាច្រើនដែលអ្នកបានឃើញ ហើយពេលខ្លះថែមទាំងបានប្រើផលិតផលរបស់វាទៀត ប៉ុន្តែតើអ្នកបានដឹងពីអត្ថន័យដែលបង្កប់នៅក្នុង Logo ទាំងអស់នោះដែរឬទេ? ខាងក្រោមនេះ ជាអត្ថន័យនៃ Logo ទាំងអស់នោះ។

Hyundai

មនុស្សភាគច្រើនគិតថា Logo របស់ក្រុមហ៊ុនកូរ៉េនេះ ជាអក្សរ H ដែលជាអក្សរដើមនៃឈ្មោះរបស់វា ប៉ុន្តែតាមពិតវាតំណាងឲ្យមនុស្សពីរនាក់ គឺអតិថិជន និងអ្នកតំណាងក្រុមហ៊ុនដែលចាប់ដៃគ្នា។

Adidas

ឈ្មោះ Adidas ចេញមកពីឈ្មោះស្ថាបនិក Adolf Dassler ហើយរូបឆ្នូតបីផ្គុំគ្នាបានជាត្រីកោណនេះ តំណាងឲ្យភ្នំ ដែលជាតំណាងឲ្យឧបសគ្គដែលអ្នកកីឡាទាំងអស់ត្រូវជំនះឲ្យបាន។

Apple

Rob Yanov ដែលជាអ្នករចនា Logo សម្រាប់ក្រុមហ៊ុន Apple នេះបានពន្យល់ថា នៅពេលដែលលោកចាប់ផ្តើមគិតពីការរចនា Logo លោកបានទិញផ្លែប៉ោមដាក់ចាននៅក្បែរ ហើយពេលលោកកំពុងតែធ្វើការលោកបានខាំ (Bite) ផ្លែប៉ោមញុំា ដែលធ្វើឲ្យលោកនឹកឃើញថា ពាក្យ Bite នេះមានសម្លេងដូចនឹងពាក្យ Byte នៅក្នុងកុំព្យូទ័រដែរ។

Sony Vaio

អក្សរពីរដំបូងនៃ Logo បង្កើតបានជារលក ដែលតំណាងឲ្យនិមិត្តសញ្ញានៃភាពអាចប្រៀបធៀបជាមួយរបស់ផ្សេងទៀតបាន ហើយអក្សរពីរទៀត គឺដូចជាលេខ 1 និងលេខ 0 ដែលជាសញ្ញាណឌីជីថល។

Amazon

មើលទៅដូចធម្មតា ប៉ុន្តែសញ្ញាព្រួញពណ៌ទឹកក្រូចនៅខាងក្រោមគឺដូចជាស្នាមញញឹម ដែលមានន័យថា ក្រុមហ៊ុនចង់ឲ្យអតិថិជនពេញចិត្ត ហើយសញ្ញាព្រួញនេះលាតសន្ធឹងពីអក្សរ A ដល់Z ដែលជាការសំគាល់ថាក្រុមហ៊ុនលក់ផលិតផលគ្រប់យ៉ាងដូចជាតួអក្សរមានពី A ដល់ Z ដូច្នោះដែរ។

Toyota

រូប Logo នេះដូចទៅនឹងភ្នែកម្ជុលដែលមានសរសៃអំបោះរុំកាត់ ដែលនេះតំណាងឲ្យអតីតកាលរបស់ក្រុមហ៊ុនដែលធ្លាប់ផលិតម៉ាស៊ីនតម្បាញ។ យ៉ាងណាក៏ដោយ ផ្នែកដាច់ៗពីគ្នានៃ Logo ក៏ប្រកបចេញជាឈ្មោះរបស់ក្រុមហ៊ុនផងដែរ។

BMW

ជាញឹកញាប់មានការយល់ថា ផ្នែកកណ្តាលនៃ Logo គឺតំណាងឲ្យស្លាបវិលរបស់យន្តហោះ ដែលនេះស្របនឹងប្រវត្តិដើមរបស់ក្រុមហ៊ុនដែលផលិតបច្ចេកវិទ្យាយន្តហោះ។ ប៉ុន្តែតាមពិតទៅវាជាទង់ Bavarian ដែលជាទីកន្លែងមួយនៃប្រទេសអាល្លឺម៉ង់ និងដែលជាប្រភពកំណើតនៃក្រុមហ៊ុននេះ។

Coca-Cola

នៅចន្លោះអក្សរ O និង L គេអាចមើលឃើញទង់ជាតិ Danish នៃប្រទេស Scandinavian។ វាជារឿងចៃដន្យមួយ ប៉ុន្តែយ៉ាងណាក្រុមហ៊ុនមិនបានប្រើវាជាយុទ្ធសាស្រ្តទីផ្សារនៅក្នុងប្រទេសនេះទេ។

Beats

ក្រុមហ៊ុនផលិតឧបករណ៍សម្លេងនេះប្រើ Logo ដែលមានអក្សរ b ក្នុងនោះ មើលទៅដូចជាមនុស្សកំពុងដាក់ឧបករណ៍ស្តាប់នឹងត្រចៀក (Headphone) ដូច្នោះដែរ។

ប្រែសម្រួល៖ Sophany

ប្រភព៖ Brightside

 

error: Content is protected !!