តើ ១៣ សន្លឹកនេះជាគំនូររឺរុបពិត? ជួយបែងចែកផង!!! – Kalib9 គំនិត | Kalib9
kalib9

តើ ១៣ សន្លឹកនេះជាគំនូររឺរុបពិត? ជួយបែងចែកផង!!!

គ្រប់យ៉ាងដែលយើងបានឃើញមិនប្រាកដថាដូចអ្វីដែលយើងបានគិតនោះទេ ព្រោះថារបស់មួយចំនួនប្រៀបដូចជារបស់បំភ័ន្តភ្នែកដែលធ្វើឱ្យយើងគិតខុស។ ដូចនេះ មិនគួរវាយតម្លៃអ្វីដែលយើងបានឃើញភ្លាមៗនោះទេ។ ជាក់ស្តែងរូបទាំង១៣សន្លឹកខាងក្រោមនេះ ពិតជានឹងធ្វើឱ្យអ្នកច្របូកច្របល់ព្រោះមិនច្បាស់ថាជារូបគំនូរឬរូបថត ហើយអ្វីដែលអ្នកគិតអាចនឹងខុស។

  1. មនុស្សភាគច្រើនយល់ថានេះជារូបថត ប៉ុន្តែតាមការពិតវាជារូបគំនូរដែលគូរដោយ Kevin Okafor

2. រូបមួយនេះវិញ មើលមួយភ្លែតប្រាកដជាយល់ថាជារូបគំនូរ ប៉ុន្តែជាការយល់ខុស ព្រោះវាជារូបថត

3. មនុស្សភាគច្រើនយល់ថា វាជារូបថតក្មេងស្រីម្នាក់ ប៉ុន្តែតាមពិតជាគំនូរដែលគូរដោយ Samuel Silva

4. រូបបែបនេះ ភាគច្រើនគេគិតថាជារូបថតដែលថតជិត ប៉ុន្តែតាមពិតវាជារូបគំនូររបស់  Ben Weiner

5. ជឿថាពេលឃើញរូបនេះភ្លាម ប្រាកដជាគិតថាជារូបគំនូរ ប៉ុន្តែតាមពិតជារូបថតពិតៗ ដែលថតដោយ Andre Ermolaev

6. ចំណែកមួយនេះវិញ ជារូបគំនូររបស់ James និង Kelly Stones មិនមែនជារូបថតទេ

7. នេះជារូបថតដែលថតដោយ David Orias មិនមែនរូបគំនូរនោះទេ

8. មើលហើយប្រាកដជាគិតថាជារូបថត ប៉ុន្តែតាមពិតវាជារូបគំនូររបស់ Thomas Arvid

9. នេះមិនមែនជារូបគំនូរទេ ប៉ុន្តែជារូបថតដែលថតដោយ Alexa Meade

10. មនុស្សភាគច្រើនប្រហែលជាគិតថានេះជារូបថតនៅថ្ងៃភ្លៀងធ្លាក់ ប៉ុន្តែតាមពិតវាជារូបគំនូររបស់ Oiled Canvas

11. តាមរយៈពណ៌ទន្លេនៅក្នុងរូបនេះ ភាគច្រើនប្រាកដជាថាជារូបគំនូរ ប៉ុន្តែតាមពិតជារូបថតដែលថតដោយ Jianan Yu

12. ភាគច្រើនប្រហែលជាយល់ថានេះជាកន្លែងដែលស្រស់ស្អាតបំផុតមួយលើពិភពលោកដែលត្រូវបានថត ប៉ុន្តែតាមការពិតវាជារូបគំនូររបស់ Michael Brandt

13. ចំណែកមួយនេះជាសិល្បៈរូបថតដែលមានឈ្មោះថា Invisible Art

ប្រភព៖ Wtfintheworld

error: Content is protected !!