បុរសចិត្តល្អម្នាក់បរិច្ចាគឈាមតាំងពីក្មេងរហូតដល់ចាស់ គ្រាន់តែឈាមដែលបរិច្ចាគជួយជិវិតទារកជាង ២,៤ លាននាក់ បានធ្វើការបរិច្ចាគឈាមជាលើកចុងក្រោយ – Kalib9 ចែកចាយ | Kalib9
kalib9

បុរសចិត្តល្អម្នាក់បរិច្ចាគឈាមតាំងពីក្មេងរហូតដល់ចាស់ គ្រាន់តែឈាមដែលបរិច្ចាគជួយជិវិតទារកជាង ២,៤ លាននាក់ បានធ្វើការបរិច្ចាគឈាមជាលើកចុងក្រោយ

នៅក្នុងឆ្នាំ ១៩៥១ លោកតា James Harrison ទើបតែមានអាយុ 14 ឆ្នាំតែប៉ុនណោះ ប៉ុន្តែគាត់បានធ្លាក់ខ្លួនឈឺនិងត្រូវវះកាត់សួតមួយចេញទៀតផង ។ ក្រោយការវះកាត់ James Harrison ក៏បានដឹងខ្លួនប៉ុន្តែក្រុមគ្រូពេទ្យតម្រូវឲ្យគាត់ស្នាក់នៅមន្ទីរពេទ្យរយៈពេល ៣ ខែសិនមុនអាចចេញទៅផ្ទះវិញបាន ។ ក្នុងកំឡុងពេលដ៏ពិបាកនេះ Harrison បានដឹងថាគាត់អាចនៅរស់ដោយសារគាត់ទទួលបានឈាមជាច្រើនដែលគេបានបរិច្ចាគ ហេតុដូចនេះហើយគាត់ក៏បានតាំងចិត្តថានឹងធ្វើការបរិច្ចាគឈាមរបស់គាត់ទៅឲ្យអ្នកដែលត្រូវការវិញ ។

 

ប៉ុន្តែច្បាប់របស់ប្រទេសអូស្ត្រាលីនៅពេលនោះ គឺតម្រូវឱ្យអ្នកបរិច្ចាគឈាមយ៉ាងហោចណាស់ត្រូវមានអាយុ 18 ឆ្នាំ ដូច្នេះ Harrison ក៏ត្រូវរង់ចាំ 4 ឆ្នាំទៀតដើម្បីអាចបរិច្ចាគឈាមបាន ។

ដូចជាការប្ដេជ្ញាចិត្តរបស់គាត់លោក James Harrison តែងតែផ្តល់ឈាមជាញឹកញាប់ដោយគិតមកដល់បច្ចុប្បន្នគឺមានរយៈពេល ៦០ ឆ្នាំហើយ ។ អ្នកផ្តល់សេវាផ្តល់ឈាមនៃកាកបាទក្រហមរបស់អូស្ត្រាលីបានប៉ានស្មានថាឈាមដែលលោក Harrison បានបរិច្ចាគសង្គ្រោះជីវិតមនុស្សជាង ២,៤ លាននាក់ ។

គួររំលឹកឲ្យដឹងផងដែរថានៅក្នុងឈាមរបស់លោក Harrison មានផ្ទុកនូវ អង្គបដិប្រាណ ដ៏កម្រមួយ ហើយកំឡុងសតវត្សឆ្នាំ ១៩៦០ គាត់និងវេជ្ជបណ្ឌិតជំនាញម្នាក់បានសហការគ្នាក្នុងប្រើប្រាស់ឈាមរបស់គាត់បង្កើតជាថ្នាំចាក់ម្យ៉ាងដែលមានឈ្មោះថា Anti-D ។ ហើយថ្នាំ Anti-D នេះត្រូវបានគេប្រើប្រាស់ដើម្បីដោះស្រាប់ ទប់ស្កាត់ និងព្យាបាលជំងឺដ៏កាចសាហាវម្យ៉ាងឈ្មោះថា Rhesus ។

Rhesus គឺជាជំងឺដែលកើតមានឡើងនៅពេលដែល ស្ត្រីមានផ្ទៃពោះមានឈាម (RhD អវិជ្ជមាន) និងទារកនៅក្នុងស្បូនរបស់នាងមានឈាម Rhesus វិជ្ជមាន (RhD វិជ្ជមាន) ដែលទទួលបានពីឪពុករបស់ខ្លួន ។ ប្រសិនបើស្ត្រីជាមាតាមានឈាម (RhD អវិជ្ជមាន) មែននោះសរីរាងរបស់នាងនឹងបង្កើតអង្គបដិប្រាណដែលបំផ្លាញដល់កោសិកាឈាម foreign របស់ទារកនៅក្នុងផ្ទៃ ដែលធ្វើឲ្យទារកត្រូវរងផលប៉ះពាល់ដល់ខួរក្បាល ឬអាចស្លាប់ ។

សរុបមកលោក Harrison ពិតជាបានជួយជីវិតមនុស្សបានច្រើនលើសលុប ហើយសកម្មភាពទាំងនោះមិនមែនដើម្បីផលប្រយោជន៍នោះទេ ប៉ុន្តែវាគឺជាទឹកចិត្តរបស់គាត់ពិតៗ ។ ប៉ុន្តែគួរឲ្យស្ដាយដែលគាត់មានអាយុច្រើនហើយលើសអាយុកំណត់ដែលអាចបរិច្ចាគឈាមបានទៀតដែរ ហើយអ្នកជំនាញក៏មានការព្រួយបារម្ភពីសុខភាពរបស់គាត់ផងដែរ ដូចនេះគាត់ក៏បានសម្រេចចិត្តបរិច្ចាគឈាមជាលើកចុងក្រោយកាលពីពេលថ្មីៗកន្លងទៅនេះ ។

 

ជាមួយនឹងទង្វើដ៏ល្អមិនអាចកាត់ថ្លៃបាននេះ គាត់ត្រូវបានគេដាក់រហ័សនាមថា “The Man with the Golden Arm” ហើយកាលពីឆ្នាំ ១៩៩៩ គាត់ក៏ធ្លាប់ទទួលបានមេដៃសរសើរផងដែរ ៕

ប្រភព ៖ Boredpanda

ប្រភពប្រែសម្រួល ចង់ដឹង

 

error: Content is protected !!