រណ្តៅភ្នំភ្លើងដែលស្រស់ស្អាតបំផុតទាំង១០លើពិភពលោកដែលបង្កើតជា បឹងធម្មជាតិ!!! – Kalib9 គំនិត | Kalib9
kalib9

រណ្តៅភ្នំភ្លើងដែលស្រស់ស្អាតបំផុតទាំង១០លើពិភពលោកដែលបង្កើតជា បឹងធម្មជាតិ!!!

ការរីករាយនឹងសម្រស់ធម្មជាតិគឺជាបទពិសោធន៍ដ៏ពិសេសមួយសម្រាប់មនុស្សគ្រប់រូបព្រោះថាធម្មជាតិអាចបង្ហាញនូវអ្វីជាច្រើនដល់យើងទាំងអស់គ្នា។ ធម្មជាតិមានច្រើនយ៉ាងដូចជា វាលខ្សាច់ ព្រៃ ភ្នំ និងសមុទ្រ បឹង ទន្លេ ជាដើម។ ជាមួយគ្នានេះ បឹងធម្មជាតិកើតពីរណ្តៅភ្នំភ្លើងក៏ជាកន្លែងគួរឱ្យចាប់អារម្មណ៍សម្រាប់ការទស្សនាផងដែរ ជាពិសេសបឹងដ៏ស្រស់ស្អាតទាំង១០ខាងក្រោមនេះ។

10. បឹង Quilotoa នៅប្រទេសអេក្វាទ័រ៖ បឹងទឹកសាបកើតពីរណ្តៅភ្នំភ្លើងនេះមានអាយុកាលជាង៨០០ឆ្នាំមកហើយ។

9. បឹង Albertine Rift នៅអាហ្រ្វិក៖ បឹងនេះហ៊ុំព័ទ្ធដោយឧទ្យានជាតិ និងកន្លែងអភិរក្សដែលធ្វើឱ្យបឹងកើតពីរណ្តៅភ្នំភ្លើងនេះ ជាកន្លែងដ៏ពិសេសសម្រាប់ការទស្សនា និងរីករាយនឹងធម្មជាតិ។

8. បឹង Kelimutu ប្រទេសឥណ្ឌូនេស៊ី៖ វាស្ថិតនៅលើកំពូលភ្នំភ្លើង Kellimutu ហើយមានបឹងចំនួនបីដែលមានពណ៌ខុសៗគ្នា។

7. បឹង Mount Pinatubo ប្រទេសហ្វីលីពីន៖ នេះជាបឹងធម្មជាតិកើតពីរណ្តៅភ្នំភ្លើងដែលជ្រៅជាងគេបំផុតនៅក្នុងប្រទេសដោយមានជម្រៅ៨០០ម៉ែត្រ ហើយវាកើតបន្ទាប់ពីបន្ទុះភ្នំភ្លើងនៅ Mount Pinatubo ក្នុងឆ្នាំ១៩៩១។

6. បឹង Mt. Zao​ ប្រទេសជប៉ុន៖ នេះជាតំបន់ទាក់ទាញទេសចរដ៏សំខាន់មួយនៅប្រទេសជប៉ុន ហើយលក្ខណៈដ៏ពិសេសរបស់វាគឺបឹងនេះអាចផ្លាស់ប្តូរពណ៌ស្របតាមអាកាសធាតុ។

5. បឹង Mount Katmai នៅសហរដ្ឋអាមេរិក៖ បឹងនេះកើតឡើងបន្ទាប់ពីបន្ទុះភ្នំភ្លើងនៅឆ្នាំ១៩១២ និងស្ថិតនៅក្នុងឧទ្យានជាតិ។

4. បឹង Taal Volcano នៅប្រទេសហ្វីលីពីន៖ បឹងនេះស្ថិតនៅលើកោះ Lunzon ដែលធ្លាប់មានបន្ទុះភ្នំភ្លើងដ៏ធំ ហើយមានទេសភាពដ៏គួរឱ្យទាក់ទាញនៅក្នុងប្រទេស។

3. បឹង Licancabur នៅប្រទេសឈីលី៖ ទោះបីគ្របដណ្តប់ភាគច្រើនដោយផ្ទាំងទឹកកក បឹងនេះជាកន្លែងដ៏គួរឱ្យទាក់ទាញ និងជាកន្លែងដ៏ពិសេសសម្រាប់អ្នកផ្សងព្រេងលើទឹកកក។

2. បឹង Heaven នៅប្រទេសកូរ៉េខាងជើង៖ នេះជាកន្លែងដ៏គួរឱ្យទាក់ទាញ និងស្រស់ស្អាតសម្រាប់អ្នកទេសចរ ហើយបឹងនេះស្ថិតនៅលើកំពូលភ្នំ Baekdu ព្រំដែនប្រទេសកូរ៉េខាងជើង និងប្រទេសចិន។

  1. បឹង Taupo នៅប្រទេសញូវហ្សឺឡែន៖ បឹងនេះជាបឹងធំបំផុតនៅក្នុងប្រទេស ហើយកើតឡើងពីបន្ទុះភ្នំភ្លើងដ៏ខ្លាំងកាលពីប្រហែល ២៦,៥០០ឆ្នាំមុន។

ប្រភព៖ The Daily Records

 

error: Content is protected !!