NASA មាន​គម្រោង​ដាក់​ឃ្មុំ​យន្ត​នៅភព​អង្គារ៍ឆាប់ៗនេះ!!! – Kalib9 ចែកចាយ | Kalib9
kalib9

NASA មាន​គម្រោង​ដាក់​ឃ្មុំ​យន្ត​នៅភព​អង្គារ៍ឆាប់ៗនេះ!!!

ក្រុម​អ្នក​ស្រាវជ្រាវ​ពីរ​ក្រុម​របស់​ណាសា បាន​កំពុង​ធ្វើ​ការ​ផលិត​ឃ្មុំ​យន្ត​ដែល​អាច​ហោះ​បាន​នៅ​ភព​អង្គារ៍ ។ ភ្នាក់​ងារ​អវកាស​បាន​ប្រកាស​ឱ្យ​ដឹង​ពី​គម្រោង​នេះនៅ​ខែ​មីនា​ឆ្នាំ​នេះ។ នេះ​ជា​ដំណាក់កាល​ដំបូង​ ប៉ុន្តែគំនិត​គឺ​ដើម្បី​យក​ទៅ​ជំនួ​ស​មនុស្ស​យន្ត​ដែល​មាន​ភាព​យឺត​យ៉ាវ មាឌធំ និង​មាន​តម្លៃ​ថ្លៃ។ ឃ្មុំ​យន្ត​នេះ​ មាន​ភ្ជាប់ជាមួយ​ប្រព័ន្ធផ្តល់​សញ្ញា និង​ហោះ​លឿន ដែល​អាច​ទៅ​បាន​កន្លែង​ផ្សេងៗ​ច្រើន និង​មាន​តម្លៃ​ទាប​ទៀត​ផង។

ណា​សា​បាន​សរសេរ​ក្នុង​គេហទំព័រ​ផ្លូវការ​ថា «យើង​ហៅ​វា​ថា ឃ្មុំ​ភពអង្គារ៍​ ពីព្រោះ​តែ​មាន​មាឌតូច​ ហើយ​មាន​ស្លាប​ប៉ុនឃ្មុំ​ធម្មជាតិ​យើង។»

តាមរយៈគេហទំព័រ Live Science បាន​ធ្វើ​ការ​រាយការណ៍​ពី​មុន​មក ប្រភេទ​ឃ្មុំ​​យើង​ធម្មតា​អាច​មាន​ទំហំ​ទៅ​ ១.៦ អ៊ីង (ស្មើ​៤​សង់ទីម៉ែត្រ) ប៉ុន្តែ​ឃ្មុំ​នៅ​សហរដ្ឋអាមេរិក មាន​ទំហំ​ប្រហែល​១ភាគ៤​នៃ​ទំហំ​នេះ​ប៉ុណ្ណោះ។

មូលហេតុ​មួយដែល​គំនិត​អាចធ្វើ​បាន​ពីព្រោះ​តែ​ទំនាញ​នៅ​ភព​អង្គារ៍​​ទាប។ ភព​អង្គារ៍​ មាន​ទំនាញ​ត្រឹម​១ភាគ៣ នៃ​ទំនាញ​របស់​ផែន​ដី ដែល​នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍​សម្រាប់​ឃ្មុំ​ភពអង្គារ៍ក្នុង​ការហោះ​ហើរ​។

គេហទំព័រ​ The Guardian ​បាន​រាយការណ៍​ថា ឃ្មុំ​ទាំងនេះមិន​ត្រឹម​តែ​អាច​បង្ហាញ​ផែនទី​របស់ Martian Terrianបាន​ទេ​ តែ​ក៏អាច​ប្រមូល​យក​គំរូ​ផ្សេងៗ​​នៅភពអង្គារ៍​បាន​ផង​ដែរ។ នេះ​គឺជា​ក្តី​សង្ឃឹម​មួយ​ក្នុង​ស្វែង​រក​ឧស្ម័ន​មេតាន​ ដែល​អាច​បង្ហាញ​ថា​មាន​ជីវិត​រស់​នៅ​នៅ​លើ​ភព​នោះ​។

ណាសា​ បាន​បញ្ជាក់​ថា ស្លាប​យន្ត​នោះ​ គឺ​មើល​ទៅវា​ចម្លែក​នៅភព​ផែនដី​យើងពីព្រោះ​តែ​ស្លាប​ប្រភេទ Rotary-Wing ​ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​ជាង។ ប៉ុន្តែ​ស្លាប​ដែល​បាន​រចនាថ្មី​នេះ គឺអនុញ្ញាត​ឱ្យ​ក្រុមអ្នក​ស្រាវជ្រាវ​អាច​បញ្ចូលការ​ប្រើ​បា្រស់​ថាមពល​តិច​ ជាមួយ​នឹង​បច្ចេកវិទ្យា​ខ្ពស់ដែល​មាន​សារៈសំខាន់​នៅ​ភព​ក្រហមដែល​ជាកន្លែង​ដែល​មនុស្ស​យន្ត​ត្រូវ​ផ្សេងៗ​ត្រលប់​មក​សាក​ថ្ម​វិញ​មុន​ទៅ​ដល់​។

ឃ្មុំ​យន្ត​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ដំណាក់​កាល​ដំបូង​នៅ​ឡើយ​ទេ ដោយ​ក្រុម​វិទ្យាសាស្ត្រ​មក​ពី សកលវិទ្យាល័យអាល់​បាម៉ា ជាមួយនឹង​ក្រុមអ្នកវិទ្យាសាស្ត្រ​ជប៉ុន។

 

ដកស្រង់៖ livescience.com 

ប្រភពប្រែសម្រួល ចង់ដឹង

error: Content is protected !!