ISIS ព្រមានតាមសម្លាប់ Ronaldo និង Messi នាពេល World Cup ខាងមុខ – Kalib9 ចែកចាយ | Kalib9
kalib9

ISIS ព្រមានតាមសម្លាប់ Ronaldo និង Messi នាពេល World Cup ខាងមុខ

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ធំបំផុតក្នុងលោកWorld Cupនឹងត្រូវធ្វើឡើងជាលើកទី២១ ដោយលើកនេះRussiaនឹងក្លាយជាម្ចាស់ផ្ទះ។ការប្រកួតបាល់ដ៏មានប្រជាប្រិយភាព ដែលនឹងប្រារព្ធឡើងនាខែកក្កដានេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំង។

ខណៈនេះដែរ បើយោងតាមDailymailបានចុះផ្សាយពីរូបភាពបែកធ្លាញចេញពីសារTelegramអំពីគោលបំណងតាមយកជិវិតតារាបាល់ទាត់ល្បី២រូបគឺRonaldoនិងMessiនៅក្នុងប្រទេសរូស្ស៊ីខាងមុខ។ Posterដែលបង្ហាញពីការកាត់ក្បាលកីឡាករ២រូបខាងលើ ហាក់ដូចជាព្រមានអំពីហេតុការដែលអាចនឹងកើតឡើងនាថ្ងៃប្រកួតFifa World Cupខាងមុខផងដែរ។

ប្រភព៖ Dailymail