វិធីសាស្រ្តទាំង៧យ៉ាងដើម្បីកត់សម្គាល់មនុស្សនិយាយកុហក – Kalib9 សង្គម & ជិវិត | Kalib9
kalib9

វិធីសាស្រ្តទាំង៧យ៉ាងដើម្បីកត់សម្គាល់មនុស្សនិយាយកុហក

វារាងពិបាកបន្តិចក្នុងការកត់សម្គាល់អ្នកណាម្នាក់ថាកុហកឬមិនកុហក។ មានពេលខ្លះយើងមានការសង្ស័យលើភាពស្មោះត្រង់របស់អ្នកដទៃ ហើយធ្វើឱ្យអ្នកមានចម្ងល់ជាច្រើន។

១.​ មើលលើកាយវិការរបស់គេ៖ ប្រសិនបើអ្នកសង្ស័យអំពីអ្វីដែលនរណាម្នាក់ប្រាប់អ្នកត្រូវយកចិត្តទុកដាក់លើកាយវិការជាជាងការនិយាយ។ អ្នកភូតកុហកតែងតែធ្វើកាយវិកាមិននៅស្ងៀមដោយលាក់ដៃរបស់ពួកទាំងពីដាក់នៅក្នុងហោប៉ៅ អង្គុយលើដៃ ដាក់ដៃនៅពីក្រោយខ្នងរបស់ពួកគេហើយពួកគេពិបាកអង្គុយឱ្យស្ងៀមណាស់នៅពេលពួកគេនិយាយកុហកហើយក៏មានភ័យដែរ។ ។ ប្រសិនបើពួកគេលិទ្ធបបូរមាត់របស់ពួកគេនៅពេលអ្នកកំពុងសួរពួកគេនោះអាចបង្ហាញថាពួកគេមិននិយាយពាក្យពិតទេ។

២. មើលការដកដង្ហើម៖ នៅពេលមនុស្សនិយាយកុហក ពួកគេដកដង្ហើមធំៗ​ ហើយនិយាយអាក់ៗ ដោយសារតែឈាមដែលហូរទៅកាន់បេះដូងរបស់ពួកគេមានការផ្លាស់ប្ដូរទើបធ្វើឱ្យពួកគេភ័យ។

៣. មើលលើភាពឆ្គង៖ អ្នកនិយាយកុហកជាញឹកញាប់មានភាពតានតឹងណាស់ដូច្នេះអ្នកអាចឃើញអ្នកភូតកុហកដោយការស្វែងរកភាពខុសឆ្គងនៃរាងកាយរាងកាយរបស់គេ។

៤. មានអាការៈបែកញើស៖ ការនិយាយភូតកុហកធ្វើើឱ្យយើងមានអារម្មណ៍ស្មុកស្មាញទើបធ្វើឱ្យយើងបែកញើស។ ហើយនៅពេលដែលយើងកុហកសូម្បីតែវាជាការកុហកបន្តិចបន្តួចក៏យើងញើសច្រើនដោយសារតែការបែកញើសគឺជារឿងធម្មជាតិនៅពេលដែលយើងមានភាពតានតឹង។ ដូច្នេះវាជារឿងសាមញ្ញសម្រាប់អ្នកដែលនិយាយកុហកនិងខ្លាចការបង្ហាញពីភាពខាងក្រៅរបស់គេ។

៥. មើលភ្នែករបស់គេ៖ អ្នកនិយាយកុហកនឹងព្យាយាមជៀសវាងពីការសម្លឹងមើលអ្នកប៉ុន្តែបើទោះបីជាអ្នកខំសម្លឹងមើលចំភ្នែកគាត់យ៉ាងណានោះទេ ពួកគេនិងគេចនិងធ្វើភ្នែកក្រឡេកក្រឡាប់ខុសពីធម្មតា។

៦. ពួកគេព្យាយាមដូរប្រធានបទ៖ មនុស្សគ្រប់រូបមានអារម្មណ៍ថាពួកគេងាយរងគ្រោះនិងមានអារម្មណ៍មិនស្រួលនៅពេលនិយាយកុហក។អ្នកភូតកុហកប្រាកដជានឹងព្យាយាមផ្លាស់ប្តូរពីប្រធានបទមួយប្រធានបទទៅមួយទៀត។

៧. ពួកគេយកដៃប៉ះមុខច្រើនខុសធម្មតា៖​ ឃ្លាំមើលកាយវិការណាមួយដែលគួរឱ្យសង្ស័យនៅពេលដែលគាត់ប៉ះមុខរបស់គាត់។ អ្នកនិយាយកុហកមានអការៈច្បូតសក់ ប៉ះមុខនិងករបស់ពួកហើយយកដៃខ្ទប់មាត់របស់ពួកគេញឹកញាប់ជាងធម្មតា។

ប្រែសម្រូលដោយ៖ Kalib9

ប្រភព៖ BrightSide