រកបានច្រើនប៉ុណ្ណាក៏មិនក្លាយជាអ្នកមានដែរ!!! (Li Ka-Shing)៖បើមិនចាយលុយតាមក្បួននេះទេ – Kalib9 គំនិត | Kalib9
kalib9

រកបានច្រើនប៉ុណ្ណាក៏មិនក្លាយជាអ្នកមានដែរ!!! (Li Ka-Shing)៖បើមិនចាយលុយតាមក្បួននេះទេ

មហាសេដ្ឋីមានបំផុតនៅហុងកុង Li Ka-Shing ជាបុគ្គលមួយរូបដែលមានប្រវត្តិមកពីគ្រួសារក្រីក្រ និងកំព្រាឪពុកតាំងពីកុមារភាព ប៉ុន្តែអាចតស៊ូជម្នះភាពលំបាករហូតក្លាយជាបុគ្គលជោគជ័យយ៉ាងខ្លាំងមួយរូបទាំងនៅអាស៊ី និងនៅជុំវិញពិភពលោក។

លោក លី បានចែករំលែកនូវតិចនិកបែងចែក និងរបៀបប្រើប្រាស់ហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពដើម្បីអាចក្លាយជាអ្នកមាន។ ជាឧទាហរណ៍លោកបានឧបមាថា បើអ្នកមានប្រាក់ខែឬចំណូល៣០០ដុល្លារក្នុង១ខែ អ្នកត្រូវបែងចែកជា៥ចំណែកដូចខាងក្រោម៖

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

ចំណែកទី១៖  ៣០% (៩០ដុល្លារ) សម្រាប់ចំណាយហូបចុកប្រចាំថ្ងៃ

អ្នកត្រូវចំណាយជាមធ្យម ៣ដុល្លារក្នុងមួយថ្ងៃ ដោយអ្នកអាចញាំពងទាមួយគ្រាប់និងទឹកដោះគោមួយកែវសម្រាប់អាហារពេលព្រឹក ឬអាហារពេលព្រឹកណាដែលមិនសូវចំណាយច្រើននិងមានអត្ថប្រយោជន៍ចំពោះសុខភាព។ ជាងនេះទៅទៀត ចំពោះអាហារថ្ងៃត្រង់អ្នកអាចញាំអាហារដែលចម្អិនស្រាប់ និងផ្លែចេកមួយឬពីរផ្លែដើម្បីបង្កើនថាមពល។ សម្រាប់ពេលល្ងាចអ្នកអាចចម្អិនអាហារនៅផ្ទះដោយខ្លួនឯង ជាមួយនឹងទឹកដោះគោមួយកែវមុនពេលចូលគេង។

ចំណែកទី២៖  ២០% (៦០ដុល្លារ) សម្រាប់ចំណាយលើទំនាក់ទំនងសង្គម

លោក លី កាស៊ីង យល់ថាទំនាក់ទំនងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរស់នៅក្នុងសង្គម ជាពិសេសសម្រាប់អ្នកជំនួញ។ អ្នកគួរទុកប្រាក់មួយចំណែកសម្រាប់ប៉ាវអ្នកដទៃយ៉ាងតិចក៏បានមួយឬពីរដងដែរក្នុងមួយខែ ប៉ុន្តែក្នុងការចំណាយប៉ាវអ្នកដទៃអ្នកគួរជ្រើសរើសមនុស្សដែលមានចំណេះដឹង មានទ្រព្យជាងខ្លួន ឬមនុស្សដែលអាចជួយអ្នកក្នុងការរកស៊ីឬការងារបាន។

ចំណែកទី៣៖ ១៥% (៤៥ដុល្លារ) សម្រាប់ចំណាយលើការបង្កើនចំណេះដឹង

ការបង្កើនចំណេះដឹងគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកជំនួញ ឬការងារផ្សេងៗ ដូចនេះអ្នកគួររក្សារទុក១៥ភាគរយនៃចំណូលរបស់អ្នក សម្រាប់បង្កើនចំណេះដឹងដូចជាទិញសៀវភៅអាន ចំណាយលើការចូលរួមវគ្គសិក្សាខ្លីៗ ឬសិក្ខាសិលាដែលនឹងមានប្រយោជន៍សម្រាប់មុខជំនួញ ឬការងារ។

ចំណែកទី៤៖ ១០% (៣០ដុល្លារ) សម្រាប់ចំណាយលើដំណើរទេសចរណ៍

អ្នកមិនអាចអង្គុយតែធ្វើការមួយខែទល់មួយខែ មួយឆ្នាំទល់មួយឆ្នាំបាននោះទេ ដូច្នេះហើយអ្នកគួរទុកចំណែកចំនួន១០ភាគរយ សម្រាប់ការដើរកម្សាន្តនិងកាត់ភាពស្ត្រេសក្នុងការងារឬមុខជំនួញកន្លងមក។ លើសពីនេះទៅទៀត អ្នកអាចដើរលេងទៅតំបន់ឬទីកន្លែងថ្មីៗដែលអ្នកមិនធ្លាប់បានទៅ បើអាចអ្នកគួរចេញទៅក្រៅប្រទេសយ៉ាងតិចក៏បាន១ដងដែរក្នុងមួយឆ្នាំ ដើម្បីមើលពិភពលោកខាងក្រៅ ដែលនឹងអាចឲ្យអ្នកមានគំនិតថ្មីៗ។

ចំណែកទី៥៖ ២៥% (៧៥ដុល្លារ) ទុកសន្សំសម្រាប់ធ្វើការវិនិយោគឬពង្រីកអាជីវកម្ម

ចុងបញ្ចប់ សម្រាប់ប្រាក់ដែលនៅសល់២៥ភាគរយ វាជាចំណែកដែលរក្សាទុកសម្រាប់ធ្វើការវិនិយោគ ឬសម្រាប់ពង្រីកទំហំអាជីវកម្មរបស់អ្នកបន្ថែម។ សម្រាប់អ្នកដែលចង់សន្សំទុកសម្រាប់ធ្វើការវិនិយោគ អ្នកគួររក្សាទុកក្នុងកុងធនាគារដែលមានរយៈពេលកំណត់ណាមួយដើម្បីទុកធ្វើការវិនិយោគឬបើកអាជីវកម្មនៅថ្ងៃណាមួយ។ ធ្វើដូច្នេះការពារដើម្បីកុំឲ្យអ្នកដកចាយវាយផ្តេសផ្តាស ឬចំណាយទៅលើរបស់ដែលមិនចាំបាច់៕

អត្ថបទដោយ៖ Vuthea