សម្រាប់ អ្នកកើតឆ្នាំ ជូត ខាល រោង ម្សាញ់ មមី វក រកា និង កុរ តម្រូវអោយចុចអាន ហើយស៊ែរចេញឲ្យដាច់កម្មពៀរ – Kalib9 ហុងស៊ុយ | Kalib9
kalib9

សម្រាប់ អ្នកកើតឆ្នាំ ជូត ខាល រោង ម្សាញ់ មមី វក រកា និង កុរ តម្រូវអោយចុចអាន ហើយស៊ែរចេញឲ្យដាច់កម្មពៀរ

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​តែង​ជឿនលឿន​ទៅមុខ​និង​ពិសេស​ផ្តល់ ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ប្រៀប​ដូច​បាន​ទៅនឹង ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

 

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ទោះ ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​ដែរ​។ សម្រាប់​ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ ហើយ​កាលពីមុន មក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួល បាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ទាំង​អ្នក​នៅក្បែរ​ខ្លួន​ឬ​សូម្បីតែ​ពី ចម្ងាយ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះ ហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់ និង​ចូលចិត្ត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​នៅតែមាន​ការរីក​លូតលាស់​ទៅមុខ សន្សឹមៗ​ដូចនេះ​ត្រូវខិតខំ​ប្រឹងប្រែង​នោះ​នឹង​ជោគជ័យ​ដល់​គោលដៅ​ជាក់​ជាពុំខាន​។ ក្រៅពី នេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ ទៀតផង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​ភាគី​ម្ខាង​ទៀត​កើត ការធុញទ្រាន់​ងាករេ​ចិត្ត​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក មួយចំនួន​បន្តិច​វិញ​ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​សម្រាប់​ការធ្វើដំណើរ​ទៅ​ទិសឧត្តរ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រយ័ត្នប្រយែង​បន្តិច​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោក​ង្ន​ក​ធ្វើ​អ្វី​តែងមាន​ភាព​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​គ្រាន់គាប់ប្រសើរ​។ ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា ដូច​ជាទី​ពេញចិត្ត​ពុំខាន​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​និង​នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​គួរសម​និង​ពិសេស​តែង មាន​ការជួយជ្រោមជ្រែង​ពី​មិត្តភក្តិ​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់ បើក​របរ​ថ្មី​ឬ​បើកហាង​ថ្មី​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន​ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​មានរឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

 

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​ឃើញថា​ស្ថិតនៅក្នុង​ខែ​នេះ​មិនល្អ​ទេ​គឺ​ដាំ ក្បាល​ចុះ​ឬ​ជា​ខែ​ឆុង​ផង​ហេតុនេះ​មុន​ធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្ន​ប្រ​យែ​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។ ការប្រកប​ការងារ​លោក​អ្នកមាន​ការរីកលូតលាស់​ជា​សន្សឹមៗ ទៅមុខ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ត្រូវ​រែកពន់​លំបាក​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការទិញចូល​លក់​ចេញ​ជួប​ផល​លំបាក​ច្រើន​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល កម្រៃ​គ្រាន់​ផ្សើម​បំពង់ក​ដែល​អាច​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ការ​ថយក្រោយលឿន​ណាស់​៕