កុំប្រមាថបើមិនជឿ!!! ឆ្នាំជូត ខាល ថោះ រោង មមី មមែ ច និង កុរ មានរាសី ពុំសូវល្អទេ គួរអាននិងស៊ែរដាច់គ្រោះភ័យ – Kalib9 ហុងស៊ុយ | Kalib9
kalib9

កុំប្រមាថបើមិនជឿ!!! ឆ្នាំជូត ខាល ថោះ រោង មមី មមែ ច និង កុរ មានរាសី ពុំសូវល្អទេ គួរអាននិងស៊ែរដាច់គ្រោះភ័យ

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​បើ​លោកអ្នក​មានការ​ខិតខំ​ប្រឹងប្រែង​នោះ​ផល​ល្អៗ​តែង ឆ្លើយតប​មកវិញ​ជានិច្ច​។ ចំណែក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ហាក់​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តច្រើន ហើយ​ពិសេស​បើ​យក​អារម្មណ៍​មោហៈ​ទោសៈ​ដាក់ខ្លួន​ផង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ទិសពាយ័ព្យ​បន្តិច​ពីព្រោះ​ងាយ​ជួប​បញ្ហា​ចូលលុក លុយ​យាយី​ផង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​យឺត​តែ​ការ​ថយក្រោយ​នោះ​ឆាប់រហ័ស​ណាស់​៕

 

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជិវិត​របស់លោក​ហា​ក់មានអ្វី​មក​កន្ត្រាក់​ទាញ​មិនឱ្យ​រីក​លូត លាស់​ទៅមុខ​ឡើយ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ​ជួប​បញ្ហា​ហើយ​ពិតជា​ស្រាយ​មិន​ចេញ​ឡើយ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​សៅហ្មង​បន្តិច ហើយ​បើទោះបី ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានទេ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​ជាក់​ជាពុំខាន​។ អ្នករកស៊ី​ជួញ ដូរ​ក្នុង​ពេលនេះ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​កុំ​គប្បី​ធ្វើ​អ្វីដែល​ជាការ​អួតអាង​ពេក​ពីព្រោះ​ក្រុមមនុស្ស​គេ​មិន​សប្បាយចិត្ត​ទេ​ប្រយ័ត្ន​គេ​ស្អប់​នាំ​ទទួលផល​លំបាក​មកវិញ​។ ការធ្វើដំណើរ ផ្លូវ​ឆ្ងាយ​លោកអ្នក​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច ។​

​ចំណែក​សេចក្តីស្នេហា​ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាពសុខដុមរមនា​ដូច​សព្វ​មួយ ដង​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់ ជា​សន្សឹមៗ​ទៅមុខ ហើយ​ពិសេស​មាន​បញ្ហា​បន្តិចបន្តួច​ចូលលុកលុយ​ផង ដូចនេះ​ត្រូវ​មានចិត្ត​ខន្តី ទុក​ក្នុង​ខ្លួន​ខ្លះ​ទើប​ប្រសើរ​។ ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ ឬ​រអិល​ដៃជើង​ធ្លាក់ចុះ​ពី​ទី​ខ្ព​ស់ទាប​ដោយ​ប្រការ​ណាមួយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ រក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទោះ​ខិតខំ​ខ្លាំង​ក៏​ពុំ​អាច​រក​ផល​ចំណូល​បាន​ដូច​ជាទី​គាប់ចិត្ត ឡើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​តែ​យ៉ាងណា​មិនត្រូវ យកចិត្ត​ខ្លាំង​ឬ​ភាព​រឹង​មានះ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​កើត​តែ​រឿងរ៉ាវ​ឡើង​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​ចិត្ត​ត្រជាក់​គ្រប់​រឿង​និង​មិនត្រូវ​សម្រេចចិត្ត​រឿង​សំខាន់​ពេក ដែរ​នាំ​កើត​បញ្ហា​មិនល្អ​នាពេល​ក្រោយ​ប៉ុណ្ណោះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូត លាស់​យឺត​ហើយ​ពិសេស​ងាយ​ផ្ទុះ​កើត​ជម្លោះ​វិវាទ​ថែមទៀត​។ ការរស់នៅ​ជួប​បញ្ហា​ប្រទាំង​ប្រ​ទើប និង​កើត​បញ្ហា​ចំពោះមុខ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេ​ម៉​យ​ក្តី​នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​ជា សន្សឹមៗ​ដូច​សព្វមួយដង​ទេ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការបំពេញ​ការងារ​ឃើញថា​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ ពិសេស​ធ្វើ​ច្រើន​អាច​បែរជា​បាន​ទោស​ទៀង​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការ​លំ បាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនមាន​អ្វី​បៀតបៀន​យាយី​នាំ​ពិបាក​ត្រូវ​ឆ្លងកាត់​ឡើយ​។​

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​នាំឱ្យ​កើត​តែ​បញ្ហា​ឡើង​៕

 

 

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​នៅ​ស្ងៀម​មិន​ធ្វើ​នេះ​ធ្វើ​នោះឡើយ​ពីព្រោះថា​ផល​ល្អ ក៏​តែង​នៅ​រង់ចាំ​ផងដែរ​។ លោកអ្នក​តោង​តែ​ចងចាំ​ថា​នៅពេលនេះ​ធ្វើ​តិច​ទទួលបាន​ផល​តិច​ធ្វើ​ច្រើន ទទួលបាន​ផល​ច្រើន​ទៅតាម​នោះដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក តោង​តែ​ប្រយ័ត្ន​ក្រុមមនុស្ស​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​ងាយ​បង្កបញ្ហា​នាំឱ្យ​ឈឺក្បាល​ណាស់ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ខ្លាំង​ហេតុនេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទី ជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​បើ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏មាន​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​ក្រពះ ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ស្រុះស្រួល​ល្អ​ដូច​សព្វមួយដង​៕