កំពូលឆ្នាំទាំងបួន ដាច់ខាតត្រូវតែចុចអានហើយស៊ែរចេញភ្លាមយកលាភពេញមួយថ្ងៃ – Kalib9 ហុងស៊ុយ | Kalib9
kalib9

កំពូលឆ្នាំទាំងបួន ដាច់ខាតត្រូវតែចុចអានហើយស៊ែរចេញភ្លាមយកលាភពេញមួយថ្ងៃ

 

ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោក​អ្នកមាន​គម្រោង​ឬថា​ក់​ផែនការ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ ដូច​គាប់​បំណង​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខ របរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ឬ​ចាត់ចែង​ប្រាក់កាស អ្វីមួយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង លក់ដូរ​ឃើញថា​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះ​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់​ក្កៅ​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​នៅពេលនេះ​មិនអាច​យក​អ្វី​ជា​លំនឹង​បានទេ​គឺ​តែង​កើត​បញ្ហា​ច្រើន ដែល​ត្រូវ​ដោះស្រាយ ៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​ប្រកប​កិច្ចការងារ​អ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល ល្អ​តែ​ហុច​មក​តាម​ក្រោយ​វិញ​ផង​។ ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា ផល​អាក្រក់​នោះ​ឃើញថា​កើតមាន​ខ្ពស់​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត លាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម ព្រោះ​ផ្លែផ្កា​ដែល ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់ ដែរ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​បើ​ចង់ សម្រេចចិត្ត​ឬ​ចុះ​បំពេញការងារ​អ្វីមួយ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាសល្អ ប្រពៃ​បំផុត​៕