ខួរក្បាលអ្នកប្រកដជាខ្ទេចមិនខាន!!! បើនៅតែបន្តរឿងទាំង ១០ នេះ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ខួរក្បាលអ្នកប្រកដជាខ្ទេចមិនខាន!!! បើនៅតែបន្តរឿងទាំង ១០ នេះ

យើងម្នាក់ៗតែងតែមានទំលាប់ផ្ទាល់ខ្លួនជាច្រើនសកម្មភាព។ ជាមួយគ្នានេះដែរពួកយើងតែងតែគិតថា ការធ្វើសកម្មភាពទាំងនោះ អាចធ្វើឲ្យពួកយើងមានអារម្មណ៍ធូរស្រាល។ ទោះបីជាយ៉ាងណាក្តី អ្វីដែលយើងមិនធ្លាប់បានដឹង និងមិនបានកត់សំគាល់នោះ គឺទំលាប់អស់ទាំងនេះប្រហែលជាអាច ធ្វើការបំផ្លិចបំផ្លាញដល់ខួរក្បាល របស់យើង។

១.ការបង្អត់អាហារពេលព្រឹក៖

អ្នកដែលមិនទទួលទានអាហារពេលព្រឹក ពួកគេត្រូវមានកំរិតជាតិស្ករ នៅក្នុងឈាមទាប ដែលនេះគឺជាទំលាប់ដ៏អាក្រក់បំផុត។ ម្យ៉ាងវិញទៀតវាធ្វើឲ្យខួរក្បាលខ្វះសារជាតិបំរុង ព្រមទាំងធ្វើឲ្យខួរក្បាលចុះខ្សោយ។

២.ការទទួលទានច្រើនជ្រុល៖

ការទទួលទានច្រើនជ្រុល អាចកាត់បន្ថយភាពរឹងមាំរបស់ខួរក្បាល ដែលនាំឲ្យសម្មភាពខួរក្បាលធ្លាក់ ក្នុងសភាពខ្សោយទៅៗ។ ដូច្នេះហើយអ្នកត្រូវកំណត់អាហារបរិភោគប្រចាំថ្ងៃ ឲ្យបានត្រឹមត្រូវ នឹងមានកំណត់ ដើម្បីឲ្យខួរក្បាលមានដំណើរការបានល្អ។

៣.ការជក់បារី៖

ការជក់បារីមិនត្រឹមតែនាំឲ្យមានគ្រោះថ្នាក់ ដល់សួតប៉ុណ្ណោះទេ វាអាចមានឲ្យមានផលប៉ះពាល់ដល់ខួរក្បាល ផងដែរ។ សារជាតិនីកូទីន នៅក្នុងបារីផ្ទុកទៅដោយសារធាតុមួយចំនួន ដែលធ្វើឲ្យកោសិការបស់ខួរក្បាលធ្លាក់ចុះទៅៗ។ ប្រសិនបើអ្នកនូវតែបន្ត បាត់បង់កោសិកាខួរក្បាល អ្នកប្រហែលជាមានជំងឺវង្វេង។

៤.ការទទួលទានរបស់ផ្អែមច្រើន៖

អ្វីក៏ដោយឲ្យតែច្រើនលើសកំរិត វាមិនផ្តល់នូវផលល្អនោះទេ។ ការទទួលទានអាហារ ដែលមានកំរិតចាតិស្ករខ្ពស់ធ្វើឲ្យមានការអាក់ខាន ដល់ការស្រូបយកសារជាតិប្រូតេអ៊ីន និងសារធាតុបំរុងនៅក្នុងរាងកាយ ដែលវាជាហេតុធ្វើឲ្យមានការអាក់ខាន ដល់ការវិវឌ្ឍន៍របស់ខួរក្បាល។

៥. ការស្រូបយកអុកស៊ីសែនមិនគ្រប់គ្រាន់៖

ខួរក្បាលរបស់អ្នកត្រូវការឧស្ម័នអុកស៊ីសែន ឲ្យបានគ្រប់គ្រាន់ជាប្រចាំ ប្រសិនបើវាទទួលបានមិនគ្រប់គ្រាន់នោះទេ ខួរក្បាលរបស់អ្នកមិនអាចធ្វើដំណើរការ បានល្អនោះទេ។

៦.ការគេងមិនគ្រប់គ្រាន់៖

ការគេងពិតជាមានសារសំខាន់ណាស់ សម្រាប់រាងកាយរបស់មនុស្សជាពិសេស ខួរក្បាល។ វាធ្វើឲ្យខួរក្បាលរបស់យើងអាចសម្រាកបន្ទាប់ពីយើងបានធ្វើការយ៉ាងហត់នឿយ ពេញមួយថ្ងៃ។ ជាមួយគ្នានេះដែរ ទំលាប់នៃការគេងមិនគ្រប់គ្រាន់ក្នុងរយៈពេលយូរ អាចធ្វើឲ្យកោសិការបស់ខួរក្បាលងាប់ច្រើន។

៧. ការយកក្រណាត់គ្របក្បាល នៅពេលគេង៖

នេះក៏ជាទំលាប់ដ៏អាក្រក់ដែរ។ ការគេងដោយយកក្រណាត់មករុំក្បាល ឬគ្របភួយដល់ក្បាល ធ្វើឲ្យមានការប្រមូលផ្តុំនៃឧស្ម័នកាបូនិចច្រើន និងកាត់បន្ថយឧស្ម័នអុកស៊ីសែន នៅក្នុងរាងកាយនឹងខួរក្បាល ដែលលទ្ធផលធ្វើឲ្យមានផលប៉ះពាល់ អាក្រក់ដល់ខួរក្បាល។

៨.ការព្យាយាមធ្វើការ នៅពេលដែលអ្នកកំពុងមានជំងឺ៖

ភាគច្រើនតែងតែកើតឡើង ចំពោះសិស្សានុសិស្ស និងសាស្រ្តាចារ្យ។ការព្យាយាមធ្វើការក្នុង ខណៈដែលអ្នកកំពុងមានជំងឺ អាចធ្វើឲ្យខួរក្បាលចុះខ្សោយ ដោយវាបានខិតខំហួសកំរិតរបស់វា ហើយអ្នកនឹងឆាប់ហត់នឿយជាងថ្ងៃធម្មតា។
បន្ទាប់ពីនោះមកខួរក្បាលរបស់អ្នក នឹងមានសភាពខ្សោយទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

៩. ការខ្វះខាតការដាស់សតិ៖

ការគិតគឺជាវិធីដ៏ល្អបំផុត ដើម្បីបង្វឹកខួរក្បាលរបស់យើង។ ម្យ៉ាងវិញទៀតការសន្ទនា ការសសេរ ក៏អាចជួយដាស់តឿនដល់សតិ របស់យើងដែរ។
ប្រសិនបើអ្នកមិនទំលាប់ ធ្វើសកម្មភាពអស់ទាំងនេះទេ សតិខួរក្បាលរបស់អ្នកនឹងកាន់តែរួមតូចទៅៗ។

១០. ការមិនទំលាប់និយាយច្រើន៖

ការមានទំលាប់និយាយអាចជួយឲ្យខួរក្បាល របស់អ្នកមានដំណើរការបានឆាប់រហ័ស និងធ្វើឲ្យខួរក្បាលឆ្លាត៕

 

ប្រភពពី៖ បរទេស