តោះកុំអូសរំលងអី!!! ចង់ត្រូវគ្នាជាមួយExវិញមែនទេ? យុទ្ធសាស្រ្តដើម្បីត្រូវគ្នាជាមួយសង្ហាចាស់របស់អ្នកវិញ មានក្នុងអត្ថបទនេះ!!! – Kalib9 សង្គម & ជិវិត | Kalib9
kalib9

តោះកុំអូសរំលងអី!!! ចង់ត្រូវគ្នាជាមួយExវិញមែនទេ? យុទ្ធសាស្រ្តដើម្បីត្រូវគ្នាជាមួយសង្ហាចាស់របស់អ្នកវិញ មានក្នុងអត្ថបទនេះ!!!

ការបែកគ្នាធ្វើអ្នកឈឺចាប់ហើយប្រសិនបើអ្នកបានបែកបាក់តែអ្នកមិនអាចភ្លេចគេបានហើយចង់ត្រឡប់ទៅរកអតីតសង្សារវិញនោះអ្នកត្រូវធ្វើតាមជំហានសំខាន់ៗមួយចំនួនដើម្បីជាត្រលប់ទៅជួបគេវិញ។ ហើយជាអកុសលវាមិនមែនជាការងាយស្រួលនោះទេ។ ប៉ុន្តែវាអាចទៅរួច។​ តោះអានចំនុចទាំងនេះ៖

១. ចំណាយពេលគិតពីអនុស្សាវរីយ៍អតីតរបស់អ្នកជាមួយគេ

  • គោលបំណងរបស់អ្នកជាមួយគេ៖ មុនពេលទៅជួបនិយាយជាមួយអតីតសង្សារបស់អ្នក អ្នកគួរសួរខ្លួនឯងនិងឆ្លើយដោយស្មោះត្រង់ និងពិចារណាឱ្យច្បាស់លាស់អំពីអ្វីដែលធ្វើឱ្យទំនាក់ទំនងរបស់អ្នកបញ្ចប់ ហើយថាតើអ្នកពិតជាចង់ត្រូវគ្នាវិញឬវាគ្រាន់តែជាអារម្មណ៍ពេលដែលអ្នកឯកា។  តែប្រសិនបើវាគ្រាន់តែជាអារម្មណ៍មួយឆាវទេមិនចាំបាច់គិតពីវាទៀតេហើយចាប់ផ្ដើមគិតពីខ្លួនឯង ហើយទៅរកអ្នកថ្មី។ ផ្ទុយទៅវិញបើអ្នកគិតថាពិតជាចង់ត្រូវគ្នាវីញអ្នកគួរតែព្យាយាមបង្ហាញនិងប្រាប់នាង ប៉ុន្តែមិនមែនក្នុងន័យដើម្បីធ្វើឱ្យនាងឈឺចាប់វិញនោះទេ។
  • មកពីអ្វីដែលធ្វើឱ្យអ្នកបែកគ្នា៖ ជំហាននេះមានសារៈសំខាន់សម្រាប់ហេតុផលសំខាន់ពីរ: ទីមួយពីព្រោះអ្នកគួរតែគិតយ៉ាងម៉ត់ចត់អំពីមូលហេតុដែលអ្នកចង់ត្រឡប់មកជាមួយគ្នាវិញនិងទីពីរ​ ព្រោះទំនាក់ទំនងបានបញ្ចប់ដោយមូលហេតុអ្វី ហើយប្រសិនបើអ្នកចង់ត្រឡប់មកវិញអ្នកត្រូវតែរៀបចំដើម្បីដោះស្រាយហេតុផលនោះ។
  • ព្យាយាមនៅឱ្យឆ្ងាយពីនាងមួូយរយៈ៖ បន្ទាប់ពីបែកគ្នាថ្មីៗទោះបីជាអ្នកព្យាយាមបន្តជាមួយគេ គេកាន់តែធុញទ្រាន់និងមិនផ្ដល់ឱកាសដល់អ្នកនោះទេ។  ព្យាយាមរង់ចាំនាងមករកអ្នក។ ឱ្យនាងមករកអ្នកមុនសិនព្រោះវាធ្វើឱ្យមានអត្ថប្រយោជន៍របស់អ្នកនិងផ្តល់ឱ្យអ្នកនូវពេលខ្លះដើម្បីបើកការសន្ទនាអំពីទំនាក់ទំនងរបស់អ្នកឡើងវិញ។ ប្រសិនបើអ្នកព្យាយាមបង្ខំនាងឱ្យធ្វើការសន្ទនាជាមួយអ្នក មុនពេលដែលនាងមិនទាន់បានត្រៀមខ្លួន មិនដូច្នេះទេនាងនឹងចាកចេញពីអ្នកជារៀងរហូត។  ប៉ុន្តែបន្ទាប់ពីនាងត្រៀមខ្លួនរួចហើយអ្នកអាចធ្វើវាបាន។

២.  ចំណាយពេលចូលឱ្យគៀកនាង

  • ធ្វើរឿងដែលត្រឹមត្រូវ៖ មុនពេលអ្នកទៅជិតសង្សាចាស់របស់អ្នក អ្នកត្រូវប្រាកដថានាងមិនទាន់មានសង្សាថ្មី ហើយនោះជាចំនុចពិសេសដើម្បីយកឈ្នះចិត្តរបស់នាង។ បើសិនជានាងមានសង្សាថ្មីហើយកុំព្យាយាមបំបែកបំបាក់នាងអី ចាំដល់នាងបែកគ្នាបើអ្នកពិតជាស្រឡាញ់នាងមែន។
  • ចាប់ផ្ដើមសារជាថ្មី៖ នៅពេលអ្នកបានចំណាយពេលវេលាគ្រប់គ្រាន់ហើយត្រៀមខ្លួនរួចរាល់ក្នុងការព្យាយាមទាក់ទងទៅនាងចូរធ្វើវាតាមវិធីដែលមិនមានសម្ពាធដល់នាង។ ធ្វើឱ្យច្បាស់ថាអ្នកគ្រាន់តែចង់រាប់អានគ្នាជាមិត្តដើម្បីចង់ដឹងពីជីវិតរបស់គ្នាទៅវិញទៅមកមិនមែនចង់ផ្សះផ្សារឬផ្សំការឈឺចាប់ពីអតីតកាលវិញ។ ហើយបើអ្នកចង់ផ្សះផ្សាគ្នាវិញគួរតែកុំបង្ហាញខ្លាំងពេកប៉ុន្តែ ត្រូវព្យាមយល់ពីនាងជាងមុន។
  • ធ្វើធម្មតាដូចពីមុន៖ ប្រសិនបើការជួបជុំលើកដំបូងរបស់អ្នកដំណើរការបានល្អហើយអ្នកទាំងពីរអាចជួបប្រជុំគ្នាម្តងទៀតមានគោលបំណងសម្រាប់ស្ថានភាពស្រដៀងគ្នានេះ។ ធ្វើឱ្យវាច្បាស់ថាអ្នកចាប់អារម្មណ៍ក្នុងការភ្ជាប់ទំនាក់ទំនងជាមិត្តភក្តិនៅចំណុចនេះហើយអ្នកមិនរំពឹងថាអ្នកអាចត្រឡប់ត្រូវគ្នាវិញនានោះទេ។

៣. បង្កាត់ភ្លើងស្នេហ៍សារជាថ្មី

  • រៀនទទួលខុសត្រូវ៖ ប្រសិនបើអ្នកចង់ចាប់ផ្តើមទំនាក់ទំនងរបស់អ្នកឡើងវិញ ដំបូងអ្នកត្រូវទទួលខុសត្រូវចំពោះអ្វីដែលអ្នកអាចធ្វើខុសនៅពេលដំបូង។ អ្នកទាំងពីត្រូវព្រមព្រៀងថាមិនខ្វល់ពីវាទៀត។  អ្នកត្រូវហានទទួលខុសត្រូវយ៉ាងបើទូលាយជាមួយគ្នា ហើយកុំព្យាយាមបដិសេធរាល់កំហុស ហើយចោទលើគ្នាទៅវិញទៅមក។ ត្រូវទទួលស្គាល់ការពិត។
  • ផ្ដោតលើការបោះជំហានទៅមុស៖ ប្រសិនបើអ្នកត្រូវគ្នាវិញយ៉ាងជោគជ័យសូមកុំគិតពីកំហុសឆ្គងកន្លងមកឬចំណាយពេលស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះអ្វីដែលខុស។ ផ្ទុយទៅវិញចូរផ្ដោតលើការពិភាក្សាអំពីអ្វីដែលអ្នកម្នាក់ៗត្រូវការពីទំនាក់ទំនងនិងពិភាក្សាអំពីរបៀបជួយគ្នាទៅវិញទៅមក។ ផ្តោតលើអ្វីដែលអ្នកចង់បង្កើតជាមួយគ្នាជាជាងអ្វីដែលអ្នកមិនចង់ធ្វើ។ ផ្ទុយទៅវិញបើិអ្នកមិនអាចត្រូវគ្នាវិញសូមកុំអស់សង្ឃឹមអី ព្យាយាមបន្តដំណើរទៅមុខទៀតហើយគិតថាគេមិនមែនជាគូររបស់យើង។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ KIWIHOW