កុំអូសរំលង!!! វិធីងាយៗដើម្បីដឹងថាអាហារដែលអ្នកកំពុងញ៉ាំមានជាតិពុលឬអត់ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

កុំអូសរំលង!!! វិធីងាយៗដើម្បីដឹងថាអាហារដែលអ្នកកំពុងញ៉ាំមានជាតិពុលឬអត់

បច្ចុប្បន្នអ្នកផលិតចំណីអាហារប្រើប្រាស់សារធាតុបន្ថែមរស់ជាតិនិងសារធាតុគីមីនៅក្នុងផលិតផលរបស់ពួកគេដើម្បីធ្វើឱ្យវាកាន់តែប្រសើរនិងទុកបានយូរ។ ក្នុងនាមយើងជាមនុស្សនៅក្នុងពិភពលោកមានទំនោរថែរក្សាសុខភាពរបស់ពួកយើង ពួកយើងជឿថាអាហារបែបនេះអាចមានជាតិពុល។

១. ទឹកដោះគោ

វិធីពិនិត្យមើល: ដើម្បីរកមើលទឹកដោះក្លែងក្លាយលាយវាជាមួយទឹកបរិសុទ្ធក្នុងសមាមាត្រ ១ភាគ២ ។ ប្រសិនបើទឹកដោះគោមានគុណភាពល្អ, ភាពខុសគ្នា នឹងលេចឡើងក្នុង 5-7 វិនាទី; ប្រសិនបើវាក្លែងក្លាយវានឹងចំណាយពេលយូរ។

២. ប៊ឺ

វិធីពិនិត្យ: ដាក់ ប៊ឺមួយដុំទៅក្នុងទឹកក្តៅ។ វានឹងរលាយហើយបង្កើតស្រទាប់មួយនៅលើផ្ទៃទឹកនោះមានន័យថាវាមិនមានជាតិពុលនោះទេ។

៣ . អង្ករ

វិធីពិនិត្យ: យកអង្ករស្លាបព្រាមួយហើយដុតវាឱ្យឆេះ។ អង្ករក្លែងក្លាយនឹងមានក្លិនប្លាស្ទិកនិងមានផ្សែងខ្មៅ។

៤. ទឹកឃ្មុំ

វិធីពិនិត្យមើល:ដាក់ទឹកឃ្មុំមួយស្លាបព្រាជាមួយទឹក ហើយបន្ថែមទឹកអាស៊ីតអាសេទិចពីរបីដំណក់។ ប្រសិនបើល្បាយចាប់ផ្តើមពពុះវាមានជាតិពុលហើយ។

៥. ត្រី

របៀបពិនិត្យមើល: ភ្នែកត្រី និងស្រកីមានពណ៌ស្លេក វាជាត្រីដែលមានជាតិពុលហើយ។

៦. ស៊ុត

វិធីពិនិត្យមើល: យកកែវដាក់ទឹកត្រជាក់ហើយដាក់ស៊ុតមួយដាក់វា។ ស៊ុតដែលអណ្ដែតឡើងមានន័យថាវាមិនមែនស្រស់នោះទេប៉ុន្តែអាចត្រូវបានប្រើសម្រាប់ដុតនំបាន។ បើស៊ុតធ្លាក់ទៅខាងក្រោមវាល្អសើរ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide