តោះអ្នក Singleអានហើយអ្នកអាចនឹងលែងមានអារម្មណ៍ថាឯកកោទៀតហើយ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

តោះអ្នក Singleអានហើយអ្នកអាចនឹងលែងមានអារម្មណ៍ថាឯកកោទៀតហើយ

ក្នុងនាមជាអ្នក Single និងនៅតែម្នាក់ឯងខណៈពេលដែលអ្នកផ្សេងទៀតកំពុងមានដៃគូរស្នេហារយ៉ាងរញ៉េរញ៉ៃ! ការនៅSingleហាក់ដូចជាមិនស្រួលនោះទេប៉ុន្តែបើប្រើគន្លឹះទាំងនេះអ្នកនឹងរៀនស្រឡាញ់ជីវិតSingleនិងខ្លួនអ្នកផ្លាល់!

ជំហានទាំងនេះមានដូចជា៖

១. ដឹងពីអ្វីដែលធ្វើឱ្យអ្នកសប្យាយ៖ អ្នកមិនចាំបាច់ត្រូវការអ្នកដទៃមកធ្វើឱ្យអ្នកសប្បាយចិត្តនោះទេ។ ទទួលស្គាល់ខ្លួនឯងជានណាព្រោះអ្នកជាមនុស្សអស្ចារ្យសម្រាប់អ្នក។

២​. រីករាយជាមួយតន្រ្តីដែលអ្នកចូលចិត្ត៖ វាជួយរក្សាអារម្មណ៍និងបង្កើនទំនុកចិត្តរបស់អ្នកនឹងជួយឱ្យអ្នកមានភាពទាក់ទាញ។

៣. ទិញសំលៀកបំពាក់ពណ៌ខ្មៅមកស្លៀក៖ បើទោះបីជាអ្នកមិនមានកម្មវិធី​អ្វីដែលត្រូវពាក់វាក៏ដោយ ទិញវាមកនឹងជួយឱ្យអ្នកមានអារម្មណ៍ថាមានភាពស៊ិចស៊ីនិងលើកកម្ពស់ខ្លួនឯង។ លើសពីនេះទៀតប្រសិនបើអ្នកមានកម្មវិធីមួយនៅពេលក្រោយអ្នកមិនចាំបាច់ចំណាយពេលទៅរករ៉ូបនាំឱ្យធ្វើឱ្យអ្នកធុញទ្រាន់នោះទេ។

៤. ធ្វើខ្លួនឱ្យរវល់៖ ពេលអង្គុយនៅផ្ទះពេញមួយថ្ងៃអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាឯកកោណាស់មែនទេ។ ចេញពីទីនោះទៅចឹង។ បើទោះបីជាអ្នកគ្រាន់តែទៅផឹកកាហ្វេម្នាក់ឯងក៏ដោយក៏អ្នកមានឱកាសល្អសំរាប់ទំនាក់ទំនងជាមួយអ្នកដទៃផងដែល។

៥. ធ្វើអ្វីដែលអ្នកគិតថាវាធ្វើឱ្យអ្នកស្រស់ស្អាត៖ ផ្តល់សម្រស់ឱ្យខ្លួនឯង។ លាបក្រចករបស់អ្នក។ អ្នកនឹងមានអារម្មណ៍ស្រស់ស្អាតនៅពេលក្រោយ។

៦. ផ្ដល់ពេលសម្រាកឱ្យខ្លួនឯង៖ គ្រាន់តែចំណាយពេលអង្គុយនៅទីនោះហើយគិតអំពីជីវិតគឺអស្ចារ្យណាស់របស់អ្នក។ ហើយដង្ហើមឱ្យវែងៗ។ សម្មាធិ។

៧. ដើរលេងជាមួយមិត្តភក្ដិ៖ ចេញទៅក្រៅជាមួយមិត្តភ័ក្ដិដែលSingleរបស់អ្នកប្រហែលជាទៅរបារមួយហើយមានភាពសប្បាយរីករាយជាមួយគ្នា។

៨. ចង់ចាំទុកក្នុងខ្លួន៖ ដោយសារតែអ្នកមិនមានស្នេហាមិនមែនមានន័យថាអ្នកគឺជាមនុស្សអាក្រក់ជាងអ្នកដែលមាននោះទេ។ មនុស្សដែលនៅលីវភ្លេចថាពួកគេចង់បង្កើតទំនាក់ទំនង់ជានណាម្នាក់បាត់ហើយ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ WIKIHOW