ការរស់នៅឲ្យមានលាភសំណាង!!​ មុននឹងទិញផ្ទះសំបែងគួរតែជឿលើជំនឿខ្លះទៅ បើចង់មានបានដូចគេ – Kalib9 គំនិត | Kalib9
kalib9

ការរស់នៅឲ្យមានលាភសំណាង!!​ មុននឹងទិញផ្ទះសំបែងគួរតែជឿលើជំនឿខ្លះទៅ បើចង់មានបានដូចគេ

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

​ក្នុង​ការជ្រើសរើស​ផ្ទះ សម្រាប់​ស្នាក់អាស្រ័យ មាន​មនុស្ស​មួយចំនួន តែង​ប្រកាន់​នូវ​ជំនឿ​ផ្សេងៗ ទាំង​តាម​ជំនឿ​ពី​បុរាណ និង​ជំនឿ​តាម​ក្បួន​ហុងស៊ុយ​ហើយ​ពេលនេះ យើង​សូម​នាំ​មក​ជូននិ​ត្ត​អ្នក​អាន ស្វែងយល់​អំពី​ជំនឿ​ក្នុង​ការទិញ​ផ្ទះ ដើម្បី​ឱ្យ​រស់នៅ​បាន ត្រជាក់ត្រជុំ មាន​សេចក្តីសុខ​…​។​

 

 

​ ​ក្នុង​ការជ្រើសរើស​ទិញ​ផ្ទះ គេ​មាន​ជំនឿ​ថា​គួរ​ជ្រើសរើស​ទិញ​ផ្ទះ​ណា​ដែលមាន​ទ្រង់ទ្រាយ​សមស្រប អាច​ជា​រាង​៤​ជ្រុង​ស្មើ ឬ ៤​ជ្រុង​ទ្រវែង​។ ពុំគួរ​ទិញ​ផ្ទះ​ដែល​មាន​រូបរាង​ប្លែក​ពេក​នោះ​ទេ ព្រោះ​អាច​នឹង​បាត់​មុំ ឬ​ជ្រុង​ណាមួយ​នៃ​ផ្ទះ​ដែល​ធ្វើឱ្យ​ក្រុម​គ្រួសារ​ខាត លាភ​សំណាង នៅ​ផ្នែក​ណាមួយ​។ ឧទាហរណ៏ ផ្ទះ​ដែល​ផ​ត ឬ​គ្មាន​មុំ ឬ​ជ្រុង​ទិស​ខាងលិច ធ្វើឱ្យ​គូ​ស្វាមីភរិយា​ពិបាក​មាន​បុត្រ​ជា​ដើម​។​

​ ​បន្ទាប់មក អ្នក​គួរ​ពិនិត្យ​បរិវេណ​ផ្ទះ និង​ធ្វើ​ការសង្កេត​មើល តើ​មាន​កន្លែង​ណា​មាន​លូទឹក ខ្សែភ្លើង កន្លែង​កប់ខ្មោច ប៉ា​ឆា ឬ​អ្វី​ផ្សេងៗ​ទៀត ឬ​អត់​? ព្រោះ​វត្ថុ​ទាំងនោះ អាច​នាំ​សំណាងអាក្រក់​មកឱ្យ​ផ្ទះ ដែល​នៅ​ក្បែរៗ​នោះ​។ បន្ទាប់ពីនោះ គួរ​មើល​ជ្រុង តំបូលផ្ទះ ឬ​ការ​រចនា​ម៉ូត​របស់​ផ្ទះ​ដែល​នៅ​ជុំវិញ​ផ្ទះ​នោះ មិន​គួរ​ឱ្យ​មាន​ធ្នូ​ពិឃាត ឬ​សសរ​ភ្លើង​ផ្សេងៗ ស្ថិត​នៅ​ចំ​ពីមុខ ឬ​បុក​មក​ចំ​ទ្វារ ចូល​នៃ​ផ្ទះ​នោះ​ទេ​។​

​សម្រាប់​ជនជាតិ​អាស៊ី និយម​ជ្រើស​ទិញ​ផ្ទះ​បែរមុខ​ទៅ​ទិស​ខាងជើង ខាងត្បូង ឬ​ខាងកើត​។ សម្រាប់​ជនជាតិ​លោកខាងលិច ឬ​អឺរ៉ុប និយម​ជ្រើស​ទិញ​ផ្ទះ​ពេរមុខ​ទៅ​ទឹកពាយ័ព្យ ទិស​និរតី ឬ​ទិសឦសាន​។​
​ ទ្វារ​ចេញ​ចូល គួរ​ឱ្យ​មាន​ភាពរឹងមាំ ដើម្បី​ការពារ​ផ្ទះ​ផង ក៏ដូចជា​ការពារ​ក្រុម​គ្រួសារ​ផង និង​ត្រូវ​ឱ្យមាន​ទំហំ​ធំ ដែល​អាច​នាំ មក​នូវ​លាភ​សំណាង ភាពរឹងមាំ​យូរអង្វែង​។ នៅពេល​មើល​ពី​ទ្វារផ្ទះ ចូលទៅ​ក្នុង​គួរ​ជា​ទីធ្លា​ទទួលភ្ញៀវ​ធំ​ទូលាយ ពុំមែន​តូចចង្អៀត នោះទេ ព្រោះ​អាច​រាំងស្ទះ​ភាព​ចម្រើន​រុងរឿង​ចូលមក​ក្នុង​ផ្ទ្ទះ​។​

​ ​ទ្វា​ធំ​ខាងមុខ មិន​ត្រូវ​ឱ្យ​ទល់មុខ​គ្នា​នឹង​ផ្ទះបាយ ឬ​ទ្វារក្រោយ​ទេ ព្រោះ​លក្ខណៈ​នេះ អាច​ធ្វើឱ្យ​មាន​ប្រាក់​ហូរ​ចេញពី​ក្រុម គ្រួសារ និង​មិន​អាច​រក្សា​ភាព​គង់វង្ស​បាន​។ កុំ​ព្យួរ​កញ្ចក់ នៅមុខ​ទ្វា​ចេញ​ចូល ព្រោះ​ជា​ការបណ្តេញ​ភ្ញៀវ​ដែល​ធ្វើឱ្យ​គ្មាន​ញាតិមិត្ត បងប្អូន មកលេង​សួរសុខទុក្ខ​។​
​កុំ​ទិញ​ផ្ទះ​ដែល​មាន​ផ្ទះបាយ​ស្ថិត​នៅ​ ទិសពាយ័ព្យ (​ខាងលិច ឆៀង​ខាងជើង​) នៃ​ផ្ទះ ព្រោះ​អាច​នឹង​ផ្តល់​ផល​អាក្រក់​ដល់​អ្នក​ជា​ឪពុក រួម​ទាំង​ការ​អសមត្ថភាព​ធ្វើជា​ឪពុក​ផង​ដែរ​។ ក្នុងករណី​ដែល​អ្នក​ជ្រុល​ទិញ​ផ្ទះ​នេះ​ហើយ ត្រូវ​ប្រាកដ​ថា​ចង្ក្រាន​បាយ មិន​ស្ថិតនៅ​ទិសពាយ័ព្យ​នៃ​ផ្ទះ​បាយឡើយ​។ យក​ល្អ​គួរ​ផ្លាស់ប្តូរ​ទីតាំង​ផ្ទះបាយ​ទាំងមូល​តែ​ម្តង ទើប​ជា​ការប្រសើរ​។​

​ បន្ទប់​គេង គួរ​មាន​ទំហំ​ធំ និង​ផ្ទៃ​ទូលាយ ដែល​អាច​ឱ្យ​អ្នក​ដាក់​ក្បាល​គ្រែ​ទៅតាម​ទិស​មង្គល​របស់​អ្នក​។ កុំ​ដាក់​ក្បាល​ដំណេក ជាប់​នឹង​ជញ្ជាំង​បន្ទប់ទឹក​ព្រោះ​អាច​បង្ក​ឱ្យមាន​បញ្ហា​ដល់​ជិវិត​ អាពាហ៏ពិពាហ៌ ឬ​សម្ពន្ធ័​ផ្សេងៗ នា​អនាគត​។ អ្នក​គួរពិនិត្យមើល​ពិ​តាន គ្រប់​ជ្រុង​ផងដែរ ដើម្បី​ឱ្យ​ប្រាកដថា អ្នក​មិន​បាន​គេង​នៅក្រោម​ធ្នឹម ទុយោ​ទឹក នៃ​បន្ទប់ទឹក ឬ​បង្ក​ន់​នោះទេ​។​

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.