មកពីហេតុផលទាំង៥នេះហើយបានជាអ្នកមិនអាចរកសង្សាបាន – Kalib9 សង្គម & ជិវិត | Kalib9
kalib9

មកពីហេតុផលទាំង៥នេះហើយបានជាអ្នកមិនអាចរកសង្សាបាន

ហេតុអ្វីបានជាអ្នកមិនទាន់មានសង្សា?

អ្នកបាននៅក្នុងធ្លាប់បានបរាជ័យក្នុងទំនាក់ទំនងរាប់រយដងហើយតែអ្នកមិនអាចរកឃើញថាហេតុអ្វីបានជាគ្មានអ្វីបានការអ្វីនោះទេ។ មិត្តភក្តិរបស់អ្នកអាចស្រលាញ់អ្នកប៉ុន្តែពេលខ្លះវាពិបាកក្នុងការបញ្ចេញការពិតជាពិសេសនៅពេលមានកំហុសឆ្គងដែលអូសទាញអ្នកក្នុងជីវិតស្នេហារបស់អ្នក។ វាដល់ពេលដែលត្រូវសាកល្បងដោយខ្លួនឯងដើម្បីរកអោយឃើញថាតើមូលហេតុមួយក្នុងចំណោមមូលហេតុរួមនៃហេតុផលខាងក្រោមនេះអាចពន្យល់បានពីស្ថានភាពលំបាករបស់អ្នកបាន:

១. អ្នកមិនផ្ដល់តម្លៃឱ្យខ្លួនឯង

តើអ្នកគិតថាអ្នកមិនទាន់ល្អគ្រប់គ្រាន់សម្រាប់អ្នកណាម្នាក់? តើអ្នកព្រួយបារម្ភថាអ្នកនឹងធ្វើឱ្យអ្នកណាម្នាក់ខកចិត្តប្រសិនបើអ្នកមានទំនាក់ទំនងជាមួយពួកគេ? នៅពេលដែលអ្នកមិនផ្ដល់តម្លៃឱ្យខ្លួនឯងនោះអ្នកមិនស្រឡាញ់ខ្លួនឯងនោះទេ។ ចុះបើអ្នកមិនស្រឡាញ់ខ្លួនឯងផងតើអ្នករំពឹងថានណានឹងស្រឡាញ់អ្នក? ការមិនស្រឡាញ់ខ្លួនឯងវាអ្វើឱ្យមានបញ្ហាជាច្រើននៅក្នុងជីវិតផ្ទាល់ខ្លួន អាជីពនិងការរ៉ូមែនទិចរបស់អ្នក។

២. អ្នកមិនទាន់បានបើកចិត្តទទួលយកអ្នកណា

ចំនុចនេះគឺសំខាន់។ នារីនិងបុរសជាច្រើនមិនដឹងថាពួកគេមិនមានអារម្មណ៍ស្នេហាដោយសារតែពួកគេប្រាថ្នាខ្លាំងពេកដើម្បីទទួលបានការស្រលាញ់និងថែរក្សា។ ដោយសារតែអ្នកចង់បានស្នេហាមិនមានន័យថាចិត្តគំនិតរបស់អ្នកព្រមទទួលយកនោះទេ។ ម្យ៉ាងវិញទៀតអ្នកខ្លាចហើយមិនចង់មានស្នេហាពីព្រោះអ្នកខ្លាចការឈឺចាប់ពេលបែកបាក់គ្នា។

៣. សម្ដែងអារម្មណ៍ចេញមកក្រៅខ្លាំងពេក

អ្នកចាប់ផ្តើមចូលក្នុងជីវិតរបស់បុរសម្នាក់ដែលគួរឱ្យស្រឡាញ់ប៉ុន្តែបន្ទាប់មកបានបំផ្លាញអ្វីគ្រប់យ៉ាងតាមរយៈការផ្ញើរសារអោយគាត់ក្នុងន័យប្រច័ណ្ឌនៅពេលអ្នកបានឃើញគាត់និយាយជាមួយមនុស្សស្រីផ្សេងទៀត។ អ្នកតែងតែបង្ករបញ្ហា​​​​​​​​ឱ្យកើតទោះបីវាមិនសមនឹងកើតក៏ដោយ។ អ្នកពិតជាមិនអៀនខ្មាស់ជាមួយបញ្ហាឬជម្លោះទេពីព្រោះវាធ្វើឱ្យជីវិតកាន់តែមានអ្នកចាប់អារម្មណ៍? អ្នកប្រហែលជាសម្ដែងវាតែប៉ុណ្ណោះ។

៤. អ្នកស្វែងរកស្នេហាមិនត្រូវពេលនិងទីកន្លែង

អ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាអ្នកមានស្នេហាមិនដែលបានជោគជ័យបែបនេះ។ ការស្វែងរកស្នេហាមិនមែននៅគ្រប់ទីកន្លែងនោះទេ។  ទៅកន្លែងណាដែលអ្នកគិតថាសាកសមសម្រាប់អ្នកហើយអាចរកឃើញមនុស្សដែលអ្នកស្រឡាញ់ពេញចិត្ត។

៥. រំពឹងខ្ពស់ពេក

ប្រាកដណាស់ថាអ្នកស្រមៃចង់រស់នៅជាមួយបុរសសង្ហា មានទ្រព្យសម្បត្តិច្រើន ឆ្លាត ហើយមានចិត្តស្មោះនិងអ្នក។ ប៉ុន្តែអ្វីដែលអ្នកមិនដឹងនោះគឺបុរសបែបនេះមិនមានលើលោកយើងនោះទេ។ ប្រាកដណាស់ថាបុរសបែបនេះនៅតែមានក្នុងការគិតរបស់នារីមួយចំនួន។ ហើយបើអ្នកនៅតែបន្តចាំបុរសក្នុងក្ដីសុបិន្ដរបស់អ្នកនោះ គ្មានថ្ងៃដែលទទួលបានជីវិតគូរនោះទេ។

ដូចនេះបើអ្នកពិតជាចង់បានសេ្នហាអ្នកត្រូវតែ ទទូលស្គាល់ខ្លួនឯង ផ្ដល់តម្លៃឱ្យខ្លួនឯង កាត់បន្ថយការដ្រាម៉ាលើបណ្ដាញសង្គម និងមិនគួររំពឹងអ្វីដែលហួសពីសមត្ថភាពរបស់យើងនិងអ្នកដែលមកស្រឡាញ់យើងនោះ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ PairedLife