មនុស្ស៥ប្រភេទដែលអ្នកមិនគួរយកខ្លួនបៀត – Kalib9 គំនិត | Kalib9
kalib9

មនុស្ស៥ប្រភេទដែលអ្នកមិនគួរយកខ្លួនបៀត

តើអ្នកខកចិត្តឬទេនៅពេលដែលព្យាយាមជួយដោះស្រាយបញ្ហារបស់មិត្តភក្តិប៉ុន្តែគេមិនទទួលយកដំបូន្មាន? វាមិនអាចទៅរួចទេសម្រាប់ការជួយមនុស្សពេលដែលពួកគេបដិសេធមិនស្តាប់ពីមូលហេតុរបស់យើង។ មានហេតុផលជាច្រើនដែលជាមូលហេតុនាំឱ្យមនុស្សមួយចំនួនមិនស្ដាប់ដំបូន្មានរបស់អ្នក។  នេះជាមនុស្សទាំង៥ដែលត្រូវបានសង្កេតឃើញថាជាមនុស្សបែបនេះ៖

១៖ ពួកគេមិនផ្ដល់តម្លៃជីវិតផ្ទាល់ខ្លួនរបស់គេ។

ខ្ញុំគិតថាមនុស្សនឹងរកពេលវេលាសម្រាប់អ្វីដែលពួកគេឱ្យតម្លៃ។ ខ្ញុំដឹងថាខ្ញុំធ្វើបែបនេះ។

មិត្តរបស់ខ្ញុំត្រូវបានបាត់បង់ជើងរបស់គាត់ដោយសារតែគាត់មិនឱ្យតម្លៃលើជីវិរបស់គាត់។ ក៏ដូចជាអ្នកធ្វើការមិនឱ្យតម្លៃដល់ការងាររបស់គេនោះដែរ។

២. ពួកគេមានភាពភ័យក្លាចនិងការជោគជ័យ។

មនុស្សទាំងនេះតែងតែគេចវេសពីភាពជោគជ័យដោយពួកគេគិតថាអ្វីៗអាចធ្វើទៅបានទោះបីជាគ្មានគេ។ ម្យ៉ាងទៀតពួកគេយល់ថាអ្នកដទៃអាចធ្វើបានតែគេមិនអាច នេះហើយជាមូលហេតុនៃភាពបរាជ័យ។

៣. ពួកគេចូលចិត្តបដិសេធ

មនុស្សមួយប្រភេទនេះបែបមិនទទួលស្គាល់ការពិត បើគេស្រឡាញ់អ្វីមួយហើយយើងពិបាកពន្យល់គេអំពីផលអវិជ្ជមានរបស់វត្ថុនោះណាស់។ ហើយតែងតែបដិសេធពីអ្វីដែលយើងបានពន្យល់ដល់គេ។ ហើយចុងក្រោយបានត្រឹមនាំទុក្ខដាក់ខ្លួន។

៤. ពួកគេមិនមានពេលវេលាច្បាស់លាស់

ពួកគេមិនមានពេលវេលាច្បាស់លាស់ទេ។ ទាំងនេះគឺជាមនុស្សដូចគ្នាដែលតែងតែធ្វើអ្វីយឺតយ៉ាវ។ តើអ្នកធ្លាប់កត់សម្គាល់ទេថាមនុស្សដែលមកយឺតយ៉ាវហើយឱ្យគេរង់ចាំមិនដែលទទួលជោគជ័យក្នុងការសម្រេចអ្វីមួយដែលមានសារៈសំខាន់ចំពោះពួកគេនៅក្នុងជីវិតរបស់ពួកគេផ្ទាល់?​ ដើម្បីបំពេញភារកិច្ចយើងត្រូវមានទិសដៅច្បាស់លាស់ថាតើវាត្រូវចំណាយពេលប៉ុន្មាន។ បន្ទាប់មកយើងត្រូវរៀបចំគម្រោងនីមួយៗដើម្បីឱ្យសមស្របទៅនឹងពេលវេលាដែលបានកំណត់។

៥. ពួកគេចង់បានការគាំទ្រនៅពេលដែលគេធ្វើខុស

ដូចដែលអ្នកធ្លាប់ដឹងហើយមនុស្សមួយចំនួនគឺបែបនេះមិនព្រមទទួលកំហុសខ្លួនហើយថែមទាំងចង់បានការការពារអ្នកជុំវិញខ្លួនដើម្បីឱ្យអ្នកផ្សេងទៀតគិតថាគេត្រូវ។ ហើយបើយើងមិនយល់ស្របជាមួយគេទេគេនិងអន់ចិត្តឬខឹងនឹងយើងក៏ថាបាន។ អ្វីដែលមនុស្សមួយប្រភេទនេះត្រូវធ្វើគឺទទួលស្គាល់ការពិត។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ PairedLife