ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ទី២៩ខែប្រាំឆ្នាំ២០១៨ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ទី២៩ខែប្រាំឆ្នាំ២០១៨

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា តែង​ហុច​មកវិញ​ជានិច្ច​។ លោកអ្នក​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុតពី​គ្រា​លំបាក ទៀតផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ចិត្ត​ត្រជាក់​និង​មិនត្រូវ​ឱ្យមាន​ការទទួល រង​ផល​ប៉ះទង្គិច​ច្រើន​ឡើយ​ពីព្រោះថា​នាំ​កើត​តែ​រឿង​លំបាក​នៅ​ថ្ងៃ​ខាងមុខ​ប៉ុណ្ណោះ​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​យក​ភាពខន្តី​ដាក់​ក្នុង​ខ្លួន​ទើប​គ្មាន​បញ្ហា​អាក្រក់ ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គឺ​តែងមាន​បញ្ហា​យាយី​ច្រើន ដូច្នេះ​គប្បី​ប្រយ័ត្ន​បញ្ហា​ចរាចរ​បន្តិច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ជួប​ភាពល្អប្រសើរ​គួរសម ម្ល៉ោះហើយ​លោកអ្នក អាច​ប្រកបការងារ​មានការ​ចម្រើន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ ឬ​អាច​និយាយបានថា​គ្រាន់​មួយ ទប់ទល់​។ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​

​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទៅរួច​៕

ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​តាំងចិត្ត​ធ្វើការ​ងារ​តែង​ងាយ​ឆាប់​ចប់​និង​ហុច​ផល​ត្រឡប់ មកវិញ​គ្រាន់​កក់ក្តៅ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​ចំណូល​មិន មាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​។ ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់ បើ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ប្រកបការងារ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​ប៉ះ ទង្គិច​ងាយ​កើតមាន​សព្វមួយដង​ផង​។ ការរស់នៅ​មាន​ភាព​សៅហ្មង​បន្តិច​ម្ល៉ោះហើយ​ត្រូវមាន​ចិត្ត ត្រជាក់​ក្នុង​ខ្លួន​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​ស្និទ្ធស្នាល​បង្កបញ្ហា​កើតជា​រឿង​អាក់អន់ចិត្ត​ហើយ​ខ្លះ​អាច​ឈានដល់​ការ​មាន​ជម្លោះ​វិវាទ ថែមទៀត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​ហើយ​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិនល្អ​ប្រសើរ​ទេពី​ព្រោះថា​ធ្វើ​អ្វី​ក៏​តែងទទួលរង​ផល​ប៉ះទង្គិច​ដែល​មិន​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។ ចំពោះ​បុរស​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ធ្វើ មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។ ទាំង​ស្ត្រី​បុរស​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​ចេះ ពិនិត្យ​សភាពការណ៍​ឱ្យបាន​ស្រួលបួល​ពីព្រោះ​អាចមាន​ក្រុមមនុស្ស​បាបមិត្ត​ចង់​វាយប្រហារ​ទៀតផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ទៅរួច​។​

បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅជានិច្ច​។ អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់ត្រជាក់ចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​រឿង​សំខាន់​ឬ​កិច្ចការងារ​ធំដុំ​អ្វី មួយ​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់ ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់ចិត្ត​គ្នា​ល្អ​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ ជម្លោះ​វិវាទ​ផង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​គឺ តែងមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន​។ លោកអ្នក​មានការ​ខ្វាយខ្វល់ ហើយ​ទោះ​ធ្វើ​អ្វីៗ​ការ​ទើសមុខទើសមាត់​ឥតឈប់ឈរ​ទៀតផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងរយៈ​ពេលនេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទ​ទូល​ផល​សម្រេច​ល្អ​។

បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​អាច​សម្រេចចិត្ត​តូចធំ​តែង​ហុច​ផ្លែផ្កា​គ្រាន់ជាទី​ពេញចិត្ត​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ប្រៀប​ដូច​អ៊ុំ​ទូក ប​ញ្ជ្រា​ស​ទឹក​ពីព្រោះ​ងាយ​ថយក្រោយ​ណាស់​តែ​ការ​គាស់​កាយ​ទៅមុខ​វិញ​ពិតជា​ជួប​ការលំបាក​ខ្លាំង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​ការដើរ​ហើរ​ហើយ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ទើប​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ប្រកបការងារអ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​និង​ទទួលជោគជ័យ​ត្រឡប់មកវិញ​គ្រាន់​ទុកចិត្ត​ផង​។ អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​បណ្តាក់ទុន​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ណាស់ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ អ្នក​កើត​ឆ្នាំ​ជ្រូក​នា​ខែ​នេះ​ឃើញថា​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ​ហេតុនេះ​គប្បី​ធ្វើបុណ្យ ដាក់​ទាន​ពីព្រោះថា​នឹង​អាចជួយ​បញ្ហា​អាក្រក់​ចៀស​ចេញ​ឆ្ងាយ​មួយចំនួន​ទៅវិញ​ពុំខាន​។ សម្រាប់​ថ្ងៃ នេះ​វិញ​ដោយ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ចង់​ប្រកបការងារ​អ្វី​ឃើញថា​ជឿនលឿន និង​ផ្តល់ ផល​ល្អ​ត្រឡប់មកវិញ​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ជឿនលឿន​គួរសម​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕