វិធីសាស្រ្តទាំង៧នេះដើម្បីការពារអ្នកពីជំងឺទឹកនោមផ្អែម – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

វិធីសាស្រ្តទាំង៧នេះដើម្បីការពារអ្នកពីជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ទូទាំងពិភពលោក។ ករណីដែលមិនអាចព្យាបាលបានហើយវាបង្ករឱ្យពិការភ្នែក, ខ្សោយតំរងនោម, ជំងឺបេះដូងនិងស្ថានភាពធ្ងន់ធ្ងរដទៃទៀត។ មុនពេលជំងឺទឹកនោមផ្អែមត្រូវបានពិនិត្យឃើញថាមានមានកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើរោគវិនិច្ឆ័យឃើញថាវាជាជំងឺទឹកនោមផ្អែមនោះទេ។ នេះត្រូវបានគេស្គាល់ថាជាជំងឺទឹកនោមផ្អែមកម្រិតដំបូង។ ទោះបីជាមានកត្តាមួយចំនួនដែលអ្នកមិនអាចផ្លាស់ប្តូរការរស់នៅពីអតីតរបស់អ្នកបានប៉ុន្តែអ្នកអាចផ្លាស់ប្ដូរវាចាប់ពីពេលនេះបាន។ ទាំងនេះជាគន្លឹះដើម្បីជៀសឱ្យឆ្ងាយពីជំងឺទឹកនោមផ្អែម។

១. កាត់បន្ថយការញ៉ាំអាហារមានជាតិស្ករច្រើន

 ការញ៉ាំអាហារដែលមានជាស្ករច្រើនពេកវាបណ្ដាលជំងឺទឹកនោមផ្អែមអភិវឌ្ឍលើរាងកាយយើងបានយ៉ាងលឿន។ វាធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង ហើយរំញោចលំពែងរបស់អ្នកដើម្បីផលិតអាំងស៊ុយលីន ដែលមានអ័រម៉ូនជាអ្នកជួយនាំជាតិស្ករចេញពីចរន្តឈាមនិងនាំចូលទៅក្នុងកោសិកាខ្លួនរបស់អ្នក។ កាលណាអ្នកញ៉ាំជាតិស្ករច្រើនពេកវាបង្កឱ្យលំពែងរបស់អ្នកធ្វើការខុសប្រក្រតីហើយមិនអាចនាំជាតិស្ករចេញពីក្នុងសសៃឈាមរបស់អ្នកអស់។

២. ហាត់ប្រាណឱ្យបានទៀងទាត់

លំហាត់ប្រាណបង្កើនភាពប្រែប្រួលអាំងស៊ុយលីននៃកោសិការបស់អ្នក។ ដូច្នេះនៅពេលដែលអ្នកធ្វើលំហាត់ប្រាណអាំងស៊ុយលីនតិចដែលត្រូវការក្នុងឈាមដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាមឱ្យមានស្ថេរភាព។

៣. ផឹកទឹកជំនួសភេសជ្ជៈ

ទឹកគឺជាភេសជ្ជៈធម្មជាតិ​បំផុតដែលត្រូវតែផឹក។ លើសពីនេះទៅទៀត ការផឹកទឹកភាគច្រើនជួយឱ្យអ្នកជៀសវាងនូវការផឹកភេសជ្ជៈច្រើនពេកដែលពួកវាមានជាតិស្ករលើសលប់ ហើយក៏មានសារធាតុគីមីដើម្បីរក្សាទុកបានយូរផងដែរ។ ភេសជ្ជៈដែលមានជាតិស្ករដូចជាសូដា ពួកកូឡា តែបៃតង….។

៤. ញ៉ាំអាហារដែលមានជាតិស្ករតិច

ការញ៉ាំអាហារនេះហើយជាចំនុចសំខាន់បំផុត ដូចដែលបានបង្ហាញក្នុងរូបនេះដែលអ្នកគួរតែព្យាយាមញ៉ាំបន្លែឱ្យបានច្រើនហើយកាត់បន្ថយលើអាហារដែលមានជាតិ​ផ្អែមនិងខ្លាញ់។

៥. ញ៉ាំអាហារដែលមានជាតិសសៃឱ្យបានច្រើន

ការទទួលទានជាតិសរសៃច្រើនមានប្រយោជន៍សម្រាប់សុខភាពពោះវៀននិងការគ្រប់គ្រងទម្ងន់របស់អ្នក។ ការសិក្សាលើមនុស្សធាត់, មនុស្សចាស់និងមនុស្សដែលមានការប្រែប្រួលបានបង្ហាញថាវាជួយរក្សាជាតិស្ករក្នុងឈាមនិងកម្រិតអាំងស៊ុយលីនទាប។
ជាតិសរសៃអាចត្រូវបានបែងចែកជាពីរប្រភេទធំទូលាយ: រលាយនិងមិនរលាយ។ ជាតិសរសៃរលាយស្រូបយកទឹកប៉ុន្តែជាតិសរសៃមិនរលាយ។ ប៉ុន្តែជាតិសរសៃមិនរលាយត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះកម្រិតជាតិស្ករនៅក្នុងឈាមនិងការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែម។

៦. បង្រួមបរិមាណអាហារដែលអ្នកញ៉ាំ

 

ជំហានដ៏ច្បាស់មួយដែលអ្នកអាចធ្វើដើម្បីកែលម្អសុខភាពរបស់អ្នកគឺដើម្បីកាត់បន្ថយការទទួលទានចំណីអាហារកែច្នៃ។ ពួកវាទាក់ទងទៅនឹងបញ្ហាសុខភាពទាំងអស់រួមទាំងជំងឺបេះដូង ធាត់និងជំងឺទឹកនោមផ្អែម។ ការស្រាវជ្រាវបានបង្ហាញថាការញ៉ាំអាហារដែលសំបូរទៅដោយជាតិប្រេង បន្លែ ធញ្ញជាតិចម្រាញ់និងគ្រឿងផ្សំអាចជួយបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។

៧. ផឹកកាហ្វេ និងតែ

ទឹកជាភេសជ្ជៈសំខាន់បំផុតសម្រាប់អ្នក ហើយមានការស្រាវជ្រាវបានបង្ហាញថាការរួមបញ្ចូលទាំងកាហ្វេឬតែនៅក្នុងរបបអាហាររបស់អ្នកអាចជួយអ្នកជៀសវាងជំងឺទឹកនោមផ្អែមផងដែរ។ ការសិក្សាបានរាយការណ៍ថាការផឹកកាហ្វេជារៀងរាល់ថ្ងៃបានបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមពី ៨ ទៅ ៥៤% ដោយមានប្រសិទ្ធភាពខ្ពស់បំផុតជាទូទៅត្រូវបានគេឃើញចំពោះអ្នកដែលមានការញ៉ាំច្រើនបំផុត។ អ្វីដែលសំខាន់នោះគឺអ្នកមិនត្រូវដាក់ស្ករច្រើននៅក្នុងកាហ្វេ ហើយសម្រាប់គឺមិនចាំបាច់តែម្ដង។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ HealthLine