អ្នកកើតឆ្នាំ ថោះ រោង និងម្សាញ់ តើមានកូនឆ្នាំណា ទើបនាំទ្រព្យធំចូលមកផ្ទះ? – Kalib9 គំនិត | Kalib9
kalib9

អ្នកកើតឆ្នាំ ថោះ រោង និងម្សាញ់ តើមានកូនឆ្នាំណា ទើបនាំទ្រព្យធំចូលមកផ្ទះ?

ប្រសិនជាអ្នកជាបុគ្គលដែលកើតក្នុងឆ្នាំទាំង៣ខាងលើ អ្នកគួរតែយកកូនឆ្នាំខាងក្រោមនេះ ទើបអាចលើកលាភ ផ្ទះរបស់អ្នក។ តើមានអ្វីខ្លះទៅ?

ឆ្នាំថោះ
បុគ្គលដែលកើតក្នុងឆ្នាំថោះ គួរតែយកកូនឆ្នាំចនៅពេលដែលមានអាយុរាងច្រើន ព្រោះកូនដែលកើតក្នុងឆ្នាំនេះ នឹងធ្វើឲ្យជីវភាពអ្នកកាន់តែប្រសើរឡើងជាងមុន។ ជាពិសេស គេនឹងនាំទ្រព្យធំមកឲ្យអ្នកតែម្តង។ ក្រៅពីកូនឆ្នាំច អ្នកអាចយកកូនឆ្នាំមមែ និងកុរ ព្រោះកូនដែលកើតក្នុងឆ្នាំ២នេះ នឹងធ្វើឲ្យគ្រួសារអ្នករស់នៅជា មួយគ្នាយ៉ាងមានសុភមង្គល។

ឆ្នាំរោង
អ្នកអាចយកកូនដែលកើតក្នុងឆ្នាំរការបាន នោះគេនឹងធ្វើឲ្យអ្នកអាចក្លាយជាអ្នកមានក្នុងថ្ងៃណាមួយ។ ក្រៅពីនេះ អ្នកអាចយកកូនដែលកើតក្នុងឆ្នាំវក និងជូត ព្រោះកូនទាំងពីរនេះ ក៏អាចធ្វើឲ្យជីវភាពលំបាករបស់ អ្នកប្រែជាល្អវិញដែរ។

ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំរោងនេះ គួរតែយកកូនដែលកើតក្នុងឆ្នាំវក ព្រោះកូននេះអាចកែប្រែលាភសំណាង ផ្ទះរបស់អ្នក ដោយធ្វើឲ្យទ្រព្យអ្នករីកជាខ្លាំង។ ជាពិសេស គេនឹងធ្វើឲ្យអ្នកទិញបានរបស់ដែលអ្នកទិញ មិនបានពីមុន។ ម្យ៉ាងទៀត អ្នកអាចយកកូនដែលកើតក្នុងឆ្នាំឆ្លូវ និងរការ ព្រោះគេក៏ជាកូនដែលជួយទប់ មិនឲ្យទ្រព្យអ្នកហូរចេញក្រៅយ៉ាងងាយផងដែរ៕