​ឆ្នាំជូត​ ​ ខាល​ ថោះ​ រោង មមី​ មមែ វក រកា ច និង កុរ ដាច់ខាត់តម្រូវឲ្យអាន និង ស៊ែរចេញ ដើម្បីដេញភាពមិនល្អ ហើយទទួលយកលាភសំណាង – Kalib9 ហុងស៊ុយ | Kalib9
kalib9

​ឆ្នាំជូត​ ​ ខាល​ ថោះ​ រោង មមី​ មមែ វក រកា ច និង កុរ ដាច់ខាត់តម្រូវឲ្យអាន និង ស៊ែរចេញ ដើម្បីដេញភាពមិនល្អ ហើយទទួលយកលាភសំណាង

សូមអោយក្រោយពីស៊ែរចេញទៅ ឆ្នាំទាំង១០ ខាងក្រោមនេះ នឹងមានសំណាង ទទួលបាន ការជូនពរ សំណាង ហេងៗ ពេញមួយថ្ងៃ (២៩ ០៥ ២០១៨) ដូចបំណង ហើយក៏សូមជូនពរបន្ថែម ប្រសិនបើលោកអ្នក មានរឿងអ្វីក្នុងចិត្ត ប្រាថ្នា ចង់បាន សូមអោយ បានសម្រេច ស័ក្តសិទ្ធិ ១០០% ផងចុះ

សាធុ សាធុ សាធុ៖

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​ផល​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ព្រោះថា ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត​ផង​។ អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ កើត​ទ្បើង ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មានការ​ជឿនលឿន​ទៅ​មុខតែ​យ៉ាងណា​លោកអ្នក ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ​ពីព្រោះ​ផល​អាក្រក់​នៅពេល​ក្រោយ​តែងមាន​ជាប់​ជានិច្ច​។ សម្រាប់​ការចេញ ដំណើរ​ទៅ​ប្រកបការងារ​អ្វីមួយ​លោកអ្នក​គប្បី​ទៅ​ពេលព្រឹក​ប្រសើរ​ជាង​ពេល​ថ្ងៃ​ព្រោះ​ផ្លែផ្កា​ទទួល​តែង​ទទួលបាន​ច្រើនជាង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល ចំណូល​ណាស់​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​រឿង​ប្រទាំង​ប្រទើស លុកលុយ​ច្រើន​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ត្រូវ​ចេះ​ពិនិត្យពិច័យ​បន្តិច​ប្រយ័ត្ន​ប៉ះចំ អ្នកលេង​ល្បែងស៊ីសង​ឬ​អ្នកប្រមឹក​ត្រូវ​ទទួលរង​កម្មក្រាស់​ពុំខាន​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​មានការ​រីកលូតលាស់​ទៅមុខ​ទេ​គឺ មានការ​នៅ​ទ្រឹង​មួយកន្លែង​ច្រើនជាង​។ ការបំពេញ​កិច្ចការងារ​ចូរ​ប្រយ័ត្ន​ក្រែង​ត្រូវ​ខូចខាត​ដោយ​ពុំ បានការ​តាំងចិត្ត​ដោយ​ប្រការ​ណាមួយ​។ ក្រៅពីនេះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ផ្ចាញ់ផ្ចាល​កើត ជម្លោះ​វិវាទ ហើយ​នាំ​ជះឥទ្ធិពល​អាក្រក់​ទៅនា​ថ្ងៃ​ខាងមុខ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការ​ជួញ​ឆ្ងាយ​បាន​គ្រាន់​មួយ​ទប់ទល់​តែ​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​មិន​គាប់ប្រសើរ​ទេ ម្ល៉ោះហើយ​មានរឿង​រាវ​តប់​ប្រ​ម៉​ល់ និង​ទោះ ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច​ដូច​គាប់​បំណង​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​វិញ​ទោះ លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​ចំណូល​ហូរ​ចូល តក់ៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ចំពោះ​ស្រី្ត​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនចៅ​ឬ​ចាស់ទុំ​កើតរោគ​ជំងឺ​នាំ​ជួប​ផល​លំបាក​ព្យាបាល​ដោយ​ប្រការ​ណាមួយ​។​

រី​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ធ្វើការ​ដោះស្រាយ​ជា​ឱកាសល្អ​ប្រពៃ បំផុត​ព្រោះ​មិន​បណ្តា​ឱ្យ​ជម្លោះ​កាន់តែ​ធ្លាក់​ធ្ងន់ធ្ងរ ៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​មួយចំនួន​ហើយ​ធ្វើ​អ្វី ក៏​តែង​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់ ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។ ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ ថា​មាន​ឧបសគ្គ​ចូលមក​រារាំង​មុខ​នាំ​ជួប​ការលំបាក​ត្រូវ​ឆ្លងកាត់​ផង​។ ដោយឡែក​នៅថ្ងៃនេះ​ដែរ ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ការធ្វើ​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​និង​ពិសេស​មិន​ងាយ​ហុច​ផ្លែផ្កា ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ទៅមុខ​យឺត​ហើយ​ពិសេស ងាយ​កើត​នូវ​ទំនាស់​ច្រើន​ចំពោះមុខ​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រេះស្រាំ​និង​មានទំនាស់​ផង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​អំឡុង​ពេលនេះ ទាំង​ស្ត្រី​បុរស​បញ្ហា​ប្រាក់កាស​ដែល​លោកអ្នក​រកបាន ដោយ​ញើស​ឈាម​គប្បី​ចេះ​សន្សំទុក​ខ្លះ​គ្រាន់​បានជា​សម្ពាយ​ទ្រព្យ​ត្រជាក់​ទៅ​គ្រាក្រោយ​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ​ពិសេស​បើ​លោកអ្នក ចង់​បើក​របរ​ថ្មី​តែង​ហុច​ផល​ល្អ​ច្រើនជាង​អាក្រក់​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ចេះ​ប៉ាន់ប្រមាណ​នោះ​ឃើញថា​ក៏​មិនមាន​អ្វី​ចូលមក​នាំ ពិបាក​ឆ្លងកាត់​នោះដែរ​។ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ជួ​បញ្ហា​ណាស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើត​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​ពីព្រោះ ជារឿយៗ​តែងមាន​បញ្ហា​អាក្រក់​តាម​យាយី​ផងដែរ​។​ការរស់នៅ​ផ្ទះសម្បែង​ចូរ​ប្រយ័ត្ន​សុខទុក្ខ​របស់ កូនចៅ​ពីព្រោះ​អាច​មុត​ដៃ​មុត​ជើង​និង​មាន​គ្រោះ​រលាកភ្លើង​ដោយ​ប្រការ​ណាមួយ​។ បើជា​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច និយាយបានថា​ទោះ​ខិតខំ​ប៉ុនណា​ក៏​មិន​ឆ្លើយតប​ដូច​ជាទី​គាប់ចិត្ត​នោះដែរ​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ការកើត​ភាព​រកាំ រ​កូ​ស​នោះ​ក៏មាន​ច្រើន​ផងដែរ ៕

ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​ភាព​សុខដុម​និង​មានជោគ​មានជ័យ​ត្រឡប់ មកវិញ​គ្រាន់បើ​ជាង​មុន​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ ដោយ​មិនត្រូវ​រឹង​ចចេស​ពុំ​ស្តាប់​គេឯង​នោះទេ​បើ​ពុំនោះ​អាច​នឹង​ធ្លាក់ទឹក​នៅពេល​ណាមួយ​ជាក់​ជា ពុំខាន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​ហោង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​បំពេញការងារ​ទើប​ប្រសើរ បំផុត​៕

 

ទាំងនេះសុទ្ធតែជាកម្មវិធីសិក្សាបង់ថ្លៃ (#Self_Funded)
តើលោកអ្នកចង់អោយកូនជាទីស្រលាញ់ទទួលបានការសិក្សាកម្រិតពិភពលោក នៅប្រទេសជឿនលឿន ដូចប្រទេសជប៉ុន ដែរឬទេ? កម្មវិធីទាំងនេះ មិនតម្រូវអោយមាន JLPT Test នោះទេ ទោះបីភាសាជប៉ុន នៅមានកម្រិតក៏អាចរៀបចំបែបបទបានដែរ។
Entrust Me គឺជាភ្នាក់ងារប្រឹក្សាយោបល់ដល់សិស្សដែលចង់ទៅបន្តការសិក្សានៅប្រទេសជប៉ុន។
ចង់ដឹងកាន់តែច្បាស់ហៅទូរស័ព្ទមកលេខ ០៩២៣៧៣៧១៦៨ និង ០៦៩៣៧៣១៦៨