អន្លង់ដល់​សែនចម្លែកទាំង១២នៅលើលោកយើង – Kalib9 ប្លែកៗ | Kalib9
kalib9

អន្លង់ដល់​សែនចម្លែកទាំង១២នៅលើលោកយើង

សមត្ថភាពរបស់មនុស្សនិងធម្មជាតិពិតមិនដឹងពី​ដែនកំណត់ដូចគ្នា។ វាជាការអរគុណចំពោះរឿងនេះដែលយើងមានទេសភាពចម្រុះនិងស្ថាបត្យកម្មគួរអោយចាប់អារម្មណ៍នៅលើពិភពលោក។

១. អន្លង់ចម្លែក Deluxe Mystery Holeដើមកំណើតនៃប្រហោងដ៏អាថ៌កំបាំងនេះនៅតែមិនអាចមានការពន្យល់បាន។ ការប្រើបច្ចេកវិទ្យាសម័យទំនើបដែលមានទាំងអស់នៅតែទទួលបានការបរាជ័យក្នុងការវាស់ជម្រៅរបស់វា។ បច្ចុប្បន្ននេះវាជាកន្លែងទាក់ទាញទេសចរមួយផងដែរ។

២. អន្លង់ The Hole of Glory

អន្លង់ The Hole of Glory មានទីតាំងនៅលើទំនប់ Monticello ។ នៅពេលមើលឃើញជាលើកដំបូងវាហាក់ដូចជាផ្លូវរូងក្រោមដីមួយចូលទៅក្នុងផែនដីប៉ុន្តែវាគ្រាន់តែជាទឹកហូរចេញប៉ុណ្ណោះ។

៣. អន្លង់ Sawmill Sink

អន្លង់ Sawmill Sink គឺជាអន្លង់ដែលមានទឹកពណ៌ខៀវភ្លឺថ្លានៅ Bahamas ដែលជាទីតាំងស្រាវជ្រាវពីវត្ថុបុរាណ។ វាបានជួយអ្នកវិទ្យាសាស្ត្រឱ្យយល់ពីអ្វីដែលផែនដីមានរាប់ពាន់ឆ្នាំមុន។

៤. អន្លង់ The Devil’s Sinkhole 

អន្លង់ The Devil’s Sinkhole គឺជារូងភ្នំមួយដែលត្រូវបានមានការការពារយ៉ាងតឹងរ៉ឹង។ ទោះបីជានៅរដូវក្តៅវាអាចសង្កេតឃើញថាមានសត្វប្រជៀវចំនួន 3 លានហើរចេញពីក្នុងនោះ។

៥. អន្លង់ The Great Blue Hole

រន្ធនេះស្ថិតនៅចំកណ្តាលនៃ Lighthouse Reef ដែលស្ថិតនៅក្នុងសមុទ្រការាបៀន។ ដើមឡើយវាជាប្រព័ន្ធនៃរូងភ្នំដែលបានបង្កើតឡើងដំបូងក្នុងកំឡុងពេលទឹកកករលាយចុងក្រោយ។ Great Blue Hole ត្រូវបានគេចាត់ទុកថាជាកន្លែងដ៏ល្អបំផុតនៅក្នុងពិភពលោកសម្រាប់ការទស្សនាទេសភាពក្រោមទឹក។

៦. អន្លង់ Dean Blue Hole 

អន្លង់ Dean Blue Hole គឺជាអន្លង់មានពណ៌ខៀវជ្រៅបំផុតនៅក្នុងពិភពលោក។ វាត្រូវបានរកឃើញនៅក្នុងបាហាម៉ានិងត្រូវបានប្រើសម្រាប់បង្រៀនអ្នកមុជទឹកដោយឥតគិតថ្លៃ។

៧. រូងភ្នំ Harwood Hole

Harwood Hole គឺជារូងភ្នំមួយនៅនូវែលសេឡង់។ វាជាភ្នំមានរូងជ្រៅបំផុតនៅលើផែនដី។

៨. អន្លង់ The Mir Mine

អន្លង់ The Mir Mine គឺជាប្រភពដ៏ធំបំផុតនៃត្បូងពេជ្រនៅក្នុងប្រទេសរុស្ស៊ី។ ពេជ្រឥឡូវនេះត្រូវបានជីកចេញពីក្នុងដីដ៏ជ្រៅ។

៩. អន្លង់ The Udachnaya Pipe

អន្លង់ The Udachnaya Pipe គឺជាប្រភពមួយផ្សេងទៀតនៃគ្រាប់ពេជ្រនៅ Yakutia, ប្រទេសរុស្ស៊ី។ វាមានទីតាំងស្ថិតនៅចម្ងាយ 20 គីឡូម៉ែត្រពីរង្វង់អាក់ទិច។

១០. អន្លង់ The Heavenly Pit

អន្លង់ “ស្ថានសួគ៌” (The Heavenly Pit) បានកើតឡើងកាលពី ១២៨០០០ ឆ្នាំមុន។ វាជាអន្លង់ជ្រៅបំផុតនៅលើពិភពលោកនិងជាទីតាំងល្អបំផុតសម្រាប់មនុស្សដែលចូលចិត្តលោតឆ័ត្រយោង។

១១. អន្លង់ Bingham Canyon 

Bingham Canyon គឺជាអណ្តូងរ៉ែស្ពាន់មួយដែលបើកនៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក។

១២. អន្លង់នៅទីក្រុង Guatemale City Sinkhole

ក្នុងឆ្នាំ ២០១០ រណ្តៅធំមានទំហំ ២០ ម៉ែត្រត្រូវបានកើតមាននៅក្នុងទីក្រុងហ្គាតេម៉ាឡា។ វាបានបំផ្លាញរោងចក្របីជាន់មួយ។ អន្លង់លិចបានកើតឡើងដោយសារមូលហេតុជាច្រើនដូចជាព្យុះត្រូពិច និងការផ្ទុះភ្នំភ្លើងផាកអាយ៉ា។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide