ដាច់ខាត!!!​ឆ្នាំជូត ម្សាញ់ មមី វក រកា និង ជ តម្រូវឲ្យចុចអាននិងស៊ែរចេញភ្លាម!!​ ឲ្យផុតទុក្ខព្រួយ ទាំងឡាយទាំងពួង!!! – Kalib9 ហុងស៊ុយ | Kalib9
kalib9

ដាច់ខាត!!!​ឆ្នាំជូត ម្សាញ់ មមី វក រកា និង ជ តម្រូវឲ្យចុចអាននិងស៊ែរចេញភ្លាម!!​ ឲ្យផុតទុក្ខព្រួយ ទាំងឡាយទាំងពួង!!!

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ឬ​ប្រកបការងារ​តូចធំ បំផុត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ធ្វើ​ជំនួញ​តូចធំ​ក៏​ប្រសើរ​ដែរ ព្រោះថា​ផ្លែផ្កា ដែល​ហុច​មកវិញ​បើទោះបី​ច្រើន​តិច​ក៏​ជួយ​ឱ្យ​អាច​រក​ផល​ចំណូល​ខ្លះៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរ ហើយ​ជា​ឱកាសល្អ​បំផុត​សម្រាប់ លោកអ្នក​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ហើយ​ពិសេស​មានការ ជឿនលឿន​កិច្ចការងារ​ច្រើន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​ដូចនេះ​គួរ​មាន​ការបើក​ចិត្ត​ឱ្យ ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​អ្វី​មានការ​ជឿនលឿន​ច្រើន​រឿង​ធ្វើឱ្យ​ដំណើរ​ជីវិត ល្អប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក ផល​កម្រៃ​មាន​ការហូរចូល​បាន​គ្រាន់​ចាយវាយ​និង​មាន​ភាព​សុខដុម​គួរសម​ជានិច្ច​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោកអ្នក​ធ្វើការ​ដោះស្រាយ​តែង​ជួប​ផល សម្រេច​ជានិច្ច​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​បើ​មានការ​ប្រកបការងារ តែង​មានការ​ជឿនលឿន​ទៅមុខ​និង​ឆាប់​ហុច​ផ្លែផ្កា​មកវិញ​។ ក្រៅពីនេះ​ការប្រកប​ការងារ​ចៅហ្វាយ នាយ​តែង​ឆាប់​មើលឃើញ​និង​តែង​ពេញចិត្ត​ពេញ​ថ្លើម​ជាង​មុន​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ ជំនួញ​ធំដុំ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​ប្រកប​កិច្ចការងារ​អ្វីមួយ​ត្រូវ​សម្រុក​ឱ្យបាន​កាន់តែច្រើន​កាន់តែ ប្រសើរ​ពីព្រោះថា​តែង​ផ្តល់​ផល​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ ដោយសារ​ដួង​រាសី​ល្អប្រសើរ​ដូចនេះ​បើ​ចង់​ប្រកប​កិច្ចការងារ​អ្វី​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ គួរសម​ហើយ​ក្រៅពីនេះ​នៅមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​បើ​លោកអ្នក​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ ៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​មានការ​ប៉ះទង្គិច​ទៅលើ​អ្វីមួយ​ក៏ដោយ​តែង​ហុច​ផល​ល្អ​មកវិញ មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ជោគជ័យ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​ក​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕