វិធីដើម្បីកម្ចាត់មុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាព – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

វិធីដើម្បីកម្ចាត់មុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាព

មុនក្បាលខ្មៅដែលកើតលើមុខវារំខានអ្នកណាស់ត្រូវទេ។ ពួកវាអាចមើលទៅដូចជាកខ្វក់ដែលជាប់នៅក្នុងស្បែករបស់អ្នកប៉ុន្តែវាមានអ្វីលើសពីអ្វីដែលអ្នកគិតទៀត។វាមានពណ៌ខ្មៅដោយសារតែមានការកើតឡើងនៅពេលដែលរន្ធញើសត្រូវបានស្ទះដោយភាពកខ្វក់ហើយត្រូវបានប៉ះពាល់នឹងខ្យល់ចេញចូល។

១. វិធីសម្អាត

  • យកផ្នែកពណ៌សមកធ្វើជាម៉ាស: យកស៊ុតចំនួន ២ ហើយយកស៊ុតពណ៌ក្រហមចេញហើយយកវាមកលាបលើមុខរបស់អ្នកឱ្យថ្មមៗ។ ទុករយៈពេល ២នាទីរហូតដល់វាស្ងួត។ ទុកស្រទាប់ស៊ុុតដែបាបានបិទនៅលើមុខរបស់អ្នករយៈពេល២០ នាទី។ យកទឹកក្តៅមកលាងសម្អាតចេញពីស្បែកមុខរបស់អ្នក។ ស៊ុតពណ៌សជួយរឹតបន្តឹងរន្ធញើសហើយទាញស្បែកកខ្វក់ដែលផ្តល់ឱ្យអ្នកស្បែករលោងនិងកម្ចាត់មុនក្បាលខ្មៅ។
  • ប្រើទឹកឃ្មុំនិងអសុន: លាយអសុនកន្លះស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ។ លាបល្បាយនេះដោយត្រដុសវានៅលើមុខរបស់អ្នកក្នុងចលនាជារាងជារង្វង់។ ត្រដុសយ៉ាងហោចណាស់ឱ្យបាន ៣ នាទី។ ខណៈពេលដែលក្លិនអសុនបានដើរតួនាទីជាការលាងហើយទឹកឃ្មុំកម្ចាត់ភាពកខ្វក់ពីរន្ធហើយក៏ដើរតួជាអង់ទីប៊ីយ៉ូធម្មជាតិ។

២. វិធីកម្ចាត់

  • ក្រូចឆ្មារទឹកឃ្មុំនិងអំបិល: បង្កើតការលាងសម្អាតដោយលាយទឹកក្រូចឆ្មា, អំបិលមួយស្លាបព្រាបាយ, ទឹកដោះគោមួយចាននិងទឹកឃ្មុំ។ លាបវាលើមុខដោយប្រើចលនារាងជារង្វង់ ជុំវិញតំបន់ដែលមានមុនក្បាលខ្មៅ។ រក្សាការត្រដុសប្រហែល ៣ នាទីហើយលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗ។មម្
  • ម្សៅទឹកដោះគោ: លាយម្សៅទឹកដោះគោ មួយស្លាបព្រាបាយ (ជាពិសេស buttermilk) លាយជាមួយម្សៅ nutmegធម្មជាតិ។ លាបល្បាយនេះនៅលើផ្ទៃមុខរបស់អ្នកខណៈពេលដែលវាលាងសំអាតយ៉ាងទន់ភ្លន់ដើម្បីកម្ចាត់ការកកស្ទះដ៏ជ្រៅក្នុងរន្ធញើសរបស់អ្នក។ លាងសម្អាតរយៈពេល ៣ នាទីមុនពេលសម្អាតដោយទឹកក្តៅ។
  • ប្រើ សូដាសម្រាប់ដុតនំ: សូដានំបុ័ងអាចរកបាននៅផ្ទះបាយរបស់យើង។ ដើម្បីធ្វើឱ្យ វាគ្រាន់តែបន្ថែមដាក់ដុតនំលាយជាមួយទឹកដើម្បីឱ្យវាជាប់។ លាងសម្អាតមុខរបស់អ្នកដោយប្រើចលនារាងជារង្វង់ដោយទុកលើមុខប្រហែល ៥ នាទីហើយបន្ទាប់មកលាងជម្រះចេញ។

៣. ការព្យាបាលដោយប្រើផលិតផលគីមីី

  • ប្រើក្រែមកម្ចាត់មុន: ក្រែមទាំងនេះសម្បូរទៅដោយវីតាមីនAដោយជួយដល់ការលូតលាស់ស្បែកនិងសម្អាតជាតិខ្លាញ់នៅលើស្បែក។ វាត្រូវបានណែនាំឱ្យប្រើវា ២-៣ ដងក្នុងមួយសប្តាហ៍។

៤. វិធីសាស្រ្តដទៃទៀត

  • ប្រើឧបករណ៍សម្រាប់ញិចមុន: ក្រោយពីលាងសម្អាតមុខរបស់អ្នកសូមដាក់ឧបករណ៍ញិចមុនដាក់នៅលើក្បាលមុនខ្មៅ។ សង្កត់វាបន្តិចហើយទាញឧបករណ៍ចុះក្រោម។ នេះគួរតែធ្វើឱ្យមុនក្បាលខ្មៅលេចចេញពីរន្ធ។ ចូរកុំភ្លេចសង្កត់ខ្លាំងពេកព្រោះវាអាចធ្វើឱ្យរលាត់ស្បែករបស់អ្នក។ បន្ទាប់ពីការយកក្បាលខ្មៅចេញសូមកុំភ្លេចសម្អាតមុខនិងឧបករណ៍របស់អ្នកអោយស្អាត។

៥. របៀបជៀសវាងកុំឱ្យកើតមុនក្បាលខ្មៅ

  • ​លងសម្អាតស្បែកមុខរបស់អ្នកឱ្យបានទៀងទាត់
  • លាងសម្អាត​ ម្សៅ(Make up)ពីមុខរបស់អ្នកមុនចូលគេង
  • ងូតទឹកឱ្យស្អាតបន្ទាប់ពី​អ្នកបែកញើស
  • លាងសម្អាតខ្លាញ់ចេញពីផ្ទៃមុខរបស់អ្នកដោយប្រើសាប៊ូ ដែលត្រូវជាមួយមុខរបស់អ្នក។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide