សុភាពនារីមិនគួរមើលរំលងចំណុចទាំង!!! ១១មូលហេតុ នៅពីក្រោយការរមាស់ទ្វារមាស និងវិធីព្យាបាល!!! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

សុភាពនារីមិនគួរមើលរំលងចំណុចទាំង!!! ១១មូលហេតុ នៅពីក្រោយការរមាស់ទ្វារមាស និងវិធីព្យាបាល!!!

ការរមាស់តាមទ្វារមាសនឹងបណ្តាលឲ្យមានការឈឺចាប់។ ដូចគ្នានេះផងដែរ អ្នកមានអារម្មណ៍ថាពិបាកណាស់ក្នុងការនិយាយអំពីវា។ មុនពេលអ្នកពិចារណាថាបញ្ហានៃការរមាស់ទ្វារមាសនេះ គឺដោយសារតែការឆ្លងមេរោគផ្សិត ដូច្នេះអ្នកត្រូវដឹងពីរោគសញ្ញាផ្សេងទៀតរបស់វា។ វាក៏កើតឡើងដោយសារតែអស់រដូវ សារធាតុរលាក ជំងឺស្បែក ឬជំងឺកាមរោគ។ ជាការប្រសើរ អ្នកត្រូវដឹងខ្លះៗ អំពីបញ្ហានេះមុននឹងមានការណាត់ជួបជាមួយវេជ្ជបណ្ឌិត។ ដូច្នេះថ្ងៃនេះ KHMERLINE នឹងបង្ហាញអ្នកនូវមូលហេតុទាំង10 ដែលនៅពីក្រោយការរមាស់ទ្វារមាស និងរបៀបព្យាបាលវា។

១. ការរលាកទ្វារមាស និងប្រដាប់ភេទខាងក្រៅ
ការរលាកទ្វារមាស និងប្រដាប់ភេទខាងក្រៅ គឺជាការឆ្លងមេរោគតាមរន្ធយោនី និងប្រដាប់ភេទខាងក្រៅ។ ការឈឺចាប់ក្នុងពេលនោម រមាស់ ឬបង្កើនការបញ្ចេញទឹករំអិលទ្វារមាស គឺជារោគសញ្ញារបស់វា។

ការរលាកទ្វារមាស និងប្រដាប់ភេទខាងក្រៅ អាចបានព្យាបាលរយៈពេលមួយសប្តាហ៍។ អ្នកអាចប្រើថ្នាំលាប ឬថ្នាំលេប និងក្រែមដើម្បីព្យាបាលវា។

 

 

២. ការឆ្លងមេរោគលើទ្វារមាស
នេះជាការឆ្លងមេរោគផ្សិតជាទូទៅនៅក្នុងទ្វាមាស។ ស្ត្រីភាគច្រើនទទួលការឆ្លងមេរោគនេះម្តងក្នុងមួយជីវិត។ ការរមាស់ ហើម និងមានទឹករំអិល អាចជារោគសញ្ញារបស់វា។

វាអាចត្រូវបានព្យាបាលដោយការបរិភោគរបបអាហារដែលមានតុល្យភាព ស្លៀកពាក់សំលៀកបំពាក់ធម្មជាតិ ដូចជាក្រណាត់ធ្វើពីកប្បាស ឬសូត្រ ត្រូវសំអាតខោអាវក្នុងជាមួយទឹកក្តៅជានិច្ច។

 

 

៣. ការឆ្លងប៉ារ៉ាស៊ីត trichomonads
ការឆ្លងប៉ារ៉ាស៊ីត trichomonads គឺជាការឆ្លងមេរោគផ្លូវភេទ (STI)។ ការឆ្លងមេរោគនេះគឺកើតមានជាទូទៅ និងអាចត្រូវបានព្យាបាលដោយឱសថជាមូលដ្ឋានមួយចំនួន។

វាអាចត្រូវបានព្យាបាលដោយការប្រើថ្នាំអង់ទីប៊ីយោទិច និងជៀសវាងការរួមភេទរយៈពេលមួយសប្តាហ៍។ ដូចគ្នានេះដែរការប្រើប្រាស់ស្រោមអនាម័យកា អំឡុងពេលរួមភេទ។

 

 

៤. រាំងរដូវ
រាំងរដូវតែងតែកើតឡើងក្រោយអស់រដូវ។ វាអាចធ្វើឱ្យការរួមភេទដែលឈឺចាប់ និងឆ្លងមេរោគ។
វាអាចត្រូវបានព្យាបាលដោយស្លៀកសំលៀកបំពាក់រលុង និងស្លៀកសំលៀកធ្វើពីកប្បាសធម្មជាតិ។

 

 

៥. រលាកបង្ហួរនោម
ការរលាកបង្ហួរនោម គឺជាការឆ្លងរោគក្នុងបង្ហួរនោម ឬបំពង់ដែលនាំទឹកនោមពីផ្លោកនោមទៅក្រៅរាងកាយត្រូវរលាក។

ការរលាកបង្ហួរនោម អាចត្រូវបានព្យាបាលជាមួយនឹងថ្នាំអង់ទីប៊ីយោទិច ឬថ្នាំប្រឆាំងវីរុស។ អ្នកក៏អាចពិគ្រោះជាមួយវេជ្ជបណ្ឌិត សម្រាប់ថ្នាំបន្ថែម។

 

 

៦. ការឆ្លងមេរោគ Pinworm
ការឆ្លងមេរោគ Pinworm គឺជាការបង្កគជាញឹកញាប់ដលដលដង្កូវតូចៗចូលក្នុងពោះវៀនហើយដាក់ពងក្នុងរន្ធគូថ។ វាជាប្រភេទនៃការឆ្លងមេរោគពោះវៀនរបស់មនុស្ស។ ផងដែរការឆ្លងមេរោគនេះគឺឆ្លងខ្លាំងណាស់។ ការឈឺចាប់កន្ទួលរមាស់នៅតំបន់រន្ធគូថ គឺជារោគសញ្ញារបស់វា។

អនាម័យគឺជាការព្យាបាលដ៏ល្អបំផុត។ ការលាងដៃមុនពេលញ៉ាំអាហារ ដែលមានក្រចកខ្លីអាចជាការអនុវត្តខ្លះរបស់វា។

 

 

៧. ដំបៅប្រដាប់ភេទ
ដំបៅប្រដាប់បន្តពូជ កើតមានចំពោះស្ត្រី និងបុរស។ វាអាចបណ្តាលមកពីវីរុស HPV។ ទាំងនេះជាធម្មតាកើតឡើងដោយមិនដឹងខ្លួននៅលើប្រដាប់បន្តពូជ។ វាគឺមានគ្រោះថ្នាក់ចំពោះស្ត្រីព្រោះ វាអាចបង្កើនហានិភ័យនៃមហារីកមាត់ស្បូន និងទ្វារមាស។

ការប្រើប្រាស់ Imiquimod (Aldara), podophyllin និង podofilox (Condylox) អាស៊ីត trichloroacetic (TCA) អាចជាការព្យាបាលរបស់វា។

 

 

៨. សារធាតុគីមី
សារធាតុគីមីផ្សេងៗដែលអ្នកប្រើ ដូចជា ហ្វមលាងមុខ សាប៊ូ ក្រែម ឬក្រដាសអនាម័យដែលមានក្លិន អាចធ្វើអោយរមាស់ទ្វារមាស។
វាអាចត្រូវបានព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយោទិច ឬអ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានថ្នាំបន្ថែមទៀត។

 

 

៩. ទ្វារមាសស្ងួត
ទ្វារមាសស្ងួត វាក៏ត្រូវបានគេស្គាល់ថាជាឆ្លងរោក។ វាជាប្រភេទនៃការឆ្លងមេរោគផ្សិត។ ជាទូទៅដល់ស្ត្រី៩០% បានជួបបញ្ហានេះ។ ការឆ្លងមេរោគនេះកើតឡើងនៅពេលដែលជាតិខ្លាញ់ Candida ច្រើនពេកកើនឡើងក្នុងទារមាស។
វាអាចត្រូវបានព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយោទិច។

 

 

១០. ជំងឺរលាកស្បែក
ការរមាស់នេះបណ្តាលមកពីគ្រឿងសំអាងឬគីមីផ្សេងៗ ដែលអ្នកប្រើជាទូទៅ។ ទឹកអប់ ស្រោមអនាម័យ អាចជាមូលហេតុនៃរមាស់នេះ។ អ្នកក៏អាចមានការឡើងក្រហម ហើម និងរមាស់ស្បេក។

 

 

១១. ជំងឺត្រអក ឬជំងឺ Psoriasis
ប្រភេទនៃការបង្ករោគនេះ អាចបណ្តាលឱ្យស្បែកក្រហម និងរមាស់នៅក្នុងតំបន់ប្រដាប់បន្តពូជរួមជាមួយនឹងការកន្ទួល។ នេះអាចជាការឆ្លងមេរោគរយៈពេលវែង ដូច្នេះអ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ការប្រើប្រាស់ថ្នាំ។

 

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ
ផ្តល់សិទ្ធដោយ៖ khmerline