ការញ៉ាំប្រៃខ្លាំងពេកមានកើតមានរោគសញ្ញាទាំង៧នេះ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ការញ៉ាំប្រៃខ្លាំងពេកមានកើតមានរោគសញ្ញាទាំង៧នេះ

យោងតាមការណែនាំរបបអាហារថ្មីៗវាត្រូវបានគេណែនាំឱ្យប្រើប្រាស់ជាតិសូដ្យូម(អំបិល)ចំនួន ២៣ក្រាមក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយការប៉ាន់ស្មានថាការប្រើប្រាស់អំបិលប្រចាំថ្ងៃជាមធ្យមរបស់យើងគឺជិតដល់ ៣៤ ក្រាមនៃជាតិសូដ្យូម។ ការទទួលទានអំបិលច្រើនអាចបណ្តាលអោយមានការកើនឡើងជាតិប្រៃក្នុងឈាមនិងនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

១. ហើម

ប្រសិនបើអ្នកមានអារម្មណ៍តឹងៗជើងរបស់អ្នកមានអារម្មណ៍ថាហើមឬអ្នកមានភ្នែកហើមពេលព្រឹកអ្នកប្រហែលជាបានញ៉ាំអំបិលច្រើនពេក។​ បើមានស្ថានភាពនេះកើតឡើងអ្នកគួរតែចាប់ផ្ដើមញ៉ាំទឹកបន្ថែមដោយសារអ្នកបានញ៉ាំអំបិលច្រើនពេក។

២. ការស្រេកទឹកហួសប្រមាណ

ជាតិសូដ្យូមដែលរកឃើញក្នុងអំបិលជួយឱ្យមានលំនឹងសារធាតុរាវនៅក្នុងខ្លួនរបស់អ្នក ប៉ុន្តែនៅពេលដែលអ្នកញ៉ាំអំបិលច្រើនពេកវាអាចធ្វើឱ្យរាងកាយរបស់អ្នកត្រូវការវត្ថុរាវបន្ថែមដើម្បីជួយសំអាតប្រព័ន្ធរបស់អ្នកដូច្នេះសាច់ដុំនិងសរីរាង្គផ្សេងទៀតអាចដំណើរការបានត្រឹមត្រូវ។ នោះគឺជាវិធីនៃការកែតម្រូវសមាមាត្រទឹកសូដ្យូមហើយទឹកគឺជាវិធីល្អបំផុតដើម្បីឱ្យអ្វីៗត្រលប់ទៅធម្មតាវិញ។

ត្រូវចាំថា៖ ការផឹកទឹកមិនគ្រប់គ្រាន់អាចធ្វើឱ្យរាងកាយរបស់អ្នកស្រូបយកសារធាតុរាវចេញពីកោសិកាហើយនេះអាចធ្វើឱ្យអ្នកខ្សោះជាតិទឹក។

៣. ទឹកនោមប្រែពណ៌

អ្វីដែលបានកើនឡើងជាតិសូដ្យូម(ជាតិប្រៃ)នៅក្នុងខ្លួនរបស់អ្នកបង្កឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងទឹកនោមដែលអាចកើតឡើងដោយសារមូលហេតុពីរយ៉ាង:

  • ការទទួលទានអំបិលច្រើនធ្វើឱ្យតម្រងនោមរបស់អ្នកធ្វើការច្រើនពេកដើម្បីយកជាតិប្រៃចេញពីរាងកាយរបស់អ្នក។ នេះអាចបណ្តាលឱ្យកើតជំងឺតម្រងនោមដែលជាធម្មតាធ្វើឱ្យអ្នកនោមជាញឹកញាប់ពកដែលអាចលេចចេញតាមទឹកនោមមានពណ៌លឿងឬថ្លា។
  • នៅពេលអ្នកមានជាតិសូដ្យូមច្រើនពេកនៅក្នុងខ្លួនអ្នកអាចបណ្តាលមកពីការបាត់បង់ជាតិទឹកដែលធ្វើឱ្យអ្នកខ្សោះជាតិទឹក។ នៅពេលដែលមានការបាត់បង់ជាតិទឹកច្រើនពេកក្នុងរាងកាយនោះទឹកនោមរបស់អ្នកថយចុះនិងប្រែពណ៌ក្រាស់និងខ្មៅ។

៤. ឈឺសន្លាក់

ការទទួលទានអំបិលអាចមានបញ្ហាដ៏ធំចំពោះគ្រោងរឹងមាំ។ នៅពេលដែលអ្នកទទួលទានអំបិលច្រើនពេកតម្រងនោមរបស់អ្នកមិនអាចច្រោះវាចេញទាំងស្រុងនោះទេហើយវាបាត់បង់ជាតិកាល់ស្យូមយ៉ាងខ្លាំង។ កង្វះជាតិកាល់ស្យូមអាចបណ្តាលឱ្យឆ្អឹងខ្សោយ បញ្ហាជាមួយនឹងធ្មេញរបស់អ្នកនិងអាចបណ្តាលអោយមានការវិវត្តន៍ទៅជាជំងឺពុកឆ្អឹងផងដែរ។

៥. រមួលសាច់ដុំ

រក្សាតុល្យភាពសូដ្យូម – ប៉ូតាស្យូមត្រឹមត្រូវគឺមានសារៈសំខាន់សម្រាប់សុខភាពរបស់អ្នកព្រោះធាតុគីមីទាំងនេះទទួលខុសត្រូវចំពោះការកន្ត្រាក់សាច់ដុំ។ ប្រសិនបើអ្នកធ្វើឱ្យខូចតុល្យភាពដោយប្រើប្រាសអំបិលឬអាហារដែលមានជាតិប្រៃច្រើនហួសប្រមាណនោះអ្នកអាចនឹងមានការឈឺចាប់សាច់ដុំរបស់អ្នក។

៦. ឈឺក្បាលជាប់ជានិច្ច

ការប្រើប្រាស់ជាតិសូដ្យូមច្រើនហួសកម្រិតធ្វើឱ្យបរិមាណឈាមរបស់អ្នកឡើងដូច្នេះវាត្រូវផ្ទុកកាន់តែច្រើនក្នុងសសៃឈាមរបស់អ្នក។ ការរីកធំនៃសរសៃឈាមនេះបណ្តាលឱ្យមានជំងឺលើសឈាមហើយជាលទ្ធផលវាអាចបណ្តាលឱ្យអ្នកមានអាការៈឈឺក្បាលធ្ងន់ធ្ងរ។

៧. បញ្ហាក្នុងការគិត

ជំងឺលើសឈាមដែលបណ្តាលមកពីការទទួលទានអំបិលច្រើនអាចធ្វើអោយខូចខាតសរសៃឈាមអារទែដែលនាំទៅដល់ខួរក្បាលរបស់អ្នក។ នេះអាចជះឥទ្ធិពលដល់សមត្ថភាពរបស់អ្នកក្នុងការគិតឱ្យបានច្បាស់និងធ្វើឱ្យអ្នកពិបាកផ្តោតលើការងារប្រចាំថ្ងៃ។

ក្រៅពីនេះការខ្សោះជាតិទឹកអាចបណ្តាលឱ្យមានការចងចាំថយចុះ ឆាប់អស់កម្លាំងនិងមានប្រព័ន្ធឆ្លើយតបយឺត។

បន្ថែម៖ របៀបកាត់បន្ថយការទទួលទានអំបិល

  • ជៀសវាងការចំណីអាហារ ទាំងនេះ – នំបុ័ង ភីហ្សា នំសាំងវិចនិងប៊ឺហ្គ័រ និងស៊ុប កំប៉ុងប៊េរីរីសនិងតាកូស។
  • ជៀសវាងអាហារកែច្នៃឬអាហារនៅភោជនីយដ្ឋានព្រោះវាមិនត្រឹមតែជាសារធាតុបន្ថែមនិងសារជាតិរក្សាឱ្យបានយូរប៉ុណ្ណោះទេប៉ុន្តែវាក៏មានជាតិសូដ្យូមផងដែរ។
  • ចូរពិនិត្យមើលស្លាកសញ្ញាអាហារថាមានជាតិផ្សំអ្វីខ្លះហើយពិនិត្យមើលភាគរយនៃជាតិសូដ្យូម។ វាជាការប្រសើរជាងក្នុងការជ្រើសរើសអាហារដែលមានជាតិសូដ្យូមតិចជាង ៥% ក្នុងមួយថ្ងៃ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide