ប្រសើរ​មែន ហូរ​ផ្លែ​ប៊ឺ​នៅ​ត្រីមាស​ដំបូង​ជួយ​ឲ្យ​កូន​ឆ្លាត​វៃ – Kalib9 ចែកចាយ | Kalib9
kalib9

ប្រសើរ​មែន ហូរ​ផ្លែ​ប៊ឺ​នៅ​ត្រីមាស​ដំបូង​ជួយ​ឲ្យ​កូន​ឆ្លាត​វៃ

ប៊ឺ គឺជា​ផ្លែឈើ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅដោយ​អាហារូបត្ថម្ភ​សំខាន់​សម្រាប់​រាងកាយ ជាពិសេស​ជាតិ​កាល់ស្យូម អាស៊ីត​ហ្វូ​លិ​ក ជាតិ​ដែក ស្ពាន់ធ័រ ម៉ាញ៉េ​ស្យូ​ម ស័ង្កសី…។ ផ្លែឈើ​ពណ៌​បៃតង​ប្រភេទ​នេះ មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​សំខាន់​សម្រាប់​មនុស្ស​ទូទៅ​នោះទេ សូម្បីតែ​ទារក​ក្នុង​ផ្ទៃពោះ​ក៏ត្រូវ​ការ​ជា​ចាំបាច់​ដែរ។

តើ​ផ្លែ​ប៊ឺ ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​សម្រាប់​ទារក​ក្នុង​ផ្ទៃ? តាម​អ្នកជំនាញ​បាន​បង្ហាញថា ការទទួល​ទាន​ផ្លែ​ប៊ឺ មួយថ្ងៃ ៦០០ ទៅ ៨០០មីក្រូ​ក្រាម អាច​ការពារ បំពង់​សរសៃប្រសាទ និង​ឆ្អឹងខ្នង​ទារក​ឲ្យ​មាន​សុខ​ភាពល្អ ជាពិសេស​វា​អាចជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​តែម្តង។

ស្ត្រី​ដែល​ទទួលទាន​ផ្លែ​ប៊ឺ អំឡុងពេល​ត្រីមាស​ដំបូង​ជាប់លាប់ អាចជួយ​ឲ្យ​កូន​កើតមក​មាន​ភាព​ឆ្លាត​វៃ ជា​កុមារ​ដទៃទៀត ដោយសារតែ​ជាតិ​ខ្លាញ់​មាន​សុខភាព​ល្អ​របស់​វា។ លើសពីនេះ ជាតិ​អាស៊ីត​ហ្វូ​លិ​ក ក្នុង​ផ្លែ​ប៊ឺ គឺជា​ប្រភព​នៃ​អាហារ​បំប៉ន​ដល់​ល្អ​សម្រាប់​បេះដូង របស់​ទារក​ផងដែរ។

ទាំងនេះ​ជាហេតុ​ផល ដែល​ស្ត្រី​ទាំងឡាយ គួរតែ​យកចិត្តទុកដាក់​ចំពោះ​ការទទួល​ទាន​ផ្លែ​ប៊ឺ​នៅ​ត្រីមាស​ដំបូង៕

អាហារ​បំប៉ន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​រំលង​មិនបាន ពេល​ទារក​កំពុង​លូតលាស់

នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ទាំងឡាយ​មិនគួរ​ទទួលទាន​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​តែ​ខ្លួនឯង​នោះទេ គឺ​ត្រូវ​គិតគូ​ទៅដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ​ផងដែរ។ អាហារ​ដែល​ល្អ​សម្រាប់​ម្តាយ និង​ទារក ចាំបាច់​ត្រូវតែមាន​ជីវៈជាតិ​ចម្រុះ រួមទាំង​វីតាមីន ប្រូតេអ៊ីន ខ្លាញ់​លីពីត និង​គ្លុយស៊ីត​ផងដែរ។

ជាពិសេស​ស្ត្រី គួរ​ទទួលទាន​អាហារ​ទាំងនេះ​ក្នុង​ដំណាក់​ការ​ទារក​កំពុងតែ​លូតលាស់ ដើម្បី​ថែរក្សា​ទារក​ឲ្យ​មាន​សុខ​ភាពល្អ ហើយ​បង្កើន​ការផលិត​ទឹកដោះ​បាន​គ្រប់គ្រាន់​សម្រាប់​បំពេញតម្រូវការ​ពេល​ទារក​កើតមក។

អាហារ​ដែល​ស្ត្រី​គួរ​បរិភោគ​ពេល​ទារក​កំពុងតែ​លូតលាស់​មាន​ពីរ​ប្រភេទ៖

១.ប្រភេទ​អាហារ​ផ្តល់​ថាមពល

អ្នក​គួរតែ​ទទួលទាន​ស៊ុត​ស្ងោរ ទឹកដោះគោ ត្រី សាច់សត្វ ថ្លើម​សត្វ និង​សណ្តែក….។ ចំពោះ​ស៊ុត អ្នក​អាច​ទទួលទាន១ទៅ២គ្រាប់ ទឹ​ដោះ​គោ ១ទៅ២កែវ រីឯ​ត្រី សាច់ ថ្លើម ឬ​ពពួក​សណ្តែក ប្រសិនបើ​ចម្អិន អ្នក​គួរតែ​ប្រើ​ប្រេង​រុក្ខជាតិ ដើម្បី​កាត់បន្ថយ​ហានិភ័យផ្សេងៗដោយសារតែ​រាងកាយ​ស្រូបយក​កាឡូរី​លើស​កម្រិត ។

២.ប្រភេទ​អាហារ​សរីរាង្គ

នេះ​សំដៅ​ទៅលើ​អាហារ​ធម្មជាតិ​ដូចជា គ្រប់​បន្លែ​ពណ៌​បៃតង ប៉េង​បោះ ល្ពៅ ការ៉ុត ចេក ក្រូច ល្ហុង ត្របែក ស្វាយ​ទុំ…។ អាហារ​ទាំងនេះ សម្បូរ​ទៅដោយ​ជាតិ​សរសៃ ដែល​អាចជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បានល្អ ការពារ​បញ្ហា​ទល់លាមក។

ទាំងអស់នេះ គឺជា​អាហារ​បំប៉ន​ដ៏​ចាំបាច់​បំផុត ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​ខកខាន​មិនបាន​ឡើយ ជាពិសេស​ក្នុងដំណាក់កាល​ទារ​កំពុងតែ​លូតលាស់៕