៧ចំណុច សុដន់​របស់​អ្នក​អាច​ប្រែប្រួល​ក្នុងពេល​មាន​ផ្ទៃពោះ – Kalib9 ចែកចាយ | Kalib9
kalib9

៧ចំណុច សុដន់​របស់​អ្នក​អាច​ប្រែប្រួល​ក្នុងពេល​មាន​ផ្ទៃពោះ

អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ការ​មាន​ផ្ទៃពោះ ប្រា​ដក​ជា​ដឹង​ពី​ភាពប្រែប្រួល​មួយចំនួន​រាងកាយ​រួចមកហើយ ប៉ុន្តែ​ស្ត្រី​ដែល​មិនទាន់​ឆ្លងកាត់​ច្បាស់​ជា​មិនទាន់​ដឹង​នៅឡើយ​ទេ ជាពិសេស​តំបន់​សុដន់​តែម្តង។

តើ​អំឡុងពេល​មាន​ផ្ទៃពោះ សុដន់​មានការ​ប្រែប្រួល​ដូចម្តេចខ្លះ? ចង់ដឹង​សូម​តាមដាន ការបង្ហាញ​របស់ BabyAndMom ដូចខាងក្រោម។

 

មាន​ទម្ងន់​ធ្ងន់​ជាង​មុន

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ័រម៉ូន​នឹងមាន​ការកើនឡើង ចំណែកឯ​ជាលិកា​នៃ​សុដន់​ក៏​រីក​កាន់តែ​ធំ​ដែរ ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ធ្ងន់​ជាង​មុន។

អណ្តែត​សរសៃ​ឃើញច្បាស់

អ្នក​អាច​មើលឃើញ​សរសៃ​ពណ៌ខៀវៗយ៉ាងច្បាស់​នៅលើ​សុដន់ ព្រោះ​វា​ត្រូវបាន​ពង្រីក​ខ្លួន ដើម្បី​ជួយ​សម្រួល​ដល់​លំ​ហូត​ឈាម។

តឹង​ណែន

មិន​ត្រឹមតែ​លំហូរ​ឈាម​នោះទេ​ដែលមាន​ការកើនឡើង សូម្បីតែ​ជាលិកា​សុដន់​ក៏​រីក​កាន់តែ​ធំ ដែល​នាំ​ឲ្យ​សុដន់​ប្រែក្លាយ​ទៅជា​តឹង​ណែន ហើយ​អាចមាន​ការឈឺចាប់​ខ្លះ។

ចុង​សុដន់​រីក​ធំ

នៅពេល​មាន​ផ្ទៃពោះ ជាលិកា​នៅ​តំបន់​ចុង​សុដន់​ក៏​ពង្រីក​ខ្លួន​ដែរ ដូច្នេះ​អ្នកនឹង​ឃើញ​ចុង​សុដន់​រីក​ធំ​ជាង​មុន។

ចេញ​ស្នាម​សង្វារ

ចំពោះ​ស្ត្រី​មួយចំនួន​អាចមាន​បញ្ហា​ស្នាម​បែក​សង្វារ​នៅលើ​សុដន់ ប្រសិនបើ​សុដន់​រី​ធំ​ខ្លាំងពេក។

ហៀរ​សារធាតុ​រាវ

នៅ​ត្រីមាស​ទី ២ ឬ​ទី៣ ស្ត្រី​អាច​ជួប​បញ្ហា​ហៀរ​សារធាតុ​រាវ​ចេញពី​ចុង​សុដន់ ប៉ុន្តែ​នេះ​គ្មាន​បញ្ហា​នោះទេ ព្រោះ​វា​ជា​ទឹកដោះ​ដែល​ត្រូវបាន​ផលិត​មុនពេល​សម្រាល។

សុដន់​ធ្លា​ក់ជាង​មុន ទំ

នៅពេល​ទំហំ​កើនឡើង​កាន់តែខ្លាំង សុដន់​នឹង​ធ្លាក់​យារ​ជាង​មុន ហើយ​យារ​កាន់តែខ្លាំង​ក្រោយពេល​សម្រាលកូន​ហើយ៕

សញ្ញា៥ចំណុច បញ្ជាក់ថា អ្នក​កំពុង​តែមាន​ផ្ទៃពោះ​ហើយ

មនុស្ស​ទាំងអស់​ដឹង​ត្រឹម​ថា ការលែង​មក​រដូវ គឺជា​សញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ តែ​រឿងនេះ​មិន​ប្រា​ដក​នោះទេ ព្រោះ​អា​ចប​ណ្តោ​ល​មកពី​បញ្ហា​រាំងរដូវ ឬ​កត្តា​សុខភាពផ្សេងៗទៀត។

ប៉ុន្តែ​ក្រៅពី​ការសង្កេតមើល​តាមរយៈ​ការបាត់​រដូវ សញ្ញា​ទាំង ៥ចំណុច​នេះ​ក៏​អាច​បង្ហាញថា អ្នកមាន​ផ្ទៃពោះ​ហើយ។

ក្អួតចង្អោរ

នេះ​រោគសញ្ញា​មួយ ដែល​យើង​គ្រប់គ្នា​ហៅថា ចាញ់កូន វា​អាច​បង្ហាញ​ជា​លើកដំបូង​នៅ​ប៉ុ​ន្មា​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ។

ខ្ពើម ឬ​ចាញ់​ក្លិន​អាហារ

នៅ​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ស្ត្រី​ភាគច្រើន​តែងតែ​ខ្ពើម​អាហារ ឬ​គ្រាន់តែ​ធំក្លិន ក៏មាន​អារម្មណ៍​ចង់​ក្អួត​ដែរ។

សុដន់​តឹង​ណែន​ជាធម្មតា

នៅពេល​មាន​ផ្ទៃពោះ កម្រិត​អ័​រ​ម៉ុ​ន​នឹងមាន​ការកើនឡើង ដែល​ធ្វើ​ឲ្យ​សុដន់​រីក​ធំ​តឹង​ណែន ហើយ​មានការ​ឈឺចាប់​ខ្លះ។ នេះ​ជាស​ញ្ញា​មួយទៀត ដែល​បង្ហាញ​ប្រាប់​ឲ្យ​អ្នក​ត្រូវ​ថ្នមខ្លួន ព្រោះ​មាន​ក្មេង​មក​នៅក្នុង​ពោះ​ហើយ។

ញ៉ាំ​ច្រើនជាង​មុន

ជា​រឿង​ធម្មតា​ទៅហើយ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន​មាន​អារម្មណ៍​ស្រេកឃ្លាន​អាហារ​ខ្លាំង នៅ​សប្តាហ៍​ដំបូង។ នេះ​ដោយសារតែ​រាងកាយ​ស្ត្រី ត្រូវការ​សារធាតុចិញ្ចឹម និង​កាឡូរី​ច្រើន​បន្ថែមទៀត ដើម្បី​ផ្គត់​ផ្គត់​ដល់​ការលូតលាស់​របស់​ទារ​ក។

ត្រគាក​រីក​ធំ​ជាង​មុន

គ្រាន់​តែមាន​ផ្ទៃពោះ​ភ្លាម​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ដំបូង ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន អាច​ស្លៀកខោ​លែង​ចុះ ដោយសារតែ​ការឡើង​ទម្ងន់។

ចំណុច​ទាំង​ប៉ុន្មាន​នេះ អាច​បញ្ជាក់ថា អ្នក​ពិត​ជាមាន​ផ្ទៃពោះ​ដូច​បំណង​ហើយ ហេតុនេះ​អ្នក​គួរតែ​ព្យាយាម​ថែរក្សា​សុខភាព​ឲ្យ​បានល្អ៕

ប្រភព babyandmom.asia