kalib9

ទម្លាប់ទាំង៦ នៃការអនាម័យផ្លូវភេទ ដែលត្រឹមត្រូវនឹងអនុវត្ត

ការបំពេញ​កាមតណ្ហា​ជារឿង​សំខាន់​សម្រាប់​មនុស្សម្នាក់ៗ ប៉ុន្តែ​ទម្លាប់នៃ​ការ​ធ្វើអនាម័យ​ផ្លូវភេទ​ក៏ជារឿង​សំខាន់​ដែល​អ្នក​ត្រូវ​ ធ្វើ​ខានពុំ​​បាន​ផងដែរ។ ការខ្វះ​អនាម័យ​អាចនាំ​ឱ្យ​ឆ្លង​មេរោគនៅ​ក្នុងប្រដាប់​បន្តពូជ ហើយ​អាច​នាំឱ្យ​មាន​ជំងឺធ្ងន់ធ្ងរ​ថែមទៀត។ ដូច្នេះអ្នក​រាល់គ្នា​គួរតែ​គិតគូរ​ពីបញ្ហា​អនាម័យ​ផ្លូវភេទ​ឱ្យបាន​ខ្ពស់បំផុត ដើម្បី​គេច​ផុតពី​ហានិភ័យ​ដែល​នឹក​ស្មាន​មិន​ដល់។

ទម្លាប់អនាម័យទី ១
ចំពោះតែស្ត្រី​រឿង​ដែល​ត្រូវធ្វើ​អនាម័យ​សំខាន់​ជាងគេ​ គឺការ​លាង​សម្អាត​ទ្វាមាស។ អ្នក​ជំនាញ​បាន​ផ្តល់​អនុសាសន៍​ថា ការធ្វើ​អនាម័យ​ត្រូវលាង​សម្អាត​ចាប់ពី​ទ្វាមាស​ទៅ​រន្ធគូថ(កុំបញ្ជ្រាសឱ្យសោះ) ដើម្បី​ការពារ​បំលាស់ប្តូរ​នៃមេរោគ​ពីរន្ធគូថ​មក​ទ្វាមាស និងជៀស​វាងការ​ឆ្លង​មេរោគផ្សិត។

ទម្លាប់អនាម័យទី ២
សម្រាប់​បុរស​ដែល​មិនបាន​កាត់ចុង ត្រូវទាញ​ស្បែក​គ្រប​ក្បាល​លិង្គចេញ និងលាង​សម្អាត​ជាមួយ​ទឹកក្តៅ​ឧណ្ឌៗ។ ព្រោះស្បែក​ដែល​គ្រប់​ដណ្តប់​ក្បាលលិង្គ​ងាយ​នឹង​ផ្ទុក​បាក់តេរី, កោសិកា​ដែល​ងាប់ និង​សារធាតុ​រាវ​ផ្សេងៗ​ទៀត​ដែល​បញ្ចេញ​ពីរាងកាយ។

ទម្លាប់អនាម័យទី ៣
ដៃគូទាំងពីរ​គួរតែ​លាង​សម្អាត​ដៃ និង​ក្រចក​របស់ខ្លួន​នៅមុន និង​ក្រោយ​ការ​រួមភេទ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ ​និង​បាក់តេរី​ទៅ​ប្រដាប់ភេទ។

ទម្លាប់អនាម័យទី ៤
រឿង​សំខា​ន់ដែល​អ្នកត្រូវ​ធ្វើគឺ កោររោម​នៅត្រង់​ផ្នែក​ឯកជន​ចេញឱ្យ​អស់។ ក្នុង​អំឡុង​ពេល​រដូវ​ក្តៅ​មាន​កំដៅ​ខ្លាំង ​ហើយ​ងាយ​នឹង​ចេញ​ញើស​ដែល​អាច​ធ្វើឱ្យ​មាន​បញ្ហា​រលាក​ស្បែក ដូច្នេះនេះ​ អ្នក​គួរតែ​កម្ចាត់​រោម​ត្រង់នេះ​ឱ្យអស់។

ទម្លាប់អនាម័យទី ៥
ជៀសវាង​ភាព​អៀន​ខ្មាស់ ឬក្លិន​អាក្រក់ ស្ត្រី​គួរជៀស​វាង​ក្នុងការ​រួមភេទ​នៅ​ពីរថ្ងៃ​ដំបូង​នៃការ​មក​​វដ្តរដូវ​របស់​ខ្លួន។

ទម្លាប់ទីអនាម័យ ៦
ជៀសវាងការ​រួមភេទ​ដោយ​ប្រើមាត់ ប្រសិន​បើ​ដៃគូ​របស់អ្នក​មាន​ដំបៅនៅ​ជុំវិញមាត់ ឬ​ស្បែក​ក្បែរ​ប្រដាប់​ភេទ ព្រោះ​វាអាច​ឆ្លងមក​អ្នកបាន៕

 

error: Content is protected !!