kalib9

គន្លឹះសំខាន់ៗ អាចជួយអោយអ្នក ស្វែងរកបុរសល្អឥតខ្ចោះ បានទៅថ្ងៃអនាគត

ចំពោះមនុស្សស្រីគ្រប់រូប តែងតែប្រាថ្នាចង់បានបុរសម្នាក់ល្អអាច មើលថែរក្សានាង ដល់ថ្ងៃអនាគតបាន។ យ៉ាងណាមិញវាពិបាកក្នុងការ មើលប្រភេទមនុស្សប្រុស ដែលគិតថាល្អបានណាស់។ ប៉ុន្តែខាងក្រោមនេះជា ជំហានខ្លះៗដែល អាចអោយអ្នកស្វែងរក មនុស្សប្រុសល្អ សម្រាប់អ្នកបាន៖

• ស្គាល់ខ្លួនឯងអោយច្បាស់សិន៖ មុននឹងអ្នកស្វែងរក បុរសល្អបាន ត្រូវសួរខ្លួនឯងថា អ្នកចង់បាន បុរសបែបណា ចង់បានរូបរាង មុខមាត់បែបណា។ បន្ទាប់មកសរសេរចូល ក្នុងសៀវភៅមួយដែល រៀបរាប់ពី គុណសម្បត្តិ និងគុណវិបត្តិរបស់គាត់មាន អ្វីខ្លះ។ ជាពិសេសអ្នកត្រូវ ប្រាកដថា អ្នកចូលចិត្តគាត់រឺអត់។ ប្រសិនបើចំនុចទាំងអស់នោះ អ្នកបានសួរខ្លួនឯងហើយ បន្ទាប់មកគឺត្រូវសិក្សាលើខ្លួនបុរសនោះវិញម្តង។

• មើលមនុស្សជុំវិញខ្លួនគាត់៖ ចំពោះបងប្អូន ស្ថានភាពគ្រូសារ និងមិត្តភក្កិ ត្រូវស្គាល់អោយអស់ ដើម្បីព្យាយាមដឹងពត៌មាន ផ្ទាល់ខ្លួនពីគាត់ អោយបានច្រើន។ បន្ទាប់មកសួរមិត្តភក្កិរបស់គេថា តើគាត់នេះជាប្រភេទមនុស្សបែបណា? តើគាត់ចូលចិត្តអ្វី? ហើយនៅពេលទំនេរតែងតែ ទៅទីណា? ដូច្នេះអ្នកអាច ដឹងពីស្ថានភាពគាត់បាន ប៉ុន្តែប្រសិនបើអ្នកដឹងថា គាត់មិនមែនជា ប្រភេទដែលអ្នកពេញចិត្តទេនោះ អ្នកអាច ដកខ្លួនចេញបាន។

• មើលអារម្មណ៍ក្នុងការផ្ញើរសារ រវាងអ្នកទាំងពីរ៖ វិធីនេះអាចដឹងថា តើគេយកចិត្តទុកដាក់ចំពោះអ្នក ប៉ុណ្ណាក្នុងការលេងសារជាមួយអ្នក។ ជាពិសេសវិធីនេះ ជាវិធីមួយ ធ្វើអោយអ្នកយល់ពី ចិត្តគេច្បាស់ និងអារម្មណ៍គេផ្ទាល់ថា គេចង់ចំនាយពេលលេងសារជាមួយអ្នក ដែររឺទេ។ ប៉ុន្តែបើគេបញ្ចេញអាកប្បកិរិយា ថាគេធុញក្នុងការលេងសារ ដូច្នេះអ្នកកត់សម្គាល់បានថា គេមិនសូវ ចាត់ទុកអ្នកជា មនុស្សសំខាន់ឡើយ។

• ការណាត់ជួបគ្នា៖ ប្រសិនអ្នកសម្រេចចិត្ត ថាស្រលាញ់រូបគាត់ និងចង់រៀបការជាមួយគាត់ ដូច្នេះអ្នកគួរតែយល់ដឹងពី ទឹកមុខ និងស្ថានភាព ពេលគាត់ជួបជាមួយអ្នក តើគាត់មានអារម្មណ៍បែបណា។ ចំពោះការណាត់ជួប ពិតជាសំខាន់ ពីព្រោះវាអាចបញ្ជាក់ពីអាកប្បកិរិយា និងទង្វើថាគេ ពិតជាស្រលាញ់អ្នកដែរ រឺអត់។

• ចំនង់ចំនូលចិត្តរបស់គាត់ ស្រដៀងនឹងអ្នកដែររឺទេ៖ មុននឹងស្រលាញ់គ្នាបាន លុះត្រាអ្នកទាំងពីរ មានអត្តចរិកស្រដៀងគ្នាដែរ ទើបអាច រស់នៅជាមួយគ្នាបាន ប្រសិនបើគាត់មាន ចំនង់ចំនូលចិត្តខុសពីអ្នក នៅពេលអនាគតអ្នកនឹងអាច បែកបាក់ ទាស់សម្តីគ្នា ជាក់ជាមិនខាន។

 

error: Content is protected !!