kalib9

តាមការសិក្សាមួយ​បាន​បង្ហាញ​ថា៖ ការចំណាយ​ពេល​ជាមួយ​ឪពុកម្តាយ​​​ច្រើន​ ពួកគាត់​កាន់​តែ​មាន​អាយុវែង​

តើ​អ្នក​ធ្លាប់​ទូរស័ព្ទ​ទៅ​ម្តាយ​របស់​អ្នក​ដែរឬទេថ្មីៗ​នេះ?

ការសិក្សាមួយ​នៅ​ក្នុង​ឆ្នាំ​២០១២ និយាយថា អ្នក​គួរ​តែ​នាំ​ម្តាយ​របស់​អ្នក​ទៅ​ញាំ​អាហារ​ពេល​ល្ងាច​ឱ្យ​បាន​ឆាប់​ៗនេះ​។ ការសិក្សានេះសន្និដ្ឋាន​ថាភាពឯកកោ គឺជាកត្តា​សំខាន់​មួយ​ដេល​ធ្វើ​គុណភាព​ជីវិត​របស់​មនុស្ស​ក្នុង​វ័យ​ចំណាស់​ធ្លាក់ចុះរួមបញ្ចូល​ទាំងហានិភ័យ​នៃ​ការ​បាក់ទឹកចិត្តបញ្ហាសុខភាព​ដូចជាជម្ងឺ​ដាច់​សរសៃឈាម​បេះដូង ឬ​ក៏​អាច​ធ្វើ​ឱ្យ​ឆាប់​ស្លាប់​។ ការសិក្សា​នេះ​ បាន​សិក្សាទៅ​លើ​មនុស្ស​មាន​អាយុ​ជាមធ្យម ៧១​ឆ្នាំ​ ចំនួន ១៦០០​នាក់។

អ្នក​ស្រាវជ្រាវ​បាន​រកឃើញ​ថា មាន​២៣%​ដែល​មាន​ភាព​ឯកកោ​បាន​ស្លាប់​៦ឆ្នាំ​ក្រោយ​ការ​ធ្វើ​សម្ភាសន៍ និង​១៤%ទៀត​ដែលមាន​ដៃគូថ្មី​ក៏​ស្លាប់​៦​ឆ្នាំ​ក្រោយ​ការ​ធ្វើ​សម្ភាសន៍។ លទ្ធផល​នោះ​ បាន​ធ្វើការ​ចុះផ្សាយនៅ​ក្នុង​ទស្សនាវដ្តីពេទ្យ

ទំនាក់ទំនង​រវាងការផ្សារ​ភ្ជាប់​សង្គមនិង​សុខភាព

ការសិក្សាមួយទៀត​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តីPLoS Medicine ក្នុង​ឆ្នាំ​២០១០ បាន​រកឃើញថាការផ្សារភ្ជាប់ជាមួយសង្គម​ គឺ​មាន​សារៈសំខាន់សំរាប់​ការ​ធ្វើ​ឱ្យ​មាន​​អាយុវែង​។បណ្ឌិត Julianne Holt-Lunstadជាសាស្ត្រចារ្យ​នៅ​សកលវិទ្យាល័យ Brigham Young បាន​និយាយថាទំនាក់ទំនង​នៅ​ក្នុង​សង្គម​មាន​សារៈសំខាន់​ណាស់​ ដែលមិន​មែន​សម្រាប់​តែ​គុណភាព​ជីវិត​របស់​យើង​ទេប៉ុន្តែ​សម្រាប់​អាយុ​របស់​យើង​ផង​ដែរ​។

គាត់​បន្ថែម​ទៀត​ថាតាម​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​កន្លង​មកពួកយើង​បាន​ពឹង​ផ្អែក​លើ​គ្នា​ទៅវិញ​ទៅមក​សម្រាប់​ជីវិត​របស់​នៅ​ប្រចាំ​ថ្ងៃ​ដូចជា​ការ​ពារ​គ្នានិង​ការ​ស្វែង​រក​អាហារ​ជាដើម…

ការ​ស្រាវជ្រាវ​នោះ​ បង្ហាញ​ឱ្យ​ឃើញថាភាពឯកកោនិង​ការ​ឃ្លាត​ឆ្ងាយ​ពី​សង្គមគឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាពរបស់​អ្នក​ខ្លាំង​ណាស់។ ការ​ពិតទៅ​ ភាព​ឯកកោ​ ត្រូវ​បាន​គេ​ថា​មាន​ឥទ្ធិពល​អាក្រក់​ចំពោះ​សុខភាព​ជាង​ការ​ជក់​បារី​ ឬ​ការ​ឡើង​គីឡូ​ទៀត​ផង។ ការ​ចំណាយពេល​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ឬមិត្តភក្តិ​ ជំរុញ​ឱ្យ​មាន​ការ​សើច។ ការសើច​គឺជា​ឱសថ​ព្យាបាល​ជម្ងឺធ្វើ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​កាន់​តែ​រឹងមាំសម្ពាធ​ឈាម​ទាបនិង​ធ្វើ​ឱ្យ​សរសៃ​ឈាម​ដើរ​ស្រួលនិង​ជំរុញ​សុខភា​ព​ផ្លូវ​ចិត្ត​ល្អ។

ដូច្នេះ​តើ​អ្នក​កំពុង​រង់​ចាំ​អ្វី?

បើ​អ្នក​នៅ​ឆ្ងាយ​ពី​ម្តាយ​និង​ឪពុក​របស់​អ្នកសូម​ទៅ​លេង​គាត់​ផង​​ហើយ​បើអាច​និយាយឱ្យ​ពួកគាត់​សើច​ដែរ​ទៅ​។ ការចំណាយពេលជាមួយ​គ្រួសារ​របស់​អ្នក​ ក៏​មាន​អត្ថប្រយោជន៍​សម្រាប់​អ្នក​ផង​ដែរ​។ ប្រាជ្ញា​របស់​ឪពុក​ម្តាយ​របស់​អ្នក​គឺ​ត្រូវ​បាន​ចែក​រំលែក​តកូន​តចៅ ដែលមាន​តម្លៃ​ ហើយ​គ្មាន​នរណា​ម្នាក់​យល់អ្នកជាង​ម្តាយ​និង​ឪពុក​របស់​អ្នក​ទេ។ ដូចអ្នក​ក៏​ធ្លាប់​ដឹង​ដែរ​ថាជីដូន​ជីតា​ អាចជា​អ្នក​ជួយ​អ្នក​ដែរ​នៅ​ពេល​អ្នក​មាន​កូន​ ហើយ​ការ​សិក្សា​មួយ​បង្ហាញ​ថាលោកតាលោកយាយ​ដែល​មើលកូន​របស់​អ្នកនោះគឺ​មាន​លទ្ធភា​ពតិច​ណាស់​ក្នុង​ការមាន​ជម្ងឺវង្វេង​វង្វាន់និង​ជម្ងឺ​ភ្លេច​ភ្លាំង។

Source:simplemost.com 

error: Content is protected !!