kalib9

ធូបដែលអ្នកកំពុងអុជរាល់ថ្ងៃ គឺអាចបង្កទុក្ខទោស​ដល់អ្នកខ្លាំងណាស់

ប្រជាជនខ្មែរយើង រមែងតែ មានធ្វើពិធីបុណ្យសាសនាផ្សេងៗ និង បុណ្យទាន នានា ហើយបំណងជាទូទៅ តែងតែ បែរបន់សុំសេចក្ដីសុខ និង លាភសក្ការៈទាំងឡាយ។

ក្នុងការបែរបន់ផ្សងទាំងនោះ យើងតែងតែប្រើប្រាស់ នូវទៀន ធូប ហើយដោយចៀសមិនរួច យើងគ្រប់គ្នា បានស្រូបនូវផ្សែងធូប មិនថាតិច ឬ ច្រើនឡើយ។

ដោយយោងទៅតាម ក្រសួងសុខាភិបាលថៃ បានអោយដឹងថា ការស្រូបចូល នូវផ្សែងធូប ទាំងនោះ ក្នុងរយៈពេលយូរ អាចបង្កទុក្ខទោស និងមានគ្រោះថ្នាក់ដល់សុខភាព ទៀតផង។

ក្រសួងបានបន្ដថា សារធាតុ កំទេចធូលី និង គីមីទាំងឡាយ ដែលលាយក្នុង សរសៃធូប បានបំលែង និង ធ្វើអោយផ្សែងធូប ទាំងនោះ អាចបង្កជា ជំងឺមហារីកបាន។

ផ្សែងធូប មានផ្ទុកនូវ សារធាតុគីមីពុលជាច្រើនប្រភេទដូចជា ស៊ុលភ័រឌីអុកស៊ីត នីត្រូជិនឌីអុកស៊ីត កាបូនម៉ូណូអុកស៊ីត និង កាបូនឌីអុកស៊ីត ដែលសារធាតុគីមីទាំងអស់នេះ ធ្វើអោយស្រវាំងភ្នែក ងងុយគេង និង ឈឺក្បាលផងដែរ។

ដូច្នេះហើយ ទើបមន្ទីរសុខាភិបាល បានណែនាំ អោយប្រើប្រាស់នូវ ធូបដើមប្រវែងខ្លី និង ចូរលាងដៃ របស់លោកអ្នកអោយបានស្អាត ក្រោយពីកាន់ធូប អុជរួច ហើយបើចាំបាច់ គួរណាស់តែ លាងសម្អាតភ្នែកជាមួយទឹក អោយបានស្អាតល្អផងដែរ។

តើលោកអ្នកយល់ ដូចជាការលើកឡើងខាងលើដែរឬទេ?

ប្រភព៖ Bangkokpost

 

error: Content is protected !!