kalib9

ម្នាក់ៗ តែងចង់បានជីវិតដូចព្រះនាង តែព្រះនាងជីវិតពិត គឺមិនងាយស្រួលដូចការគិតនោះទេ!!!

ជាការពិតណាស់ គ្មាននរណាម្នាក់ ប្រាថ្នាចង់បានជីវិតរស់នៅលំបាក ខ្វះមុខខ្វះក្រោយទេ។ ជាពិសេស មនុស្សស្រីគ្រប់គ្នា មុខជាប្រាថ្នាចង់ក្លាយជាព្រះនាង រស់នៅក្នុងទ្រនំខ្ពស់ មានអ្នកបម្រើឆ្វេងស្តាំ ដូចការសម្ដែងក្នុងរឿងកុនជាមិនខាន។

យ៉ាងណាមិញធាតុពិតខាងក្រៅ ជីវិតពិតរបស់ព្រះនាងទាំងនោះ ពិតជាមានចំណុចទ្រាំជាច្រើន ដែលតម្រូវឲ្យធ្វើជាប្រចាំ ហើយទោះចង់ឬមិនចង់ នាងត្រូវតែធ្វើដោយមិនអាចខកខានបានឡើយ។

ខាងក្រោមនេះជារឿងរ៉ាវខ្លះៗ នៃជីវិតរស់នៅប្រចាំថ្ងៃរបស់ព្រះនាងមួយចំនួន ដែលទ្រង់មិនសូវនឹងសប្បាយចិត្តនឹងធ្វើឡើយ។

១. ការចុះហត្ថលេខា ដោយផ្ទាល់ដៃមិនត្រូវបានអនុញ្ញាតឡើយ ៖ វាមិនមែនជារឿងចម្លែកទេដែលមនុស្សគ្រប់គ្នា ចង់បានហត្ថលេខាពីម្ចាស់ក្សត្រី ប៉ុន្តែជាអកុសល ព្រះនាងទាំងនោះ មិនត្រូវបានអនុញ្ញាតចុះហត្ថលេខា ដោយផ្ទាល់ដៃឡើយ។ គ្រប់ហត្ថលេខាទាំងអស់ ត្រូវតែជាផ្លូវការ នៅចំពោះមុខមន្ត្រីថ្នាក់ដឹកនាំធំៗ ។ ហើយក្នុងរាជវង្ស មិនត្រូវបានឱ្យដាក់ហត្ថលេខារបស់ខ្លួនលើឯកសារណាដែលមិនមែនជាផ្លូវការទេ។ នេះគឺដោយសារតែព្រះមហាក្សត្រី ភ័យខ្លាចថានរណាម្នាក់ព្យាយាមបង្កើតហត្ថលេខារបស់ខ្លួន។

២. គ្មានការងារការិយាល័យទៀតទេ៖ មុនពេលបានរៀបការជាមួយព្រះអង្គម្ចាស់ ព្រះនាងមួយចំនួនប្រហែលជា បានធ្វើការសម្រាប់ស្ថាប័ននានា ឬជាអ្នកគ្រប់គ្រងអាជីវកម្មផ្ទាល់របស់ខ្លួនក៏មានដែរ។ ប៉ុន្តែចាប់តាំងពីការរៀបអាពាហ៍ពិពាហ៍ ជាមួយខ្សែរាជវង្ស នាងត្រូវមានកាតព្វកិច្ចចូលរួមពិធីសម្ពោធ ការបើកសាលា ការបើកមន្ទីរពេទ្យ ឬជំនួបជាមួយអ្នកមានមុខមានមាត់ ពីបណ្ដាប្រទេសដទៃ ។ ហើយចំពោះការងារការិយាល័យវិញ គឺគ្មានឲ្យព្រះនាងធ្វើទៀតទេ ដូច្នេះហើយវាជាហេតុផលដែល ព្រះនាងជាច្រើនមិនសូវទម្លាប់ ។

៣. Mussels ឬ Oysters មិនអាចទទួលបានឡើយ ៖ បើមានចំណូលចិត្តបរិភោគ Mussels ឬ Oysters អ្នកប្រហែលជាមិនសាកសមធ្វើជាព្រះនាងទេ ព្រោះអាហារប្រភេទនេះ ក្នុងរាជវង្សត្រូវបានហាមឃាត់យ៉ាងតឹងរឹងបំផុត ដោយសារតែខ្លាចប៉ះពាល់ ទៅដល់ស្បែក។ ដូចគ្នានេះផងដែរ វាអាចនឹងមានជាតិពុល ប្រសិនបើវាមិនត្រូវបានរក្សាទុកត្រឹមត្រូវ។ ច្បាប់មួយនេះបានធ្វើឱ្យជីវិតរបស់ ព្រះនាងមានការលំបាកបន្តិចគឺការបោះបង់ចោលអាហារដែល ធ្លាប់ស្រលាញ់ បើទោះជាចង់សោយយ៉ាងណាក៏ដោយ ។

.ក្រចកដៃមានកំណត់៖ ខណៈដែលក្រចកពណ៌ស្រស់ឆើតឆាយដូចជាពណ៌ក្រហមពណ៌ខៀវនិងភ្លឺពណ៌ផ្កាឈូកមានប្រជាប្រិយភាព  តែព្រះនាង ជីវិតពិត មិនត្រូវបានឱ្យលាបពណ៌ទាំងនេះទេ។

ព្រះនាងត្រូវបាន ប្រើពណ៌ពីរដែល ប្តូរជំនួសពណ៌ឆើតៗទាំងនោះ ទីមួយគឺផ្កាឈូកស្តើងបំផុតដែលមិនសឹងមិនឃើញ និងមួយទៀតជាប្រភេទជេលស.ស្ដើង។ ចំណុចនេះហើយធ្វើឲ្យព្រះនាងខ្លះ មានអារម្មណ៍មិនល្អ ព្រោះមិនអាចសូម្បីលាបពណ៌ក្រចកដែលខ្លួនស្រលាញ់ ហើយជាក់ស្ដែងច្បាប់នេះ គ្មានខ្សែរាជវង្សណាម្នាក់ហ៊ានល្មើសឡើយ។

៥. គ្មានការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនទេ៖ ខ្សែរាជវង្ស មិនត្រូវបានឱ្យ មានដំណើរការប្រព័ន្ធផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់ខ្លួនទេ ដូចជាហ្វេសប៊ុក អ៊ីនស្តារក្រាម Line ជាដើម។ ច្បាប់នេះត្រូវបានបង្កើតឡើងដោយសារតែគ្រួសារស្ដេចមិនចង់ឱ្យព័ត៌មានផ្ទាល់ខ្លួនក្លាយជាសាធារណៈ។

ប្រជាពលរដ្ឋគ្រប់រូប អាចតាមដានជីវិតរាជវង្សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ទាល់តែជាផេកទំព័រផ្លូវការ ដែលត្រូវបានគ្រប់គ្រងដោយអ្នកជំនាញ និងអាចប្រកាសតែដំណឹងសំខាន់ៗតែប៉ុណ្ណោះ។ ចំពោះអ្នកដែលស្រលាញ់ ការថតរូប សែលហ្វី ប្រហែលជាមិនអាចទ្រាំនឹងច្បាប់ដែល កំណត់សម្រាប់ព្រះនាងបានទេ ហើយនេះជារឿងលំបាកបំផុត ព្រោះពួកគេមិនអាចផុស រូបភាពដែលពួកគេពេញចិត្តបាន ។

៦. ការស្រលាញ់មិនត្រូវបានបង្ហាញជាសាធារណៈទេ ៖ គ្មានគូស្នេហ៍ គូស្វាមីភរិយាឯណា ដែលមិនចង់បង្ហាញការស្រលាញ់ ឲ្យមហាជនបានដឹងទេ ជាពិសេសយើងកាន់តែមានភាព កក់ក្ដៅបើស្វាមី អាចយកសកម្មភាពផ្អែមល្ហែម នៃទំនាក់ទំនងស្នេហា បង្អួតអ្នកខាងក្រៅ។

ប៉ុន្តែចំពោះគ្រួសាររាជវង្ស មិនត្រូវបានឱ្យបង្ហាញការពីភាពស្និទ្ធស្នាលជាសាធារណៈនោះទេ។ ដូច្នេះព្រះនាងជាច្រើន មុខជាមានភាពតឹងតែងខ្លាំងណាស់នៅពេលនិយាយពី ទំនាក់ទំនង នៃការស្រលាញ់បែបនេះ។ ដូច្នេះហើយទើបព្រះនាងគ្រប់រូប សូម្បីតែកាន់ដៃគ្នា ខណៈពេលដើរជុំគ្នា ក៏ត្រូវបានគេសង្កេតមើលដែរ ។

៧ ទ្រាំនឹងអ្នកបម្រើ​ និងអង្គរក្ស៖ នៅពេលមនុស្សយើងទូទៅចង់ទៅផ្សារឬដើរកម្សាន្ត ពួកគេអាចទៅតាមចំណូលចិត្ត ដោយគ្មានការបង្ខិតបង្ខំ ចង់ទៅណាក៏បានតាមចិត្ត ឲ្យតែយើងចង់ ប៉ុន្តែនេះមិនមែនជាករណីរបស់ ព្រះនាងអាចធ្វើបានដូចយើងនោះទេ។

ប្រសិនបើ ចង់ទៅដើរផ្សារទិញសម្លៀកបំពាក់គ្រឿងទេសឬអ្វីផ្សេងទៀត ព្រះនាងចាំបាច់ត្រូវមានមន្រ្តីការពារនៅគ្រប់ពេលវេលា។ សុវត្ថិភាពក្នុងកំឡុងពេលដំណើរកម្សាន្ត គឺជារឿងសំខាន់ណាស់សម្រាប់ខ្សែរាជវង្ស ដូច្នេះត្រូវមាន មន្រ្តីការពារ​ដើម្បីឃាត់មហាជន មិនឲ្យចូលកៀកព្រះនាងឡើយ។ មិនថាត្រូវ អាចនឹងមាននរណាម្នាក់ព្យាយាមគិតអាក្រក់លើទ្រង់ ទើបតម្រូវឲ្យមានការពារយ៉ាងច្បាស់លាស់បែបនេះ។ ហើយចង់មិនចង់ ព្រះនាង ប្រហែលជាមានការធុញទ្រាន់ ព្រោះតែមានអ្នកក្បែរគ្រប់ពេលចេញក្រៅបែបនេះ។

៨.សម្លៀកបំពាក់លម្អរោមសត្វ ត្រូវមានកំណត់ ៖ រាល់គ្រឿងលម្អខ្លួន របស់ព្រះនាងត្រូវបានឲ្យពាក់អាវរោមសត្វ ប៉ុន្តែជាសត្វ ដែលស្លាប់ដោយសារមូលហេតុធម្មជាតិតែមួយមុខគត់។ ចំពោះរោមពីសត្វដែលត្រូវបានសម្លាប់ ដើម្បីយកមកលក់ គឺមិនឲ្យប្រើប្រាស់ឡើយ។ ព្រោះក្នុងនាមជាក្សត្រ ត្រូវមានការអាណិតស្រលាញ់ សូម្បីតែសត្វក៏ដោយ ទាំងនេះហេតុផលដែលព្រះនាងគ្រប់រូបត្រូវទទួលយកគ្រប់គ្នា ។

៩. សម្លៀកបំពាក់ត្រូវបានគេជ្រើសរើសទុកមុន ៖ជាតិជានារី អ្នកនាក៏ដូចអ្នកណាមុខជា ស្រលាញ់ការទិញសម្លៀកបំពាក់ស្អាតៗ ដែលខ្លួនស្រលាញ់ពេញចិត្តមិនខាន ។ ប៉ុន្តែបន្ទាប់ពីអាពាហ៍ពិពាហ៍ជាក្សត្រ ព្រះនាងត្រូវបានផ្លាស់ប្តូរឥរិយាបទនេះទាំងអស់ ព្រោះរាល់សម្លៀកបំពាក់ ត្រូវបានជ្រើសរើសដោយអ្នកជំនាញរចនាដើម្បីឲ្យប្រាកដថាការតុបតែងខ្លួន របស់ព្រះនាងពិតជាមានភាពថ្លៃថ្នូរជាខ្សែរាជវង្ស មិនមែនចេះតែស្លៀកតាមចិត្តចង់ឡើយ បើទោះជាសម្លៀកបំពាក់ទាំងនេះមិនត្រូវចិត្តព្រះនាងក្ដី ។

១០. ការធ្វើដំណើរជាមួយក្រុមគ្រួសារគឺជាការហាមឃាត់៖ កាលពីសតវត្សមុនគ្រួសាររាជវង្សមិនត្រូវបានឱ្យធ្វើដំណើររួមគ្នាទេ ប៉ុន្តែសព្វថ្ងៃនេះច្បាប់មិនមានភាពតឹងរឹងខ្លាំងដូចមុនទេ។ មូលហេតុដែលពួកគេ មិនចង់ឱ្យគ្រួសារធ្វើដំណើរជាមួយគ្នាគឺដើម្បីការពារពូជពង្សរបស់រាជវង្ស ប្រសិនបើមានគ្រោះថ្នាក់កើតឡើង។ ឧទាហរណ៍ប្រសិនបើគ្រួសាររាជវង្សទាំងមូលធ្វើដំណើរលើយន្តហោះ ហើយវាគាំង ឬមានបញ្ហា គឺគ្មាននរណាម្នាក់អាចគ្រប់គ្រងប្រទេសបានទេ។ ច្បាប់នេះ គឺជាភាពតានតឹងមួយដែល ព្រះនាងមិនសប្បាយចិត្តចង់ធ្វើទេ ព្រោះទាំងយើងទាំងគេ ពិតជាចង់មានដំណើរកម្សាន្តរួមគ្រួសារ ដើម្បីបន្សល់ទុកជាអនុស្សាវរីយ៍រួមគ្នា។

១១. រៀបចំសូម្បីកន្លែងអង្គុយ ៖ ឥរិយាបទត្រូវបានផ្លាស់ប្ដូរស្ទើរទាំងស្រុង សូម្បីកាយវិការដេកដើរឈរអង្គុយ ក៏ត្រូវមានរបៀប និងទទួលបានហ្វឹកហាត់យ៉ាងត្រឹមត្រូវ។ ជាក់ស្ដែង រាល់មានកម្មវិធីទទួលទានអាហារ ព្រះនាង ត្រូវបានគេរៀបចំកន្លែងទុករួចជាស្រេច ដោយមិនមានសិទ្ធិដោះដូរ ឬផ្លាស់ទីកន្លែងឡើយ ដូច្នេះនេះជាកង្វល់ធំមួយសម្រាប់ អ្នកដែលចង់ធ្វើជាព្រះនាង ព្រោះគ្រប់សមាជិករាជវង្សទាំងអស់ត្រូវអង្គុយនៅកន្លែងដែលគេបានកំណត់ តែម្ដង។

បើទោះបីទាំងនេះជាចំណុចជាតូចៗក៏ពិតមែន ប៉ុន្តែសកម្មភាពនេះ កំពុងតែរំខានដល់អារម្មណ៍ ព្រះនាងមួយចំនួន ដែលមិនពេញចិត្តនឹងទម្លាប់បែបនេះ។ ហើយវាក៏បានស្ដែងឲ្យគ្រប់គ្នា កាន់តែដឹងច្បាស់ថា ធ្វើជាព្រះនាង ក្នុងត្រកូលរាជវង្ស មិនងាយស្រួលដូចការគិតឡើយ ផ្ទុយទៅវិញអាចធ្វើឲ្យខ្លួនមានសម្ពាធខ្លាំងជាជាងរាស្រ្តសាមញ្ញា ធម្មតាទៀតផងរ៕

ប្រភព៖ providr/factsverse

ប្រភពអត្ថបទដើមពី៖ Khmerload

 

error: Content is protected !!