kalib9

រូបមន្តពិសេស!!! អ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាព និងសម្រស់ដល់ទៅ៧យ៉ាងធំៗ ដោយគ្រាន់តែអនុវត្តន៍ដូចខាងក្រោម (ល្អយ៉ាងនេះកុំភ្លេចស៊ែរ!)

ទឹកដោះគោត្រូវបានគេដឹងថាសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនមុខដែលមានប្រយោជន៍ចំពោះសុខភាពដូចជា៖  វីតាមីន A  វីតាមីន B   វីតាមីន D ជាតិកាល់ស្យូម  ប្រូតេអ៊ីន  និងអាស៊ីតឡាក់ទិក (Lactic Acid)។

 

ចំណែកឯទឹកឃ្មុំវិញ មានគុណប្រយោជន៍ជាច្រើនយ៉ាងដែលមានគុណតម្លៃខាងសុខភាពតាំងពីយូរលង់ណាស់មកហើយ ដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងមេរោគបាក់តេរី  និងរោគផ្សិតផ្សេងៗ ថែមទាំងអាចមានលទ្ធភាពរារាំង ការពារ និងព្យាបាលបញ្ហារលាកក្នុងរាងកាយ ជំងឺផ្លូវដង្ហើម ព្រមទាំងបញ្ហាសុខភាពជាច្រើនផ្សេងទៀត។

 

ប៉ុន្តែតើអ្នកបានដឹងដែរឬទេថា គ្រាន់តែទទួលទានទឹកដោះគោ ជាមួយនឹងទឹកឃ្មុំបូកផ្សំបញ្ចូលគ្នាថែមទៀតនោះ រឹតតែអាចជួយបង្កើនសមត្ថភាពក្នុងការជំនួយដល់សុខភាពទ្វេដងផងដែរ ដែលធ្វើឱ្យអ្នកនឹកស្មានមិនដល់។

 

ចង់ដឹងថា ការទទួលទានទឹកដោះគោលាយទឹកឃ្មុំមានប្រយោជន៍សម្រាប់សុខភាព និងសម្រស់អ្វីខ្លះមកតាមដានទាំងអស់គ្នា៖

 

ទទួលទានទឹកដោះគោលាយទឹកឃ្មុំល្អចំពោះសុខភាពណាស់

 

# ថែរក្សាស្បែក

 

ទាំងទឹកដោះគោ និងទឹកឃ្មុំ សុទ្ធតែមានគុណសម្បត្តិ អាចធ្វើការប្រឆាំងមេរោគបាក់តេរី និងមានសមត្ថភាពលាងសម្អាតសុខភាពរាងកាយពីខាងក្នុងបានដូចគ្នា។ ដូច្នេះហើយបានជាការទទួលទានទឹកដោះគោលាយទឹកឃ្មុំ ក៏អាចជួយធ្វើឱ្យស្បែករបស់អ្នកទន់ ស រលោង ស្រស់ស្អាត និងមានសុខភាពល្អពីខាងក្នុងបានផងដែរ។

 

ហើយប្រសិនជាចង់ធ្វើឱ្យស្បែកកាន់តែស្រស់ស្អាតពីផ្នែកខាងក្រៅទៀតនោះ អ្នកអាចលាយទឹកដោះគោ និងទឹកឃ្មុំក្នុងបរិមាណស្មើគ្នា រួចលាយវានៅក្នុងទឹកអាង រួចគេងត្រាំទឹកនោះឱ្យបានយូរតាមដែលអាចធ្វើបាន នោះស្បែករបស់អ្នករឹតតែមានសភាពរលោង ស្រស់ស្អាតជាងមុនមិនខាន។

 

ទឹកដោះគោលាយទឹកឃ្មុំអាចថែរក្សាស្បែកឱ្យស្អាត

 

# ជំនួយប្រព័ន្ធរំលាយអាហារ

 

ទឹកដោះគោ និងទឹកឃ្មុំជាប្រភពនៃ Prebiotics Probiotics និងសារធាតុសំខាន់ៗចាំបាច់ជាច្រើនទៀត ដែលអាចជួយបង្កើនចំនួនបាក់តេរីល្អៗនៅក្នុងក្រពះពោះវៀន និងប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អជាងមុន ព្រមទាំងកាត់បន្ថយការរីកលូតលាស់បាក់តេរីមិនល្អផងដែរ។ នៅពេលមានតុល្យភាពបាក់តេរីល្អៗនៅក្នុងរាងកាយបែបនេះ វាអាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរល្អ ព្យាបាលអាការរលាក និងបញ្ហាសុខភាពផ្សេងៗរួមមាន៖ បញ្ហាទល់លាមក រមួលក្រពើ ហើមប៉ោង និងតឹងក្នុងពោះជាដើម។

 

ទឹកដោះគោលាយទឹកឃ្មុំអាចជំនួយប្រព័ន្ធរំលាយអាហារ

 

# ផ្តល់ថាមពលរាងកាយ

 

ការទទួលទានទឹកដោះគោលាយទឹកឃ្មុំមួយកែវរាល់ព្រឹក ត្រូវបានគេដឹងថា អាចជួយផ្តល់ថាមពលដល់រាងកាយបានយ៉ាងប្រសិទ្ធភាពផងដែរ។ ម្យ៉ាងវិញទៀត ដោយសារទាំងទឹកដោះគោ និងទឹកឃ្មុំ មានជាតិប្រូតេអ៊ីន ព្រមទាំងសារធាតុកាបូអ៊ីដ្រាតដែលមានប្រយោជន៍ (Carbohydrates) វាថែមទាំងអាចជួយជម្រុញមុខងារនៃការំលាយអាហារ និងការដុតបំផ្លាញជាតិខ្លាញ់ឱ្យដំណើរការល្អទៀតផង។ ដូច្នេះទាំងមនុស្សចាស់ និងក្មេងៗសុទ្ធតែអាចទទួលទានទឹកដោះគោ និងទឹកឃ្មុំនេះបានដើម្បីសុខភាព។

 

ទឹកដោះគោលាយទឹកឃ្មុំអាចផ្តល់ថាមពលរាងកាយ

 

# ជួយដល់សុខភាពឆ្អឹង

 

ទឹកឃ្មុំ អាចមានលទ្ធភាពជួយស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗចាំបាច់ពីចំណីអាហារទៅកាន់រាងកាយ ជាពិសេសគឺជាតិកាល់ស្យូម ហើយដូចដែលអ្នកបានដឹងរួចហើយថា ទឹកដោះគោជាប្រភពនៃជាតិកាល់ស្យូម។ ដូច្នេះហើយការទទួលទានទឹកដោះគោលាយជាមួយទឹកឃ្មុំ អាចធ្វើឱ្យដំណើរការស្រូបយកសារធាតុចិញ្ចឹម និងជាតិកាល់ស្យូមទៅកាន់រាងកាយកាន់តែបានលឿន និងច្រើនជាងមុន ដែលគេបានដឹងថាជាតិកាល់ស្យូមនេះ អាចជួយធ្វើឱ្យឆ្អឹងរបស់អ្នកមានសុខភាពល្អ ថែមទាំងអាចបង្ការជំងឺពុកឆ្អឹង និងការរលាកផ្សេងៗដូចជារលាកសន្លាក់ឆ្អឹងជាដើម។

 

ទឹកដោះគោលាយទឹកឃ្មុំអាចជួយដល់សុខភាពឆ្អឹង

 

# ជួយដល់ការគេង

 

ការទទួលទានទឹកដោះគោ និងទឹកឃ្មុំ ត្រូវបានគេប្រើជាទូទៅសម្រាប់ជំនួយដល់ការគេង ធ្វើឱ្យគេងលក់ស្រួល និងគេងលក់ស្កប់ស្កល់ ថែមទាំងអាចបង្ការបញ្ហាគេងមិនលក់ជាដើម។ បន្ថែមពីនេះ ទឹកឃ្មុំអាចជួយបង្កើនកម្រិតអរម៉ូនអាំងស៊ុយលីនក្នុងរាងកាយដើម្បីជម្រុញសារធាតុ Tryptophan បម្លែងជា Serotonin ទៅកាន់ខួរក្បាលដើម្បីឱ្យមានភាពធូរស្រាលពីភាពតានតឹងនិងធ្វើឱ្យការគេងកាន់តែមានភាពល្អប្រសើររាងមុន។

 

ទឹកដោះគោលាយទឹកឃ្មុំអាចជួយដល់ការគេង

 

# ប្រឆាំងនឹងភាពចាស់

 

ប្រជាជននៅបណ្តាប្រទេសមួយចំនួនដូចជា ក្រិច រ៉ូម និងឥណ្ឌា បានផ្សំទឹកឃ្មុំ ជាមួយនឹងទឹកដោះគោ សម្រាប់ទទួលទាន ដើម្បីជួយធ្វើឱ្យរាងកាយរហ័សរហួន រឹងមាំ និងមានសម្រស់ក្មេងជាវ័យផងដែរ។ បន្ថែមពីនោះ ដោយសារទឹកឃ្មុំ និងទឹកដោះគោសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ដែលអាចជួយរារាំងផលប៉ះពាល់ផ្សេងៗដល់រាងកាយនោះ វានឹងជួយធ្វើឱ្យអ្នកមានសុខភាពល្អ ជាពិសេសគឺការពារផលប៉ះពាល់នៃសុខភាពស្បែក ប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញ និងជួយបំបាត់ស្នាមផ្សេងៗដែលកើតមានលើស្បែកផងដែរ។

 

ទឹកដោះគោលាយទឹកឃ្មុំអាច ប្រឆាំងនឹងភាពចាស់

 

# ប្រឆាំងមេរោគ និងបាក់តេរី

 

ការទទួលទានទឹកដោះគោក្តៅឧណ្ហៗ លាយជាមួយនឹងទឹកឃ្មុំ អាចជួយបង្កើនសមត្ថភាពនៃការប្រឆាំងមេរោគ និងបាក់តេរីឱ្យកាន់តែល្អជាងមុន ជាពិសេសគឺអាចព្យាបាលបញ្ហាទល់លាមក បញ្ហាក្រពះពោះវៀន បញ្ហាហើម និងតឹងពោះដោយសារខ្យល់(ឧស្ម័ន) ផងដែរ។ បន្ថែមពីនោះ វាមានប្រយោជន៍ខ្លាំងសម្រាប់ព្យាបាលអ្នកដែលមានបញ្ហាប្រព័ន្ធផ្លូវដង្ហើម ដូចជា៖ បញ្ហាក្អក និងផ្តាសាយជាដើម៕

 

ទឹកដោះគោលាយទឹកឃ្មុំអាចប្រឆាំងមេរោគ និងបាក់តេរី

error: Content is protected !!