kalib9

ស្រាបៀរ និង​កាហ្វេ តើ​មួយណា​ល្អសំរាប់​ខួរក្បាលអ្នក?

មកចំណាយពេល ៤ ឬ ៥នាទីយល់ដឹងពី ការវិភាគផលប៉ះពាល់ របស់កាហ្វេ និងស្រាបៀរ ចំពោះខួរក្បាលរបស់យើង តាមរយៈរូបភាពមួយផ្ទាំង របស់អ្នកវិទ្យាសាស្រ្ដទាំងអស់គ្នា។

ភេសជ្ជៈទាំងពីរមុខនេះសុទ្ធតែមាន គុណសម្បត្តិ និងគុណវិបត្តិដូចគ្នា នៅពេលដែលអ្នកបានយល់ដឹងពី គុណវិបត្តិ និងគុណវិបត្តិរបស់វា និមួយៗហើយ ប្រិយមិត្តនឹងអាចសម្រេចចិត្តថា គួរពិសារកាហ្វេ ឬស្រាបៀរក្នុងពេលធ្វើការងារ។ ខាងក្រោមនេះ យើងនឹងបង្ហាញពីផលប៉ះពាល់ របស់ស្រាបៀរ និងកាហ្វេទៅលើខួរក្បាលរបស់យើង៖

-ស្រាបៀរ

នៅពេលដែលអ្នកផឹកស្រាបៀរ វានឹងចូលទៅវាយប្រហារផ្នែក Cerebral Cortex ខួរក្បាលរបស់អ្នក ដែលធ្វើឲ្យអ្នកបាត់បង់ ភាពជាម្ចាស់ការ តែស្រាបៀរបានជួយឲ្យមានសេរីភាព មានស្មារតីមិនមូល។ ហើយនៅពេលដែល ឈាមរបស់អ្នកទទួលបាន ០.០៧ នៃអាល់កុល (ពីរកែវ) បានធ្វើឲ្យអ្នកមានគំនិតកាន់តែច្នៃប្រឌិត។

-កាហ្វេ

នៅពេលដែលអ្នក ផឹកកាហ្វេដំបូងនឹងមានអារម្មណ៍ងងុយគេង តែ ៥នាទីក្រោយពីផឹកកាហ្វេរួច អ្នកនឹងទទួលបាន កំលាំងខ្លាំងជាងមុន។

គុណសម្បត្តិ

  • ស្រាបៀរ ជួយកំចាត់នូវភាពព្រួយបារម្មណ៍ ដែលមាននៅជុំវិញខ្លួនអ្នក គឺជួយឲ្យខួរក្បាលរបស់អ្នកទំនេរ រួចបង្កើននូវគំនិតថ្មីៗ ល្អៗឡើងវិញ។
  • កាហ្វេ ប៉ះពាល់ដល់ខួរក្បាលរបស់អ្នក តែក្នុង ៥នាទីដំបូងតែប៉ុណ្ណោះ តែវាបានធ្វើឲ្យអ្នកមានកំលាំងខ្លាំងជាងមុន។

គុណវិបត្តិ

  • ផឹកស្រាបៀរ ពីរ បីកំប៉ុងធ្វើឲ្យអ្នកបាត់បង់ម្ចាស់ការ និងកាត់បន្ថយការចងចាំ។
  • ទោះបីជាអ្នកផឹកកាហ្វេតែបន្តិច វានៅតែអាចធ្វើឲ្យរាងកាយរបស់អ្នក ពិបាកនឹងទ្រាំទ្រ និងធ្វើឲ្យរាងកាយរបស់អ្នក ត្រូវការវាបន្ថែម។

ពេលណាដែលអ្នកគួរពិសារ ស្រាបៀរ ឬ កាហ្វេ?

ស្រាបៀរល្អសំរាប់អ្នកពេលដែល អ្នកធ្វើការស្រាវជ្រាវអ្វីមួយ មិនទាន់មានគំនិតល្អក្នុងខួរក្បាល គឺផឹកវាដើម្បីឲ្យ ជួកបង្កើននូវគំនិតច្នៃប្រឌីត។ រីឯកាហ្វេវិញ ល្អសំរាប់អ្នក ពេលដែលអ្នកមានគំនិតល្អក្នុងខួរក្បាលស្រាប់ គ្រាន់តែត្រូវការវា ពេលដែលមានការងារច្រើន។

សរុបសេចក្ដី បើលោកអ្នកពិសារនូវ ភេសជ្ជៈទាំងពីរមុខ ហួសកំណត់ លោកអ្នកនឹងបាត់បង់នូវគុណសប្បត្តិទាំងអស់ របស់គ្រប់យ៉ាងគឺមានកំណត់របស់វា។

ប្រភព៖ memolition

 

error: Content is protected !!