kalib9

អស់បារម្ភ! ព្យាបាលកែងជើងប្រេះ ដោយវិធីងាយៗ!!!

តើអ្នកមានបញ្ហា កែងជើងប្រេះដែរទេ? កែងជើងប្រេះ ពាក់ស្បែងកជើងអ្វីក៏មិនស្អាត ទើសនឹងភាពគ្រោតគ្រាតរបស់វា ពិតជារំខានណាស់។ តែនៅពេលនេះ វាលែងជាបញ្ហាទៀតហើយ ដោយគ្រាន់តែអនុវត្តន៍ តាមវិធីងាយៗខាងក្រោម៖

១. ធ្វើម៉ាស់សម្រាប់ប្រអប់ជើង៖ វិធីធ្វើ គឺគ្រាន់តែដាក់អំបិលគ្រោះ ជាមួយនឹងទឹកក្រូចឆ្មារ ២-៣ស្លាបព្រាកាហ្វេ គ្លីសេរីន១ទៅ២ស្លាបព្រាកាហ្វេ និងទឹកផ្កាកូលាប ចូលទៅក្នុងទឹកក្តៅឧណ្ណ៍ៗកន្លះថូ។ បន្ទាប់មក ត្រាំជើងរបស់អ្នកក្នុងទឹកដែលលាយនោះ រយៈពេល១៥នាទី រួចហើយយកថ្មខាត់ ទៅដុសខាត់ត្រង់កែងជើងដែលប្រេះនោះ។

២. អប់ជើងជាមួយចេកទុំ៖ យកចេកទុំ ទៅកោស ឬក្រឡុកឲ្យម៉ត់ ទៅជាម្សៅស្អិត រួចយកទៅលាបនៅលើកែងជើង ហើយទុកចោលពី ១៥ទៅ២០នាទី ឬក៏ទុកចោលមួយយប់ បន្ទាប់មកលាងចេញ។

៣. អប់ជាមួយផ្លែឈើលាយ៖ យកសាច់ដូងកន្លះផ្លែ ចេកទុំ២ផ្លែ និងផ្លែប៊ឺកន្លះផ្លែ លាយបញ្ចូលគ្នា ឲ្យសព្វឲ្យខាប់ បន្ទាប់មកលាបវាត្រង់កែងជើង និងប្រអប់ជើង។ ជាតិប្រេងដែលមាននៅក្នុងសាច់ដូង និងផ្លែប៊ឺ អាចជួយព្យាបាលសាច់ដែលប្រេះ បានយ៉ាងល្អ។

៤. ការម៉ាស្សាដោយប្រេង៖ ប្រើប្រេងអូលីវ ឬប្រេងអាល់ម៉ុន (ប្រើប្រេងបន្លែ ឬប្រេងដូងជំនួសក៏បាន) ម៉ាស្សាត្រង់កន្លែងដែលមានស្នាមប្រេះនោះ រូចម៉ាស្សាវាលើកែងជើងនោះ ហើយទុកចោលមួយយប់ បន្ទាប់មកធ្វើការលាងសម្អាត នៅពេលព្រឹក។

៥. ស្រ្កាប់ធម្មជាតិ (Natural Exfoliating Scrub)៖ ដាក់ទឹកឃ្មុំ២ទៅ៣ ស្លាបព្រាកាហ្វេ ទឹកខ្មេះផ្លែប៉ោម និងម្សៅអង្ករ លាយបញ្ចូលគ្នា។ ត្រាំជើងរបស់អ្នក ក្នុងទឹកក្តៅឧណ្ណ៍ៗ ប្រមាណ២០នាទី បន្ទាប់មកលាបស្រ្កាប់ ដែលបាបលាយរួច លើកន្លែងដែលប្រេះនោះ ហើយទុកចោល មួយយប់ រូចលាងសម្អាតចេញនៅពេលព្រឹក។

៦. ប្រេងក្រមួន និងទឹកក្រូចឆ្មារ៖ លាងសម្អាតជើងរបស់អ្នក ឲ្យបានស្អាតជាមុនសិន បន្ទាប់មកត្រាំទឹកក្តៅឧណ្ណ៍ៗ ប្រមាណ២នាទី ដើម្បីឲ្យស្បែកកែងជើងរបស់អ្នកទន់។ លាយប្រេងក្រមួន១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារ ២ទៅ៣ស្លាបព្រាកាហ្វេ រួចយកមកលាប ហើយដុសត្រង់បរិវេណ ដែលមានបញ្ហាទុកចោលមួយយប់ ដើម្បីឲ្យវាជ្រាបចូលទៅក្នុងស្បែក។

៧. ទឹកឃ្មុំ៖ ទឹកឃ្មុំមានជាតិសើម ដែលអាចព្យាបាលស្បែកប្រេះ បានយ៉ាងល្អ ដោយគ្រាន់តែលាយទឹកឃ្មុំស្រស់១ពែង ជាមួយនឹង ទឹកក្តៅឧណ្ណ៍ៗកន្លះថូ ហើយត្រាំជើងរបស់អ្នកក្នុងទឹកនោះ រយៈពេល១៥ទៅ២០នាទី ជាការស្រេច។

៨. អាហារធ្វើពីស្រូវអូក (Oatmeal)៖ យកម្សៅស្រូវអូក១ស្លាបព្រាបាយ លាយជាមួយប្រេងអូលីវ បញ្ចូលគ្នាឲ្យខាប់ ហើយលាបលើកែងជើង ដែលប្រេះ រូចទុកចោល១ម៉ោងកន្លះ រួចលាងសម្អាតចេញ ជាការស្រេច។

៩. ប្រេងបន្លែ៖ ម៉ាស្សាកែងជើងដែលប្រេះ របស់អ្នកជាមួយនឹងប្រេងបន្លែ ជារៀងរាល់ថ្ងៃ ហើយនឹងលាបនៅកែងជើង មុនពេលចូលគេង ជារៀលរាល់យប់។

១០. ប្រេងអូលីវ៖ យកសំឡីមួយដុំ ជ្រលក់ទៅក្នុងប្រេងអូលីវ ហើយយកទៅជូតលើបរិវេណ ដែលប្រេះ ហើយម៉ាស្សាវា ដើម្បីឲ្យជាប្រេងជ្រាបចូល ទៅព្យាបាលស្បែកប្រេះនោះ។

១១. ប្រេងក្រមួនប៉ារ៉ាហ្វ៊ីន (Parffin Wax)៖ រំលាយក្រមួននេះ ហើយលាយជាមួយ ប្រេងដូង ឬប្រេងស្ពៃ ហើយលាបវាទៅលើប្រអប់ជើង និងកែងជើង ទុកចោលមួយយប់ រួចលាងសម្អាតនៅពេលព្រឹក។

១២. វីតាមីនអ៊ី (Vitamin E Diet)៖ គួរកុំបរិភោគអាហារដែលសល់ ហើយបែរមកបរិភោគអាហារ សម្បូរទៅដោយមានវីតាមីនអ៊ី ដែលមាន នៅក្នុងជីវ៉ាន់ស៊ុយ គ្រាប់អាល់ម៉ុន ផ្លែអែបព្រិខត(apricots) គ្រាប់ផ្កាឈូករ័ត្ន ផ្កាខាត់ណាបៃតង(broccoli) ផ្លែប៊ី និងល្ហុងជាដើម ព្រោះវីតាមីនអ៊ី អាចជួយព្យាបាលស្បែកប្រេះបាន។

អនុវត្តតាមវិធីទាំង១២នេះ ទាំងអស់គ្នាដើម្បីទទួលបាន កែងជើងស្អាតគ្មានស្នាមប្រេះ។

ប្រភព៖ បរទេស

 

error: Content is protected !!