kalib9

អាហារទាំង១០ប្រភេទ ជួយលាងសម្អាតពោះវៀនធំយ៉ាងពូកែ

ដូចដែរអ្នកបានដឹងហើយថា ពោះវៀនធំមានតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងប្រព័ន្ធការពាររាង្គកាយ នឹងរក្សាសុខភាពបានយ៉ាងល្អប្រសើរ បើសិនជាវាមានដំណើរការល្អ។ ខាងក្រោមនេះ ជាប្រភេទអាហារចំបងទាំង១០ ដែរជួយសម្រួល និង លាងសម្អាតពោះវៀនធំបានយ៉ាងល្អ៖

១. ក្រូចឆ្មារ៖ ក្រូចឆ្មារជាប្រភេទផ្លែឈើ ដ៏ល្អក្នុងការលាងសម្អាត ពិសារទឹកក្រូចឆ្មារមួយកែវ ជារៀងរាល់ព្រឹក អាចកំចាត់ជាតិពុល និងសម្អាតពោះវៀនធំបានយ៉ាងល្អ។

២. បន្លែស្ពៃពណ៌បៃតង៖ បន្លែស្ពៃពណ៌បៃតង នេះគឺជាបន្លែដែលអាចជួយលាងសម្អាតពោះវៀនធំ និងការពារប្រព័ន្ធរំលាយអាហារបានយ៉ាងល្អប្រសើរ។

៣. ពន្លកផ្កាខាត់ណាបៃតង (Broccoli sprouts)៖ ពន្លកផ្កាខាត់ណាពត៌បៃតងនេះ មានសារៈប្រយោជន៍យ៉ាងខ្លាំង ក្នុងការលាងថ្លើម និងជាជំនួយការក្នុងការរំលាយអាហារ ជាមួយនឹងការលាងសម្អាតពោះវៀនធំ។

៤. ទឹកផ្លែឈើ៖ ទឹកផ្លែឈើត្រូវបានគេ យកមកធ្វើជាអាហារសម្រកទំងន់ ព្រោះវាមានផ្ទុកទៅដោយ ជាតិកាកសរសៃ អង់ស៊ីម និងជាតិអំបិលសម្អាតម្យ៉ាង ដែលអាចលាងសម្អាតពោះវៀនធំបាន។

៥. ខ្ទឹមសរ៖ ខ្ទឹមសរមិនត្រឹមតែ ជួយទៅដល់បេះដូងប៉ុណ្ណោះទេ ប៉ុន្តែជាតិហាងរបស់វា មានប្រយោជន៍ក្នុងការលាងសម្អាត ពោះវៀនធំបានទៀតផង។

៦. ត្រី៖ ជាអាហារម្យ៉ាងដែល សម្បូណ៍ទៅដោយជាតិអាស៊ីដអូមេហ្គា៣ និងជាតិប្រេង ដែលអាចលាងសម្អាតពោះវៀនធំ និងពង្រឹងប្រព័ន្ធរំលាយអាហារ។

៧. ផ្លែប័រ (Avocado)៖ សម្បូរទៅដោយជាតិអាស៊ីតអូមេហ្គា៣ និងជាតិប្រេង ដែលអាចសម្រួលដល់ការរំលាយអាហារ និងលាងសម្អាតកាកសណល់ ដែលជាប់ស្អិតនៅក្នុងពោះវៀន ឲ្យហូរចេញមកក្រៅ។

៨. ស្រូវសាលី៖ អាហារដែលចំរាញ់ចេញពីគ្រាប់ស្រូវសាលី ដូចជានំបុ័ង ផាស្តា(Pasta) និង ហ្វុយអរ(Flour) គឺសម្បូរទៅដោយជាតិសរសៃ ហើយមានកាឡូរី និងកូលេស្តេរ៉ូលទាប ដែលអាចជួយលាងសម្អាតពោះវៀនធំ និងប្រព័ន្ធរំលាយអាហារ។

៩. គ្រាប់សណ្តែកក្រហម និងសណ្តែកហ័រឡាំងតាវ (Lentils & kidney beans)៖ គ្រាប់ធញ្ញជាតិទាំង២ប្រភេទនេះ អាចជួយលាងសម្អាតពោះវៀនធំបាន និងអាចជួយសម្រកទំងន់បានទៀតផង។

១០. តែបៃតង៖ តែបៃតងអាចជួយការពារថ្លើម និងការសម្រកទំងន់បានយ៉ាងល្អព្រោះតែ វាអាចជួយដល់ការលាងសម្អាត និងរំលាយអាហារយ៉ាងមានប្រសិទ្ធិភាព។

មកអនុវត្តទទួលទានអាហារទាំង១០មុខនេះ ទាំងអស់គ្នាដើម្បីទទួលបានការលាងសម្អាតពោះវៀន និងធ្វើឲ្យការរំលាយអាហារមានដំណើរការល្អ។

ប្រភព៖ បរទេស

អត្ថបទដើមពី៖ Khmerload

 

error: Content is protected !!