kalib9

គ្រាន់តែបណ្តើឆ្កែដើរតាមឆ្នេរសមុទ្រ ធ្វើឱ្យបុរសម្នាក់រកឃើញនូវរបស់ដែលមានតម្លៃមិនគួរឱ្យជឿ!

កាលពីពេលថ្មីៗនេះ បុរសដែលមានសំណាងម្នាក់បានរកឃើញឆ្អឹងសត្វខ្យងដ៏កម្រមួយដែលមានអាយុកាលប្រមាណ១៩០លានឆ្នាំមកហើយ។

បុរសម្នាក់នោះមានឈ្មោះថា Archie Faier ហើយគាត់បានចាប់ផ្តើមដើរស្វែងរកមើលឆ្អឹងសត្វដ៏កម្រនេះក្រោយពីពេលដែលគាត់បានចាប់ផ្តើមមើលរឿងរបស់លោក David Attenborough ដែលនិយាយអំពីការស្វែងរកឆ្អឹងសត្វបុរាណ។

នេះគឺជាលើកទី១ហើយសម្រាប់លោក Faiers ដែលបានរកឃើញរបស់ដ៏អស្ចារ្យនេះ។ បុរសអាយុ២១ឆ្នាំមួយរូបនេះបានរកឃើញឆ្អឹងរបស់ខ្យងបុរាណនោះនៅពេលដែលលោកកំពុងតែបណ្តើសត្វឆ្កែរបស់គាត់នៅតាមជ្រលងភ្នំ Lyme Regis ដោយគាត់បានរកឃើញនូវដុំថ្មមួយដុំដែលមើលទៅគួរឱ្យចាប់អារម្មណ៍ និងបានធ្វើឱ្យគាត់គិតថាច្បាស់ជាមានអ្វីនៅក្នុងនោះជាមិនខាន។​

ទីបំផុតអ្វីដែលគាត់បានគិតពិតជាមិនខុសមែន ដោយគាត់បានរកឃើញឆ្អឹងសត្វខ្យងបុរាណមួយប្រភេទដែលមានអាយុកាលជាង១៩០លានឆ្នាំរួចមកហើយ។

លោក Archie បាននិយាយថា «ខ្ញុំបានមើលឃើញកម្មវិធីនៃការស្វែងរកឆ្អឹងបុរាណនោះកាលពីសប្តាហ៍មុន ហើយខ្ញុំក៏បានទៅកាន់តំបន់នោះដើម្បីដើរលេង ហើយក៏បានឃើញដុំថ្មនោះទៅ»។ បន្ទាប់ពីរកឃើញនូវដុំថ្មនោះ លោក Archie បានព្យាយាមលើកដុំថ្មនោះមកកាន់រោងជាងរបស់គាត់ ហើយក៏បានចាប់ផ្តើមដាប់ថ្មខាងក្រៅចេញ ហើយក៏បានឃើញនូវវត្ថុដ៏កម្រនោះ៕

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ចំរើន

error: Content is protected !!