kalib9

តោះទៅមើលរឿងមួយចំនួន ដែលត្រូវបានលុបបំបាត់ចោលដោយ បច្ចេកវិទ្យាទំនើប

ថ្ងៃនេះ ច្បាស់ណាស់ នឹងបង្ហាញប្រិយមិត្តអោយបានដឹងពី រឿងទាំង 15 យ៉ាង ដែលត្រូវបានលុបបំបាត់ដោយបច្ចេកវិទ្យាទំនើប។ តើអ្នកចង់ដឹងថាមានអ្វីខ្លះ ? សូមមើលរូបភាពខាងក្រោមនេះ

 

1. ការណាត់ជួបនិយាយគ្នាផ្ទាល់មុខ (Face-to-face interaction)

ភាពសប្បាយរីករាយនៃការជួបនិងជជែកលេងជាមួយមិត្តភក្តិនៅចុងសប្តាហ៍ត្រូវបានជំនួសមកវិញដោយការជជែកជាមួយគ្នាតាមវីដេអូនិងការផ្ញើរសារ។ ខណៈពេលដែលមនុស្សមួយចំនួន អះអាងថាបច្ចេកវិទ្យាទំនើបបានធ្វើឱ្យការប្រាស្រ័យទាក់ទងមានប្រសិទ្ធិភាពជាងមុន។

2. ទទួលប័ណ្ណជួនពរ (Receiving greeting cards)

បច្ចុប្បន្ន ការជូនពរត្រូវបានជំនួសមកវិញដោយការ ផ្ងើសារអេឡិចត្រូនិក អ៊ីម៉ែល និងបណ្ដាញចសង្គមមួយចំនួនដូចជា​ Facebook ជាដើម។

3.មកលេងមិត្តភក្តិដោយមិនបានប្រាប់អោយដឹងមុន (Surprise visits)

កាលពីមុនការណាត់ជួបមិនបានប្រាប់អោយដឹងមុននោះទេ ប៉ុន្តែ នៅក្នុងសម័យទំនើប មុននឹងសម្រេចចិត្តធ្វើពិធី ឬការជួបជុុំតែងតែមានការរៀបចំយ៉ាងត្រឹមត្រូវ។

4. អានការសែត (Reading the newspaper)

កាលពីមុនជារៀងរាល់ព្រឹក មនុស្សមួយចំនួនតែងតែតាមដានព័ត៌មានតាមរយះការអានការសែត តែជួសមកវិញដោយឧបករណ៍ទំនើបៗ ដូចជា Smart Phone ជាដើម។

5.ប្រើប្រាស់ផែនទីដែលបានបោះពុម្ព (Using printed maps)

ការបង្កើត GPS និងកម្មវិធីផែនទីដែលមានមូលដ្ឋានលើស្មាតហ្វូនបានក្លាយជាការគំរាមកំហែងមួយនៃផែនទីបោះពុម្ភ។ យ៉ាងពិតប្រាកដគឺ មនុស្សសម័យនេះគេនិយមប្រើ ផែនទី (Google Maps) ដែលមានស្រាប់ក្នុង Mobile Phone។

6. ទទួលទូរលេខ (Receiving telegrams)

ការទទួលសារទូរលេខ ប្រហែលជាត្រូវបានជំនួសទៅវិញដោយការទទួលសារអេឡិចត្រូនិច។

7. ការនិទានរឿងព្រេង​ (Urban legends)

ពីមុនគេចូលចិត្តនិទានរឿងអោយក្មេងៗស្ដាប់ តែពេលនេះយើងអាចមើលរឿងព្រេងតាមរយះ សៀវភៅ ឬក៏តាមរយះ Video (រូបភាពផ្សេងៗ) ដែលមានលើបណ្ដាញសង្គម ដូចជា Youtube ជាដើម។

8. ការស្វែងរកភាពយន្ត (Browsing movies at Blockbuster)

ពីមុនយើងអាចទៅផ្សារដើម្បីទិញរឿងដែលអ្នកចងមើល តែឥលូវយើងអាចមើលរឿងជាច្រើនតាមរយះគេហទំព័រ (Website) ៕

9.ការផលិតវីដេអូ ( Film photography)

ចាំទេកាលពីមុនយើងធ្លាប់តែថត់រូបដោយប្រើហ្វីល ដែលត្រូវយកទៅផ្តិតនៅពេលដែលថតហើយ ជាងនេះយើងមិនអាចដឹងទេថារូបដែលយើងបានថតហ្នឹងចេញជាបែបណានោះទេ ដោយមិនមានអេក្រង់សម្រាប់មើលពេលថតហើយនោះទេ។ ប៉ុន្តែមកដល់ឥលូវនេះបច្ចេកវិទ្យាកាមេរ៉ាកាន់តែវិវត្តន៍ទៅមុខដែលធ្វើឱ្យកាមេរ៉ាបានប្តូរផ្លាស់មកពីកាមេរ៉ាប្រើប្រាស់មេម៉ូរី។ ជាងនេះទៅទៀត ពេលដែលថតហើយគឺយើងមានឱកាសអាចមើលរូបនោះថាស្អាត ឬក៏មិនស្អាតថែមទៀតផង។

10.សេរីភាពក្នុងការមានភាពសប្បាយរីករាយដោយមិនបានកត់សម្គាល់ ( The freedom to have fun unnoticed)

ជាធម្មតាពេលយើងទៅចូលរួមក្នុងពិធីជប់លៀង យើងអាចសប្បាយតាមចិត្ត ឬក៏អាចរាំម៉ាទំហឹងដោយមិនចាំបាច់ខ្វល់ពីអ្វីទាំងអស់។ ប៉ុន្តែពេលនេះយើងមិនអាចធ្វើបានទៀតទេនៅពេលនេះដោយសារតែមានកម្មវិធីបណ្តាញសង្គមច្រើនណាស់ ដែលអាចធ្វើឱ្យសកម្មភាពយើងត្រូវបានផ្សាយជុំវិញពិភពលោកផងដែរ។

11. រីករាយជាមួយការប្រគំតន្ត្រី​ (Enjoying concerts)

សព្វថ្ងៃនេះមនុស្សជាច្រើនមិនសូវចូលចិត្តទៅមើល Concert ដូចកាលពីមុនទៀតនោះទេ ដោយសារតែគេអាចមើលតាមដានបានតាមក្រោយតាម Youtube ឬក៏បណ្តាញសង្គមផ្សេងៗ។

13.រំពឹងថានឹងមានកូន ( Expecting a child )

កាលពីមុនយើងមិនទាន់អាចដឹងទេថាកូនរបស់យើងជាកូនប្រុស ឬក៏កូនស្រីនោះទេ ជាហេតុធ្វើឱ្យយើងត្រូវត្រៀមឈ្មោះកូនចំនួន២សម្រាប់ប្រុសផង ស្រីផង ប៉ុន្តែឥលូវគឺមិនដូចមុនទៀតនោះទេ ព្រោះតែបច្ចេកវិទ្យាថ្មីអាចឱ្យយើងធ្វើការពិនិត្យមើលដឹងថាកូននោះជាប្រុស ឬក៏ស្រីរួចទៅហើយ។

14. ចែករំលែកស៊ីឌីតន្ត្រី (Sharing music CDs)

សម័យនេះមិនមានអ្នកណានៅប្រើប្រាស់ឌីសសម្រាប់ចាក់ចម្រៀងទៀតទេ ដោយសារតែចំរៀងអាចដាក់ក្នុងឧបករណ៍ទំនើបៗដើម្បីស្តាប់បាន ហើយអាចផ្ញើឱ្យគ្នាទៅវិញទៅមកបានថែមទៀតផង ដូចនេះមិនចាំបាច់ប្រើឌីសទៀតនោះទេ។

15.ស្វែងរកកន្លែងបិតបើកភ្លើង​ ( Searching for the light switch)

និយាយតាមត្រង់ សម្រាប់មនុស្សដែលខ្លាចងងឹតគឺការរកកុងតាក់ភ្លើងដើម្បីបើនេះគឺពិតជាពិបាកខ្លាំងណាស់ ប៉ុន្តែនាពេលបច្ចុប្បន្ននេះគឺមិនពិបាកទៀតទេ ដោយសារតែការបិទបើកភ្លើងអាចធ្វើឡើងដោយ Automatic ដូចនេះយើងមិនចាំបាច់ពិបាកក្នុងការដើររកទៀតនោះទេ៕

របៀបដែលក្មេងៗចំណាយពេលវេលារបស់ពួកគេ

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ចំរើន

ប្រភព៖ https://brightside.me/wonder-curiosities/15-cool-things-that-were-killed-by-modern-technology-462160/

error: Content is protected !!