មិនគួរឲ្យជឿ! សត្វផេនឃ្វីនមួយក្បាល ហែលទឹក ៥០០០ ម៉ាយ ជារៀងរាល់ឆ្នាំ ដើម្បីជួបជាមួយបុរសម្នាក់ ដែលបានសង្គ្រោះជីវិតរបស់វា! – Kalib9 ប្លែកៗ | Pelklas

មិនគួរឲ្យជឿ! សត្វផេនឃ្វីនមួយក្បាល ហែលទឹក ៥០០០ ម៉ាយ ជារៀងរាល់ឆ្នាំ ដើម្បីជួបជាមួយបុរសម្នាក់ ដែលបានសង្គ្រោះជីវិតរបស់វា!

ក្នុងឆ្នាំ 2011 លោក Joao Pereira de Souza អាយុ 73 ឆ្នាំបានឃើញសត្វភេនឃ្វីនដែលជិតនឹងស្លាប់នៅលើឆ្នេរខ្សាច់។ គាត់បានយកសត្វភេនឃ្វីនយ៉ាងលឿនទៅផ្ទះរបស់គាត់ហើយថែទាំវាឱ្យមានសុខភាពល្អឡើង។ ប៉ុន្តែគាត់មិនដែលគិតថាទង្វើរបស់គាត់នឹងបានធ្វើឲ្យគាត់មានទំនាក់ទំនងជាមួយសត្វភេនឃ្វីននោះទេ។

នៅពេលដែលគាត់បានរកឃើញសត្វភេនឃ្វីនកំពុងស្ថិតនៅជិតនឹងសេចក្ដីស្លាប់ហើយស្រេកឃ្លាននៅពេលដែលវាដេកលើផ្ទាំងថ្ម។ សត្វផេនឃ្វីនកំសត់នេះក៏ត្រូវបានគ្របដណ្តប់ដោយប្រេងខ្មៅផងដែរ។ វាត្រូវចំណាយពេលមួយសប្តាហ៍ដើម្បីលាងសម្អាតប្រេងដែលនៅពីក្រោមស្លាបរបស់សត្វភេនឃ្វីន។

បន្ទាប់ពីសត្វនេះបានដឹងខ្លួនឡើងវិញសុខភាពរបស់វាក៏បានដូចដើមឡើងវិញ បុរសចាស់នេះបានយកវាទៅកាន់សមុទ្រវិញដើម្បីឲ្យវាត្រឡប់ទៅផ្ទះរបស់វាវិញ។

ទោះជាយ៉ាងណាក៏ដោយសត្វផេនឃ្វីនបានត្រលប់មកឆ្នេរសមុទ្រវិញនៅឆ្នាំក្រោយដែលភ្លាមៗគាត់បានស្គាល់លោក Joao និងបានត្រឡប់ទៅផ្ទះវិញជាមួយគាត់។

តាំងពីពេលនោះមកសត្វភេនឃ្វីនតែងតែត្រលប់មកវិញរាល់ឆ្នាំហើយហែលទឹករហូតដល់ 5000 ម៉ាយដើម្បីជួបអ្នកសង្គ្រោះរបស់វា។

សត្វផេនឃ្វីន Magellanic អាមេរិចខាងត្បូងដែលត្រូវបានលោក Joao ដាក់ឈ្មោះថា Dindim វាចំណាយពេលប្រាំបីខែជាមួយលោក Joao មុនពេលត្រលប់ទៅតំបន់ឆ្នេរនៃប្រទេសអាហ្សង់ទីននិងឈីលីសម្រាប់រដូវបង្កាត់ពូជ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Globob លោក Joao បាននិយាយថា "ខ្ញុំស្រឡាញ់ភេនឃ្វីនដូចកូនរបស់ខ្ញុំហើយខ្ញុំជឿថាភេនឃ្វីងស្រឡាញ់ខ្ញុំ"

របបអាហារប្រចាំថ្ងៃរបស់ឌីនឌីមមានដូចជាត្រីសាឌីនដែលលោក ជូអា ជឿថានឹងផ្តល់ឱ្យសត្វភេនឃ្វីននូវកម្លាំងដែលវាត្រូវការ។

ជាធម្មតា Dindim ត្រលប់ទៅកោះដែលលោក Joao ស្នាក់នៅរៀងរាល់ខែមិថុនាហើយចាកចេញទៅផ្ទះរបស់វានៅខែកុម្ភៈ។

រាល់ពេលដែលវាឃើញលោក Joao វានឹងបក់កន្ទុយហើយមកជិតលោក Joao ដោយក្តីអំណរ។

ជីវវវិទូ Joao Paulo Krajewski ក៏មានការចាប់អារម្មណ៍ចំពោះទំនាក់ទំនងដែលមិនទំនងនិងជិតស្និទ្ធរវាងពួកគេ។ គាត់បាននិយាយថាគាត់មិនដែលឃើញទំនាក់ទំនងបែបនេះពីមុនហើយជឿជាក់ថាឌីនឌីមបានគិតថា Joao ជាគ្រួសារផ្ទាល់ខ្លួនរបស់វាដោយសារអាកប្បកិរិយារបស់វាមានភាពស្រដៀងគ្នានៅពេលដែលភេនឃ្វីនជួបសត្វផេនឃ្វីនមួយទៀត។ អ្នកជំនាញក៏បាននិយាយផងដែរថាឌីនឌីមអាចគិតថា លោក Joao ជាសត្វភេនឃីនដូចខ្លួនឯង!

 

អត្ថបទដោយៈ វីរៈ