ភ្នំពេញ៖ យូរី គឺជាតារាចម្រៀងស្រីដែលល្បីថាខាងច្រៀងបទកន្ត្រាក់អារម្មណ៍ និងមានក្បាច់រាំប្លែកៗ ដែលបទចម្រៀងជាច្រើនសុទ្ធតែល្បីៗដូចជាបទ ចាក់ទឹកដូង អាវជជុះ ស្វាបាប៊ូ រាំទយ អ៊ីតេរក និងបទចម្រៀងជាច្រើនបទទៀត។
បន្ថែមពីបទល្បីៗ យូរីក៏មានស្តាយ៍តុបតែងខ្លួនខ្ជូតៗស្អាតៗ និងមានភាពស៊ីចស៊ីផងដែរ ដែលធ្វើឱ្យគ្រប់គ្នាកោរសរសើរនូវសម្រស់ និងភាពស្រស់ស្អាតបែបគួរឱ្យស្រលាញ់របស់តារាចម្រៀងយូរីផងដែរ។
ស្រាប់តែថ្មីៗនេះ យូរី បានរំលេចថតរូបបែបបុរាណប៉ុន្មានឈុតទំនងជាការថតផ្សាយពាណិជ្ជកម្មសម្អាងការ ដែលមើលទៅមានភាពស្រស់ស្អាតប្លែកខ្លាំងតែម្តង ដែលធ្វើឱ្យគ្រប់គ្នាកោរសរសើរជាខ្លាំងចំពោះសម្រស់របស់យូរី មិននឹកស្មានថាក្រៅពីស្រស់ស្អាតបែបខ្ជូតគួរឱ្យស្រលាញ់បែបសម័យ តែពេលមកគ្រងឈុតបុរាណបែរជាមានភាពស្រស់ស្អាតបែបស្រគត់ស្រគំនារីខ្មែរពិតៗតែម្តង៕