គុណប្រយោជន៍នៃការពិនិត្យអេកូ ​ដែលអ្នកជាម្តាយគ្រប់រូបគួរយល់ដឹងពេលមានផ្ទៃពោះ!

ការពិនិត្យអេកូសាស្ត្រ ពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។ ជាធម្មតាអ្នកម្តាយត្រូវពិនិត្យអេកូសាស្ត្រ អោយបាន ៥ដង ទៅតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតជំនាញ ប៉ុន្តែបើសិនក្នុងករណីណាមួយមិនធម្មតា អ្នកត្រូវពិនិត្យបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្តែង។

ការពិនិត្យអេកូសាស្ត្រឲ្យបាន ៥ដងនេះ គឺមានសារៈសំខាន់ទៅតាមអាយុ និងការវិវត្តន៍របស់ទារកក្នុងផ្ទៃ៖

Fetal Echo 1 1 550x450

១) លើកទី១ (នៅពេលបាត់រដូវ)៖

- តើកូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន?

- ទារកកំពុងវិវត្តន៍ ឬឈប់វិវត្តន៍?

២) លើកទី២ (១២សប្តាហ៍ - ១៥សប្តាហ៍)៖

- តើកូនតែមួយ ឬភ្លោះ? (ភ្លោះអាច ២ ឬ ៣ ឬ ៤)

- ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ

- វាស់កម្រាស់កញ្ចឹងកកូន (clarté nucale) និងពិនិត្យរក trisomie 21

- ភាពមិនប្រក្រតីរបស់ទារក (malformation):

• សន្ទះទ្រូងចំហ (hernie diaphragmatique)

• ពោះវៀនចេញក្រៅ (laparoschisis)

• ទារកអត់លលាដ៏ក្បាល (anencéphalie)

- តើជាកូនពង (កូនដែលមិនមានរូបរាងជាទារក grossesse môlaire) ឬកូនធម្មតា

- កំណត់ភេទកូន ស្រី ឬ ប្រុស ។

៣) លើកទី៣ (២៣សប្តាហ៍ - ២៥សប្តាហ៍)៖

ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិត នូវគ្រប់សរីរាង្គរបស់ទារក:

- ខួរក្បាល (មានទឹកក្នុងខួរក្បាល។ល។)

- មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់ឆែប។ល។)

- បេះដូង (បេះដូងប្រហោង។ល។)

- សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម (ពេញលក្ខណៈ។ល។)

- ឆ្អឹងខ្នង សន្ទះទ្រូង (hernie diaphragmatique)

- អវយវៈ (លើស ឬខ្វះ)

70176009_498121554313827_3925959601601642496_n

៤) លើកទី៤ (៣៣សប្តាហ៍ - ៣៥សប្តាហ៍)៖

- ការលូតលាស់ និងសុខភាពទារក

- ទម្រង់ និងទម្ងន់កូន

- ទីតាំងរបស់សុក

- បរិមាណទឹកភ្លោះ

- បញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក

៥) លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល)៖

- តាមដានសុខភាពកូន (កូនខ្សោយ។ល។)

- តាមដានទឹកភ្លោះ (អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក ច្រើនពេក។ល។)

“ ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។

ប្រភពៈ មន្ទីរពេទ្យកាល់ម៉ែត្រ

70306238_498121617647154_3723087126317760512_n