kalib9

Bill Gates ៖ កុំរៀនពីបុគ្គលជោគជ័យច្រើនពេក បើអ្នកមិនទាន់ជោគជ័យទេ

លោក Bill Gates បច្ចុប្បន្នជាមហាសេដ្ឋីលំដាប់លេខ២របស់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតលើពិភពលោក Microsoft ក្លាយជាបុគ្គលមានឥទ្ធិពលមួយក្នុងចំណោមបុគ្គលសំខាន់លើពិភពលោក។ គិតត្រឹមថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៨នេះ មហាសេដ្ឋី Bill Gates មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ៩០.៣ពាន់លានដុល្លារអាមេរិក បើទោះបីជារូបលោកបាន បរិច្ចាកប្រាក់ផ្ទាល់ខ្លួនអស់ជាង ៦ពាន់លានដុល្លារ កាលពីឆ្នាំកន្លងទៅហើយក៏ដោយ។

មហាសេដ្ឋីកំពូលរូបនេះ បានក្លាយជាអ្នកជំនួញដ៏គំរូមួយរូបសម្រាប់សហគ្រិនវ័យក្មេងជំនាញក្រោយៗ ដែលចង់ជោគជ័យ។ តាមរយៈទស្សនៈរបស់លោក លោក Bill Gates ធ្លាប់មានប្រសាសន៍ថា “ដើម្បីជោគជ័យ សហគ្រិនគប្បីរៀនពីបុគ្គលបរាជ័យ កុំរៀនពីបុគ្គលិកជោគជ័យច្រើនពេក”។
លោក Bill Gates បានពន្យល់ថា ការៀនសូត្រពីបុគ្គលិកជោគជ័យធ្វើឲ្យបាត់បង់ទស្សនៈផ្ទាល់ខ្លួន ពោលគឺ តែងតែស្របតាមគេនិយាយ។ លើសពីនេះ ការៀនពីបុគ្គលិកជោគជ័យច្រើនពេក អាចធ្វើឲ្យលោកអ្នកក្លាយជាបុគ្គលមានជឿជាក់លើខ្លួនជ្រុល ដោយគិតថា គំនិតរបស់ខ្លួនតែងតែត្រូវ។ មួយវិញទៀត វាធ្វើឲ្យលោកអ្នកមិនបានរៀបចំទស្សនៈផ្ទាល់ខ្លួន ដើម្បីប្រជែងនឹងការលំបាករបស់អនាគតឯងឡើយ។

ជាការពិតណាស់ ការរៀនសូត្រពីបុគ្គលជោគជ័យក៏ជាផ្នែកមួយទៅហើយសម្រាប់សហគ្រិន ប៉ុន្តែក៏យើងមិនអាចបំភ្លេចបានដែរ នូវភាពបរាជ័យរបស់សហគ្រិនធ្លាប់ជួបប្រទះ ព្រោះបើយើងអាចដឹងរឿងរ៉ាងទំាងបរាជ័យ និងជោគជ័យ និងធ្វើឲ្យយើងឆ្លាត ចៀសវាងបាននូវចំណុចមិនល្អនិងកំហុសផ្សេងៗជាច្រើន៕

អត្ថបទដោយ៖ វុទ្ធា សិរីសុភាតា

Credit: business-cambodia.com