kalib9

កែវ​យឺត Kepler រកឃើញ​ភព​អាច​ទ្រទ្រង់​ជីវិត​ចំនួន ១០ បន្ថែមទៀត! តើអាចទេថ្ងៃក្រោយ?

កាលពី​ថ្ងៃ​ចន្ទ​ទី ១៩ មិថុនា ឆ្នាំ ២០១៧ ក្រុម​តារាវិទូ​បាន​បន្ថែម​ភព​ថ្មី ២១៩ ចូលក្នុង​បញ្ជី​ភព​ថ្មី​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដោយ ១០ ក្នុងចំណោម​នោះ ប្រហែល​មាន​ទំហំ​ប៉ុន​និង​បរិយាកាស​ប្រហាក់ប្រហែល​នឹង​ផែនដី ជាហេតុ​ជំរុញឱ្យមាន​ឱកាស​ខ្ពស់​ក្នុងការ​ទ្រទ្រង់​ជីវិត​នៅ​ទីនោះ​។​

​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភព​នៅ​បាច់​ចុងក្រោយ​នៃ​ការអង្កេត​ភព​គំរូ​ចំនួន ២០០.០០០ ដោយ​កែវ​យឺត Kepler របស់​អង្គការ​ណា​សា នៅ​កញ្ចុំ​ផ្កាយ​ស៊ី​កនូស (Cygnus)​។​

​ភព​ថ្ម​ទាំង ១០ ទើប​រកឃើញ​ថ្មី​នេះ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ព្រះអាទិត្យ​របស់​វា ដូច្នេះ​អាច​នឹងមាន​ទឹក​លើ​ផ្ទៃដី​។ អ្នកវិទ្យាសាស្ត្រ​ជឿថា អង្គធាតុ​រាវ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ជីវិត​។​

​អ្នកវិទ្យាសាស្ត្រ​នៃ​កម្មវិធី​កែវ​យឺត Kepler លោក ម៉ា​រី​អូ ប៉េ​រ៉េ​ស និយាយ​នៅ​សន្និសីទកាសែត​ជាមួយ​អ្នកកាសែត​តាម​ទូរស័ព្ទ យ៉ាង​ដូច្នេះ “​សំណួរ​សំខាន់​សម្រាប់​យើង​គឺថា តើ​មានតែ​យើង​មែន​ទេ​ក្នុង​ចក្រវាល​? ប្រហែល​កែវ​យឺត Kepler អាច​ប្រាប់​យើង​ដោយ​ប្រយោល​ថ្ងៃនេះ​ថា​…​យើង​មិនមែន​មានតែ​ម្នាក់ឯង​ទេ​”៕

​ភព​ថ្មី​ចំនួន ១០ នៅក្រៅ​ប្រព័ន្ធ​សុរិយគតិ ប្រហែលជា​អាច​ទ្រទ្រង់​ជីវិត​