kalib9

វិធីសាស្រ្តកម្ចាត់ស្ត្រេស Stress Management

វិធីសាស្រ្តកម្ចាត់ស្ត្រេសStress Management

ស្រ្តេសនាំឱ្យអ្នកភ័យខ្លាចព្រួយបារម្ភ ហើយភ្លេចភ្លាំង។ មានវិធីសាស្រ្តខ្លះជួយ ឱ្យអ្នកកាត់បន្ថយស្រ្តេស។

ក. មុនពេលប្រឡង (Before the Exam)

១. ត្រៀមបានល្អ (Plan ahead) រៀនពីដំបូង កុំចាំជិតប្រឡងទើបប្រឹង មិនពូកែទេ។ ចេះស្ទាបស្ទង់ចិត្តគ្រូ សាកសួរសិស្សច្បងអ្នក។

២. រៀបចំសម្ភារៈប្រឡងទុក (Prepare test material) រៀបចំទុកដាក់សៀវភៅប៊ិច ខ្មៅដៃឱ្យរួចស្រេច កុំចាំដល់ពេលបានរក មិនល្អទេ ព្រោះវានាំឱ្យភ័យ។

៣. ញ៉ាំឱ្យមានកម្លាំង (Eat) មុនពេលប្រឡង១ម៉ោង​ឬ២ម៉ោង ញ៉ាំអាហារឬនំចំណី ឱ្យមានកម្លាំង។

៤. សម្រាកឱ្យបានគ្រប់គ្រាន់ (Have enough rest) កុំទុកដល់ថ្ងៃប្រឡង បានប្រឹងដាច់យប់ អត់ដេកអត់ពួន មិនល្អទេ។ មើលមេរៀនទុកឱ្យហើយ ។

ខ. ពេលប្រឡង (During the Exam)

១. រកកន្លែងសមរម្យ (Choose a comfortable seat) បើគេឱ្យយើងរើស រើសយកកន្លែងណាដែលខ្លួនគិតថាស្រួល មានអារម្មណ៍ល្អ។

២. កុំស្លន់ស្លោ (Avoid cramming) មុនគ្រូចែកឯកសារ កុំស្លន់ស្លោ វានាំឱ្យអ្នកកាន់តែភ័យទេ រង់ចាំបន្តិច គង់តែមកដល់អ្នកទេ។

៣. ប្រាប់ខ្លួនឯងថា ធ្វើបានៗៗ

(Practice positive self-talk) ធ្វើយ៉ាងនេះ អ្នកនឹងមានកម្លាំងចិត្ត ធ្វើសំណួរបានល្អ។ កុំដាក់ទំនាយឱ្យខ្លួនឯង នាំឱ្យបាក់កម្លាំងចិត្ត។

៤. រម្ងាប់អារម្មណ៍ (​Calm yourself) បិទភ្នែក ដកដង្ហើមឱ្យវែង រម្ងាប់អារម្មណ៍ តាំងចិត្តឱ្យស្ងប់ ញញឹម កុំភ័យ កុំបារម្ភពេក ចេះប៉ុណ្ណា ធ្វើប៉ុណ្ណឹង។

៥. ធ្វើសំណួរតាមសម្រួល (Take the exam step-by-step) ចេះសំណួរណា ធ្វើសំណួរហ្នឹង បើធ្វើមិនចេញសំណួរមួយ រំលងទៅធ្វើសំណួរមួយទៀត កុំពិបាកចិត្តពេក។

គ. ពេលក្រោយប្រឡង (After the Exam)

១. លើកទឹកចិត្តខ្លួនឯង (Reward yourself) ទោះបីធ្វើខុសខ្លះ ត្រូវខ្លះ ក៏ដោយ ត្រូវតែឱ្យកម្លាំងចិត្តខ្លួនឯងថា អញប្រឡងរួចហើយ ជ័យោ។

២. វិភាគរកចំណុចខ្លាំងនិងចំណុចខ្សោយ (Analyze the weak and the strong point) គិតយុទ្ធសាស្ត្រល្អដែលអ្នកបានប្រើ និងចំណុចខ្វះខាតដែលអ្នកត្រូវកែតម្រូវ ។

៣. កុំទម្លាប់បន្ទោសខ្លួនឯង (Don’t blame yourself) ជៀសវាងការស្ដាយក្រោយថា គួរតែដូច្នេះ គួរតែដូច្នោះ ជាដើម ព្រោះអ្នកមិនអាចកែបានដែរ។

ប្រភព ព្រះគ្រូ គូ​ សុភាព