kalib9

ជួយស៊ែរទាំងអស់គ្នា! របាំអប្សាជារបាំតំណាងជាតិ មានឈ្មោះល្បីល្បាញ ធ្វើឲ្យពិភពលោកស្គាល់ខ្មែរកាន់តែច្បាស់

របាំអប្សរា គឺជារបាំមួយដែលស្ថិតក្នុងរបាំព្រះរាជទ្រព្យមានឈ្មោះល្បីល្បាញ និងបានលើកតំកើងកិត្តិយសវប្បធម៌ អរិយ្យធម៌ ប្រទេសជាតិ ធ្វើឲ្យពិភពលោកទទួលស្គាល់ខ្មែរ។ សព្វថ្ងៃគេនិយមសំដែងរបាំនេះនៅពេលប្រារព្ធពិធីបុណ្យ ជាតិ បុណ្យសាសនា ​មហោស្រព​ សិល្បះធំៗ​ និងពិធីទទួលភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗ។

១.ប្រភព

របាំនេះបានបង្កើតជាផ្លូវការតាំងពីឆ្នាំ១៩៦០ដោយស្នាព្រះហស្តព្រះមហាក្សត្រយានី ស៊ីសុវត្តិកុសុមនៈនារីរ័ត្ត ហើយម្ចាស់ក្សត្រី​បុប្ផាទេវី ​ជាតួឯកអប្សរាទី១ ។

របាំនេះបានឧប្បត្តិកឡើងក្នុងឳកាសដែលព្រះមហាក្សត្រីយានីយាងមកធ្វើទស្សនកិច្ច នៅសាលាបឋមសិក្សាសុធារសនាយិកាដែលបានរៀបចមពិធីសិល្បះ កុមារ បានកាត់ក្រដាស់ធវើជាមកុដបាក់ដូចគ្នានិងមកុដអប្សរាឆ្លាក់ជាប់និងជញ្ចាំងប្រាសាទអង្គរវត្តបេះ បិទ។

ឃើញបែបនេះញុំងឲ្យព្រះមហាក្សត្រីយានី នឹកផ្ដួចផ្ដើមគំនិតបង្កើតរបាំនេះឡើង ហើយបានប្រសិទ្ធនាមថា “របាំងប្សរា” មានន័យថា របាំទេវៈ ​របាំទេពអប្សរ រឺក៍របាំទេវតា​ តាមពាក្យផ្សំពីបាលីសំស្រ្កឹតុបត។

២.គ្រឿងតុបតែង

គ្រប់ការតុបតែងកាយ មកុដអប្សរា និងក្បាច់រាំ គឺសុទ្ធតែចំលងតាមគំរូអប្សរានៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់។​ មកុដពាក់ខាងលើក្បាលត្រូវមានកំពូលប្រាំពីរ ដែលកំពូលនីមួយៗ មានក្បាច់ថ្នាំងអំពៅ សមាមាត្រសមឥតខ្ចោះ និងសក់វែងប្រះស្មា។

ត្រចៀកទាំងសងខាងគេរចនាជាសក់ក្រងម្ខាងៗបីសរសៃ ឯត្រចៀកវិញពាក់រំយោលដល់ស្មា។ កមានសុរង ព្រមទាំងរំលេចដោយរំយោលក្បាច់រចនា តាមម៉ូតផ្សេងៗ។ ចំនែកដើមដៃទាំងសងខាងពាក់ស្នប់ដៃ និង កដៃពាក់កង។

បើពិនិត្យលើទ្រូងវិញ ឃើញមានសង្វារខ្វែងពីរលើអាវ និងស្នាប់ចង្កេះ រឹតយ៉ាងតឹងដែលមានរំយោលភ្ជាប់ទៅនិងសំពត់ផង ។ ភាគច្រើនសំពត់មានរចនាជារាងកន្ទុយត្រី ឯសំពត់មួយផ្ទាំងទៀត ឃើញមានសៀតត្រងើចង្កេះខាងស្ដាំទម្លាក់ជាយចុះក្រោម។ នៅលើជើងមានពាក់កង ឯជាយសំពត់ត្រង់ចង្កេះខាងឆ្វេង រចនាជាផ្នត់អង្កាញ់ៗ ទំលាក់ពីចង្កេះដល់ដី។

៣.ពេលវេលាសម្ដែង

គេនិយមសំដែងរបាំនេះនៅមុនពេលបើក កម្មវិធី ដើម្បីមានភាពទាក់ទាញ និងជាកិច្ចស្វាគមន៍នៅពេលសំដែង គឺត្រូវមានភ្លេងអមជាមួយផងដែរទើបធ្វើឲ្យមានភាពរស់រវើក។ ដោយរាងកាយមានភាពល្វត់ល្វន់ យឺតៗ ចង្វាក់មួយៗ ថ្នមៗ ផ្សំនិងចង្កេះអមដោយគូទង បន្តិច ព្រមទាំងម្រាមដៃង​ ធ្វើ អ្នកទស្សនាមានការជក់ចិត្ត ដិតអារម្មណ៍ជាទីបំផុត ធ្វើឲបិភពលោកទទួលស្គាល់ខ្មែរកាន់តែច្បាស់ថែមមួយកម្រិតទៀត។

ប្រភព៖ Wikipedia Khmer