kalib9

វិធីក្នុងការរំដោះជីវិតប្រសិនបើបញ្ហាទាំងអស់នេះកើតឡើង

ក្រុមអ្នកជំនាញបានណែនាំថាមនុស្សគ្រប់គ្នាមានចំណេះដឹងជាមូលដ្ឋានអំពីអ្វីដែលត្រូវធ្វើក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិឬការវាយប្រហារភេរវកម្ម។ យើងសង្ឃឹមថាអ្នកនឹងមិនបានអនុវត្តអ្វីទាំងនេះទេ ប៉ុន្តែប្រសិនបើអ្នកជួបហេតុការណ៍មិនល្អណាមួយអត្ថបទនេះអាចជួយសង្គ្រោះជីវិតរបស់អ្នកបាន។

១. ផែនការ

ដើម្បីចាប់ផ្តើម វាជាគំនិតល្អក្នុងការដឹងថាតើអ្វីដែលអាចកើតឡើងក្នុងតំបន់ដែលអ្នករស់នៅឬធ្វើដំណើរ។ ឧទាហរណ៍ ប្រសិនបើមិនមានភ្នំភ្លើងនៅជិតទីតាំងដែលអ្នកកំពុងរស់នៅនោះទេ អ្នកមិនចាំបាច់រៀបចំអ្វីសម្រាប់វាឡើយ។  និយាយម្យ៉ាងទៀតបានថា ចូរសម្គាល់នូវគ្រោះមហន្តរាយដែលអាចកើតមាននៅក្នុងតំបន់របស់អ្នកហើយរៀបចំផែនការនូវអ្វីដែលត្រូវធ្វើប្រសិនបើវាកើតឡើងពិតប្រាកដ។ វាតែងតែជាភាពឆ្លាតវៃដើម្បីឱ្យមានសុវត្ថិភាពជាងការនិយាយថាសោកស្តាយ។

២. កំណត់ទិសដៅ

រៀនពីរបៀបប្រើធម្មជាតិនៅជុំវិញខ្លួនរបស់អ្នកជាការកំណត់ទិសដៅរបស់អ្នកដូចជាចម្ងាយរវាងព្រះអាទិត្យនិងជើងមេឃតើវាសល់ពេលប៉ុន្មានសម្រាប់ថ្ងៃលិច។ ដាក់ដៃរបស់អ្នកដូចជារូបខាងលើ ហើយរាប់ម្រាមដៃរបស់អ្នកសល់ប៉ុន្មានពីចម្ងាយពីព្រះអាទិត្រ។ ម្រាមដៃនីមួយៗស្មើរនិងរយៈពេល ១៥ នាទី។ ទោះបីជាវាមិនត្រឹមត្រូវ ១០០ភាគរយ ប៉ុន្តែវាពិតជាអាចជួយអ្នកឱ្យបានដឹងថាវាជិតពេលយប់។

៣. អាកប្បកិរិយា

ឥរិយាបថគឺមានសារៈសំខាន់ខ្លាំងក្នុងករណីសង្គ្រោះបន្ទាន់ – ការពិតការគិតវិជ្ជមានគឺមានសារៈសំខាន់ដូចជារាងកាយយើងដូច្នេះដែរ។ ខ្លួនប្រាណរបស់យើងមានសមត្ថភាពពិសេសហើយអាកប្បកិរិយាខាងស្មារតីជាវិជ្ជមាននឹងផ្តល់ឱ្យអ្នកនូវកម្លាំងដែលអ្នកមិនដឹងថាអ្នកមាន។

តើអ្នកចាំរឿងអំពីកណ្តុរ ២ ដែលបានធ្លាក់ចូលទៅក្នុងកែវទឹកគោទេ? កណ្ដុរមួយបានបោះបង់ប៉ុន្ដែកណ្ដុរមួយទៀតមិនបានបោះបង់ហើយព្យាយាមលោតចេញពីកែវមួយនោះ នៅទីបំផុតគេក៏បានលោតចេញពីកែវនោះ។ យើងគួរយកគំរូរតាមកណ្តុរទីពីរ!

៤. ទឹក

យើងទាំងអស់គ្នាដឹងហើយថាទឹកគឺជាសារធាតុដ៏សំខាន់បំផុតសម្រាប់ការរស់រានមានជីវិត – ការខះជាតិទឹកអាចធ្វើឱ្យអ្នកស្លាប់បានក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ពិតណាស់ការស្វែងរកប្រភពទឹកស្អាត គឺជាដំណោះស្រាយដ៏ល្អបំផុត។

៥. អាហារ

សង្ឃឹមថាអ្នកមាន សាក់កាដូរធំមួយស្រាប់ដាក់អាហារម្ហូបអាហារ។ ដំបូងត្រូវពិនិត្យមើលថាតើអ្នកមានអាហារអ្វីខ្លះ ហើយបរិភោគតិចៗពេលអ្នកឃ្លាន។ នៅពេលអ្នកគិតអំពី “សាក់ការដូរ” របស់អ្នក គួរពិនិត្យមើលថាតើមានរុក្ខជាតិអ្វីដែលអាចបរិភោគបាននៅក្នុងតំបន់របស់អ្នក។ ចំណុចសំខាន់មួយទៀតដែលត្រូវរៀនគឺអ្វីដែលរុក្ខជាតិនៅជុំវិញអ្នកពុល ដូច្នេះបើអ្នកអាចជៀសវាងវាបានគួរតែជៀស។

៦. វិធីបង្កាត់ភ្លើង

ភ្លើងអាចធ្វើអោយស្ថានភាពរស់រានមានជីវិតរបស់អ្នកខុសគ្នា។ ភ្លើងផ្ដល់កំដៅនិងពន្លឺអ្នកអាចបន្សុទ្ធទឹកនិងចំអិនម្ហូបអាហារនិងសំងួតសម្លៀកបំពាក់សើមនិងស្បែកជើង។ ដើម្បីបង្កើតភ្លើងអ្នកតែងតែត្រូវការធាតុសំខាន់ 3 គឺអុកស៊ីសែន អុសនិងប្រភពបញ្ឆេះ។

អ្នកអាចទទួលបានអុកស៊ីសែនពីខ្យល់។ អុសមានអ្វីដែលអាចត្រូវបានដុត – ឈើស្ងួតតែងតែល្អបំផុត។ ប្រភពបញ្ឆេះអាចជាដែកកេះ។ ទោះបីជាអ្នកដឹងពីអ្វីដែលអ្នកត្រូវការដើម្បីបង្កាត់ភ្លើងក៏ដោយ អ្នកក៏ត្រូវដឹងពីរបៀបបង្កាត់ភ្លើងពីដំបូងផងដែរ។

៧. វិធីសង្គ្រោះជីវិតនៅពេលធ្លាក់ក្នុងទឹកជ្រោះ

ប្រសិនបើអ្នកធ្លាក់ទៅក្នុងទឹកមិនថាវាជាទឹកជ្រោះតូចឬទំនប់ទឹកទាបដែលមានចរន្ត ឬទឹកដែលអត់ចរន្តនោះទេ។ ហែលឡើងបន្ទាប់មកទម្លាក់ខ្លួនចុះទៅបាតទឹកហើយហែលស្រប់ទឹកហូរ។  ហែលនៅលើផ្ទៃតែប៉ុណ្ណោះបន្ទាប់ពីអ្នកត្រូវបានជម្រះពីកម្លាំងទឹក។ វាពិបាកក្នុងការជ្រមុជចូលក្នុងទឹកប៉ុន្តែវាជាវិធីតែមួយគត់ដែលអ្នកនឹងគេចផុតពីគ្រោះថ្នាក់។

ប្រែសម្រួលដោយ៖  Kalib9

ប្រភព៖ BrightSide