kalib9

បើអ្នកនិងដៃគូររបស់អ្នកមានកាយវិកាបែបនេះជាមួយគ្នាមានន័យថាអ្នកជ្រើសរើសដៃគូរខុស

ភាសាកាយវិកាគឺជាវិធីសាមញ្ញដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកដោយគ្មានពាក្យនិយាយ។ ក្នុងទំនាក់ទំនងរវាងមនុស្ស ២នាក់ កាយវិការទាំងនេះមានសារៈសំខាន់ណាស់ព្រោះវាមានឥទ្ធិពលលើទំនាក់ទំនងរបស់ពួកគេច្រើនជាងការនិយាយ។ ដូចនេះភាសាកាយវិកាអាចបង្ហាញថាអ្នកមានទំនាក់ទំនងល្អឬក៏អ្នកជ្រើសដៃគូរមិនត្រឹមត្រូវ។ ជាអកុសលដោយសារតែភាពតានតឹងនិងភាពអស់កម្លាំងយើងមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះការបង្ហាញសញ្ញារបស់កាយវិការបស់យើង។

១. ការមានកំលាតច្រើនឡើងៗ

មនុស្សមួយចំនួនគិតថាការមានកំលាតគ្នាធ្វើឱ្យកាន់តែស្រឡាញ់គ្នា។ អ្នកផ្សេងទៀតអះអាងថាវាបំផ្លាញទំនាក់ទំនងស្នេហារបស់យើង។ ចម្ងាយដ៏ជិតស្និទ្ធរវាងមនុស្ស ២នាក់គឺ ០ទៅ១៨ អុិនឈ៍។​ ប្រសិនបើដៃគូររបស់អ្នកមានការផ្លាស់អារម្មណ៍ឬក៏៏កាយវិកាឃ្លាតពីគ្នាហើយពួកគេលែងចង់កាន់ដៃរបស់យើងទៀតនោះទេ ហើយវាប្រហែលជាដល់ពេលដែលអ្នកត្រូវគិតពីទំនាក់ទំនងរបស់អ្នកថា តើហេតុអ្វីដែលអ្នកនៅជាមួយគ្នាតទៀត?

២. សួរសំនួរប្លែកឬក៏និយាយអ្វីប្លែកៗ

អ្នកមិនចាំបាច់មានអារម្មណ៍ថាត្រូវការដឹងរឿងគ្រប់យ៉ាងនោះទេបើអ្នកពិតជាស្រឡាញ់គ្នាពិតមែន។ ប្រសិនបើអ្នកមានការសង្ស័យលើដៃគូររបស់អ្នកឬមិនជឿទុកចិត្តពួកគេ អ្នកគួរតែគិតឱ្យច្បាស់ថាតើអ្នកអាចបន្តជាមូួយគ្នាតទៀតឬទេ។

៣. ការផ្លាស់ប្ដូរទីតាំងអ្នក

វាដូចជាលែងសំខាន់ដូចមុនតែនៅតែសំខាន់។ កាយវិកាជាអ្នកបង្ហាញពីភាពចិត្តខាងក្នុងរបស់ដៃគូររបស់អ្នក។ មនុស្សដែលស្រឡាញ់គ្នាប្រាដកជាដើរទន្ទឹមគ្នាហើយត្រូវទេ។ ប្រសិនបើទំនាក់ទំនង់របស់អ្នកគ្មានសុភមង្គលនោះទេ វាមានន័យថាទំនាក់ទំនងរបស់អ្នកមានបញ្ហាហើយ។

៤. ធ្វើមុខឌឺឬធ្វើមុខឌឺ

វាជាស្នាមញញឹមដែលធ្វើឱ្យយើងសោកសៅ។ នៅពេលមនុស្សម្នាក់ញញឹម(បែបជ្រេញ)ពួកគេបង្ហាញពីអំនួតរបស់ពួកគេដោយមិនដឹងខ្លួន។ នោះហើយជាមូលហេតុដែលប្រសិនបើអ្នកកត់សម្គាល់ថាដៃគូរបស់អ្នកមើលងាយអ្នកឬ មិនឱ្យតម្លៃដល់អ្នក នោះវាដល់ពេលដែលត្រូវគិតអំពីទំនាក់ទំនងរបស់អ្នក។ តើគួរបន្តឬបញ្ឈប់ហើយ។

៥. មានការក្រពាត់ដៃឬឈខ្វែងជើង

ការឈខ្វែងជើងបង្ហាញថាមនុស្សម្នាក់មិនមានអារម្មណ៍ជាមួយដៃគូក្នុងទំនាក់ទំនងរបស់ខ្លួនឡើយ។ ប្រសិនបើមានដៃឬជើងរបស់ពួកគេត្រូវខ្វែងឬពួកគេដាក់ដៃនៅក្នុងហោប៉ៅរបស់ពួកគេ វាអាចមានន័យថាពួកគេអស់អារម្មណ៍លើដៃគូរបស់ពួកគេទៀតហើយ។

៦. ធ្វើជ្រួញចញ្ចើម

ការសិក្សារបស់សាស្ត្រាចារ្យ John Gottman បង្ហាញថាការមើលងាយឬមិនឱ្យតម្លៃគឺជាមូលហេតុចម្បងមួយដែលប្ដីប្រពន្ធលែងលះគ្នា។ ជ្រួញចិញ្ចើមគឺជាគំរូនៃការរិះគន់និងការចោទប្រកាន់។ Gottmanបាន និយាយថា«គ្មាននរណាម្នាក់ចូលចិត្តឱ្យគេរិះគន់ទេ។ នៅពេលមនុស្សម្នាក់កត់សម្គាល់ចំពោះការមិនពេញចិត្តរបស់ដៃគូរបស់ពួកគេពួកគេព្យាយាមការពារនិងការពារខ្លួនឯង»។ ហើយស្ថានភាពទាំងនេះបណ្តាលឱ្យមានបញ្ហាកាន់តែច្រើន។

៧. ការព្រងើយកណ្តើយ

ដៃគូរបស់អ្នកប្រហែលជាព្រងើយកន្តើយចំពោះអ្នកបើគាត់មិនមើលចំមុខរបស់អ្នក យកទូរស័ព្ទមុនពេលអ្នកឈប់និយាយ  និយាយកាត់អ្នក លែងស្ដាប់អ្នក មកផ្ទះយឺតជាដើម។ ល។ ការមិនអើពើនឹងដៃគូគឺ មធ្យោបាយមួយដើម្បីឱ្យដៃរបស់គេស្ដាប់គេគ្រប់រឿង។ ដៃគូរបស់អ្នកមិនចង់យកចិត្តទុកដាក់ចំពោះគំនិតនិងអារម្មណ៍របស់អ្នក មានន័យថាអ្នកបានជ្រើសរើសមនុស្សខុសហើយ។

៨. យកដៃរបស់ពួកគេទៅដាក់នៅក

យើងទាំងអស់គ្នាព្យាយាមស្វែងរកវិធីដើម្បីបន្ថយភាពតានតឹងក្នុងស្ថានភាពណាមួយ។ នៅពេលដែលមនុស្សមានអារម្មណ៍ថាមិនមានសុវត្ថិភាពឬពួកគេភ័យនិងព្រួយបារម្ភ ពួកគេយកដៃទៅដាល់លើករបស់ពួកគេ។ កាយវិការបែបនេះក៏អាចបង្ហាញថាមនុស្សម្នាក់កំពុងលាក់លៀមអ្វីមួយជាមួយដៃគូរបស់ពួកគេ។

៩. ទះខ្នងស្រាល

មិត្តរបស់អ្នកអាចទះខ្នងរបស់អ្នកដើម្បីគាំទ្រឬលើកទឹកចិត្តអ្នក។ ប៉ុន្តែមនុស្សដែលអ្នកមានជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាធម្មតាតែងតែចូលចិត្តឱបអោបជំនួសឱ្យការទះខ្នងបែបនេះ។ ចូរប្រឈមមុខនឹងវាទៅ ដៃគូរបស់អ្នកហើយនិងអ្នកមិនមែនជាមិត្តរួមក្រុមជាមួយគ្នាទេ អ្នកជាមនុស្ស ២ នាក់ដែលស្រឡាញ់គ្នាទៅវិញទៅមក។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide