kalib9

តើអ្នកត្រូវធ្វើយ៉ាងណានៅពេលដែលកូនរបស់អ្នកស្លាក់អាហារឬ វត្ថុផ្សេងៗ?

ប្រសិនបើអ្នកឃើញកូនរបស់អ្នកពិបាកដកដង្ហើមតើអ្នកអាចជួយពួកគេបានយ៉ាងដូចម្តេច? វិធីសាស្ត្រនេះត្រូវបានគេអនុវត្តតាំងពីសតវត្សទី ១៩ ប៉ុន្តែមានមនុស្សមួយចំនួនសំគាល់ថាវាអាចជួយបានយ៉ាងមានប្រសិទ្ធភាព

ថ្វីបើការពិតកុមារភាគច្រើនស្ថិតនៅក្រោមការមើលថែរបស់មនុស្សចាស់ក៏ដោយវត្ថុអ្វីមួយអាចចូលតាមបំពង់ករបស់ពួកគេយ៉ាងងាយស្រួល។ ការជួយសង្រោះបន្ទាន់គឺជាអ្វីដែលមនុស្សគ្រប់គ្នាអាចរៀននិងគួរតែរៀនផងដែរ។

១. ត្រូវសង្កេតមើលថាកូនរបស់អ្នកមានការស្ទះដង្ហើម

សញ្ញារបស់ការថប់ស្ទះខ្យល់មានមានច្រើនខុសៗគ្នា៖

ប្រសិនបើកុមារកំពុងដកដង្ហើមប៉ុន្តែក៏ក្អកដែរនោះមានន័យថាវាមានផ្នែកខ្លះនៃផ្លូវដង្ហើម។ គេត្រូវតែបន្តក្អកដើម្បីបំបាត់វត្ថុដែលជាប់គាំងនៅបំពង់ក។ ហើយវាក៏អាចបង្ករឱ្យកុមារក្អួតផងដែរ ដោយសារតែមានវត្ថុអ្វីមួយជាប់ក្នុងបំពង់ករបស់គេ។  ប្រតិកម្មធម្មជាតិទាំងនេះនៃរាងកាយនឹងជួយសម្អាតបំពង់ករបស់កុមារដោយមិនចាំបាច់មានបច្ចេកទេសពិសេស។

Every parent should know how to treat a choking child.

A post shared by Steven Lewsen (@familyfirstaid) on

ដំណាក់កាលដ៏លំបាកក្នុងការដកដង្ហើម។ ប្រសិនបើកុមារឈប់ក្អក ហើយស្រែកឬបញ្ចេញសំលេងផ្សេងៗទៀតវាមានន័យថាមានអ្វីដែលស្ទះជាប់នៅក្នុងបំពង់ខ្យល់របស់គេ។ សំឡេងមិនច្បាស់ឬមិនមានសំឡេងក៏អាចបង្ហាញពីការរាក់មួយនេះផងដែរ។

ការផ្លាស់ប្តូររបស់ស្បែកភ្លាមៗទៅជាពណ៌ខៀវដែលមានពណ៌ខៀវឬក្រហម ពិបាកក្នុងការដកដង្ហើម។ ពេលខ្លះពួកគេអាចបាត់បង់ស្មារតីក៏ថាបាន។

ដើម្បីជួយកូនរបស់អ្នកនោះគួរតែតាំងអារម្មណ៍ រួចហើយហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ។ កុំព្យាយាមយកដៃរបស់អ្នកលូូកយកវត្ថុដែលនៅក្នុងមាត់កូនរបស់អ្នក។  ដោយសារវាអាចធ្វើឱ្យវត្ថុនោះចូលកាន់តែជ្រៅ។ យកវត្ថុចេញពីមាត់ប៉ុណ្ណោះប្រសិនបើអ្នកអាចឃើញវា។ ប្រសិនបើអ្នកឃើញកូនរបស់អ្នកដាក់វត្ថុរឹងណាមួយមិនថាតូចឬធំនោះទេ ត្រូវយកចេញពីមាត់កូនរបស់អ្នកយ៉ាងរហ័ស កុំឱ្យមានបញ្ហាណាមួយកើតឡើង។

ដំណោះស្រាយសម្រាប់ក្មេងក្រោមអាយុ១ឆ្នាំ

ទារកភាគច្រើនស្លាក់អាហារ ឬក៏ក្អួត។ ហានិភ័យដែលកុមារស្លាក់កើតមាននៅពេលដែលពួកគេឃ្លានខ្លាំងពេកហើយគេខំប្រឹងបៅលឿន ហើយធ្វើឱ្យពួកគេមិនអាចផឹកទាន់។ នេះក៏អាចកើតឡើងនៅពេលដែលអាហារដែលយើងឱ្យគេញ៉ាំមិនកិនឱ្យម៉ដ្ឋល្អ។

មានវិធីសាស្រ្តជាច្រើនដើម្បីជួយសង្គ្រោះជីវិតកូនរបស់អ្នកនៅក្នុងស្ថានភាពបែបនេះ។

  • ដាក់ទារកនៅលើដៃរបស់អ្នកដោយពោះរបស់គេចុះក្រោមហើយដាក់ក្បាលរបស់ទារកចុះក្រោម។ ទះខ្នងថ្នមៗចំនួន៥ ដង នៅចន្លោះស្មាដោយប្រើដៃរបស់អ្នក។ ធ្វើបែបនេះដើម្បីឱ្យវត្ថុដែលស្លាក់នោះចេញមកតាមមាត់វិញ។
  • ដាក់ទារកឱ្យគេងនៅលើខ្នងរបស់គេ រូចហើយដាក់ក្បាលតម្រង់ចុះក្រោម។ យកម្រាមដៃកណ្តាលនិងចង្អុលរបស់អ្នកទ្រូង ៥ ដងនៅក្រោមទ្រុងឆ្អឹងជំនីរបស់គេ។

ដំណោះស្រាយសម្រាប់ក្មេងចាប់ពីអាយុ ១ឆ្នាំ

សម្រាប់ក្មេងធំ ៗ អ្នកត្រូវអនុវត្តនីតិវិធីសង្គ្រោះផ្សេងៗគ្នា។

  • យកដៃរបស់អ្នកទៅក្ដោបទ្រូងរបស់កុមាររួមលើគេឡើង។ រឹតនៅក្រោមស្មាហើយប្រអប់ដៃរបស់យើងចំឆ្អឹងជំនី ហើយធ្វើវាចំនួន ៥ដង។
  • ប្រសិនបើជាក្មេងតូចអ្នកគួរតែបញ្ឈរជង្គង់ហើយដាក់ទ្រូងក្មេងពីលើក្បាលជង្គង់របស់អ្នក។ ចាប់ចង្កេះរបស់ពួកគេដោយប្រើដៃទាំងពីររបស់អ្នក។ ទុកដាក់មួយច្របាច់ដដែលយើងយកដៃមួយទៀតមកគោះខ្នងរបស់គេ។ ហើយតប់ខ្នង់របស់គេរហូតទាល់​តែរត្ថុដែលស្ទះនោះចេញមកក្រៅ។

របៀបការពារដើម្បីកុំឱ្យកូនរបស់ស្លាក់

ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃកាស្លាក់អាហារឬវត្ថុផ្សេងសម្រាប់កូនអ្នកអ្នកអាចអនុវត្តវីធីសាស្ត្រទាំងនេះ។

  • មើលថែរក្សាកូនរបស់អ្នកដើម្បីឱ្យប្រាកដថាពួកគេមិនដាក់អ្វីៗគ្រប់យ៉ាងនៅក្នុងមាត់របស់ពួកគេ។
  • កុំអោយពួកគេលេងជាមួយរបស់លេងដែលមានបំណែកតូចៗ។
  • ឱ្យពួកគេញ៉ាំនូវផ្លែឈើគ្មានគ្រាប់។
  • កិនបំបែកអាហារឱ្យម៉ត។
  • ពន្យល់ពីហេតុផលសមរម្យដល់កុមារថាគាត់មិនត្រូវសើចនិងនិយាយនៅពេលញ៉ាំនោះទេ។

  • បង្រៀនកូនរបស់អ្នកកុំឱ្យដាក់អាហារក្នុុងមាត់របស់គេច្រើនពេកក្នុងពេលតែមួយ។
  • កុំបង្ខំឱ្យពួកគេញ៉ាំលឿនពេក ដែលអាចធ្វើឱ្យពួកគេទំពាមិនបានម៉តល្អ។
  • ចូរកុំឱ្យកូនរបស់អ្នកញ៉ាំនិងផឹកនៅពេលពួកគេកំពុងដើរឬក្នុងពេលកំពុងធ្វើដំណើរ។
  • មិនត្រូវរំខានអារម្មណ៍របស់កូនអ្នកនៅពេលដែលពួកគេកំពុងញ៉ាំនោះទេ។
  • ត្រូវដឹងឱ្យច្បស់ថាកូនរបស់អ្នកមិនដាក់គំរប ប៊ិចឬគំរបហ្វឺតក្នុងមាត់របស់ពួកគេ។

ប្រែសម្រួលដោយ៖  Kalib9

ប្រភព៖ BrightSide